អនុលេខាប្រចាំការបក្សខេត្តសុកត្រាំង ហូធីកឹមដាវ ធ្វើការជាមួយគណៈអចិន្ត្រៃយ៍បក្សស្រុកត្រឹងដេ

21:06, 06/05/2025

រសៀលថ្ងៃទី៦ ខែឧសភា នៅគណៈកម្មាធិការបក្សស្រុកត្រឹងដេ (សុកត្រាំង) សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុម​​​ប្រឹក្សាប្រជាជនខេត្តសុកត្រាំង បានធ្វើការជាមួយគណៈអចិន្រ្តៃយ៍បក្សស្រុកត្រឹងដេ ​ពីការផ្សព្វផ្សាយអនុវត្តភារកិច្ចសំខាន់ៗមួយចំនួន​​នៅលើភូមិដ្ឋានស្រុក។ អញ្ជើញទៅជាមួយមានសមមិត្តង្វៀងភូហ្វា សមាជិកបក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការត្រួតពិនិត្យបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងបក្សខេត្ត គណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរជនជាតិនិងសាសនា។ ទទួលនិងធ្វើការជាមួយគណៈប្រតិភូមានសមមិត្តលឺវហ៊ឺវយ័ញ សមាជិកបក្សខេត្ត លេខាបក្សស្រុកត្រឹងដេ បណ្តា​សមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សស្រុកនិងថ្នាក់ដឹកនាំ​គណៈ ផ្នែកស្រុកមួយចំនួន។

សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងថ្លែងការណ៍ចងញងុលការក្នុងសម័យធ្វើការ។
សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍ចង្អុលការក្នុងពីធី​​ធ្វើការ។

ក្នុង​ពិធី​ធ្វើ​ការ​ សមមិត្ត​ង្វៀង​ត្រុង​ស៊ើង-ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ស្រុក ​បាន​របាយការណ៍​លទ្ធ​ផល​​អនុវត្ត​ភារកិច្ច​សំ​ខាន់ៗ​មួយ​ចំ​នួន​លើ​ភូមិដ្ឋាន​ស្រុក។ ចំ​ពោះ​ការ​ងារ​រៀប​ចំ រួមបញ្ចូលប្រព័ន្ធគ្រប់គ្រង​បម្រុង​ក្រោយ​ពេល​បញ្ចប់​ដំ​ណើរ​ការ​របស់​បក្ខ​ភាគ​ស្រុក​នឹង​បង្កើត​បក្ខ​ភាគ​ចំ​នួន​៥​រួម​មាន៖ បក្ខ​ភាគ​ឃុំ​ត្រឹង​ដេ បក្ខ​ភាគ​ឃុំ​លិតហូយ​ធឿង បក្ខ​ភាគ​ឃុំ​លីវ​ទូ បក្ខ​ភាគ​ឃុំ​តាយ​វ៉ាំង បក្ខ​ភាគ​ឃុំ​ថាញ់​ធើយ​អាង។ ព្រម​ជា​មួយ​នោះ ចំនួន​សមាជិក​បម្រុង​នៃ​គណៈ​ប្រតិបត្តិ​ការ​ឃុំ​ត្រឹង​ដេ​គឺ​៣៣សមមិត្ត​ បណ្តា​ឃុំ​លិ​​ហូយ​ធឿង ​លីវ​ទូ ​តាយ​វ៉ាំង ​ថាញ់​ធើយ​អាង​គឺ​២៧​សមមិត្ត​​​។​

ចំ​ពោះ​ការ​ងារ​ត្រៀម​មហា​សន្និបាត​បក្ខ​ភាគ​គ្រប់លំ​ដាប់​ថ្នាក់ គណៈ​អចិន្ត្រៃយ៍​បក្ស​ស្រុក​ត្រឹង​ដេ​ បាន​​ប្រ​មូល​ផ្តុំ​អនុវត្ត ជ្រួត​ជ្រាបគ្រប់គ្រាន់​នូវ​​​ខ្លឹម​សារសារាចរ​៤៥-CT/TW ចុះថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២៥ ​របស់​ការិយា​ល័យ​នយោបាយ​ស្តី​ពី​មហាសន្និបាត​បក្ខ​ភាគ​គ្រប់​ថ្នាក់ ឆ្ពោះ​ដល់មហា​សន្និបាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី​១៤​របស់​បក្ស​ឱ្យ​បាន​ដល់​សាខា​បក្ខ​ភាគ​​ចំណុះ​ស្រាវ​ជ្រាវ​ ត្រៀម​បម្រុង​ រៀបចំចាត់​តាំង​មហា​សន្និបាត​ក្រោយ​ពេល​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​និង​លំ​នឹង​ប្រព័ន្ធគ្រប់គ្រង

ទន្ទឹម​នឹងនោះ ការ​ងារ​ត្រួត​ពិនិត្យ តាម​ដាន​ អនុវត្ត​ការដាក់​ពិន័យ​របស់​បក្ស​​បាន​គណៈ​អចិន្ត្រៃយ៍​បក្ស​ស្រុក​​​អនុវត្ត​​​​យ៉ាងម៉ត់​ចត់ ត្រូវ​តាម​ការ​កំណត់​​នៃមាត្រារបស់​បក្ស។ គណៈ​អចិន្ត្រៃយ៍​បក្ស​ស្រុក​ បាន​អនុវត្ត​តាម​ដាន​ការ​ដឹក​នាំ ចង្អុល​ការ​និង​ចាត់​តាំង​អនុវត្ត​កម្ម​វិ​ធី​ចលនា ឧបត្ថម្ភសាង​សង់​​​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន ផ្ទះ​ទ្រុឌ​ទ្រោមនៅ​លើ​ភូមិដ្ឋាន​ គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​បក្ស​ស្រុក​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​និង​ប្រ​កាស​លទ្ធ​ផល​​តាម​ដាន​ការ​រាយ​បញ្ជី​ទ្រព្យ​សម្បត្តិ ចំ​ណូល​របស់​សមមិត្ត​ទាំង៨រូប​តាម​ផែន​ការ​ឆ្នាំ​២០២៥ គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​គ្រប់​ថ្នាក់ សាខា​បក្ស​ចំណុះ​​​គណះ​កម្មាធិការ​បក្ខ​ភាគ​មូលដ្ឋាន​បាន​ពិន័យ​​បក្ខ​ជន​៤​រូប។​

ទន្ទឹមនឹង​នោះ​ ស្រុក​ត្រឹង​ដេ​បាន​ផ្តោត​​លើការ​ដឹក​នាំ ចង្អុល​ការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ ទូ​​ទាំង​ស្រុក​បាន​ប្រ​មូល​ផល​ស្រូវ​រដូវប្រាំងសម្រេច​២២.២៩០​ហិក​តា​​ ឆ្នាំ​២០២៤-​២០២៥​ ទិន្ន​ផល​មធ្យម​៦,៦១​តោន​/​ហិក​តា​ បរិមាណ​ផល​១៤៧.​៣៣៨​តោន​/​ហិក​តា​ តម្លៃ​ផលិត​ឧស្សាហកម្ម​​-​ឧស្សាហកម្ម​ខ្នាត​តូចដល់​ត្រី​មាស​ទី​២​ ឆ្នាំ​២០២៥ សម្រេច​ជាង​២.០០០​ពាន់​លាន​ដុង។ ស្រុក​ក៏​បាន​អនុវត្ត​៦៨​គម្រោង បន្ត​ការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍​ត្រឹង​ដេ​និង​កំពង់​ផែ​ល្បឿន​លឿន​ត្រឹង​ដេ​-​កូងដាវ។ ព្រម​ជា​មួយ​នោះ​ ប្រ​មូល​ផ្តុំ​អនុវត្ត​ល្អ​ការ​ងារ​បង្រៀន​និង​រៀន សហការ​រៀប​ចំ​ការ​ប្រ​ឡង​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​ ពង្រឹង កសាង​បណ្តាញ​សុខាភិ​បាល​មូលដ្ឋាន លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​និង​ព្យា​បាល​ជំងឺ។ ក្រៅ​ពីនេះ​ ស្រុក​បាន​ជំរុញល្បឿន​អនុវត្ត​​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន ផ្ទះ​ទ្រុឌ​ទ្រោម​នៅលើ​ភូមិដ្ឋាន​ស្រុក។ គិត​មក​ដល់​ថ្ងៃទី​៥​ ខែ​​ឧសភា​ ឆ្នាំ​២០២៥​ ស្រុក​បាន​អនុវត្ត​សាង​សង់ផ្ទះ​​៦១៨/​៦១៨​ខ្នងជូន​មុខ​សញ្ញា​ចំ​ណុះ​កម្ម​វិធី បាន​សាង​សង់ផ្ទះ​​សម្រេច​៥០៨​ខ្នង​ សរុប​ថវិកា​​ជាង​២៣​ពាន់​លាន​ដុង។

តំ​ណាង​ទាំង​ឡាយ​ចូល​រួមពិធី​ធ្វើ​ការ​មាន​មតិ​ពិភាគ្សា​ជា​ច្រើន​ទាក់​ទិននឹងបណ្តា​បញ្ហា ការ​ឌី​ជី​ថលភាវូបនីយកម្ម​សំណុំ​លិខិត​ ការ​ងារ​ត្រៀម​បម្រុង​មហាសន្និបាត​បក្ស​គ្រប់​ថ្នាក់ ការ​អភិវឌ្ឍបក្ខ​ជន​ថ្មី ការ​ងារ​រៀប​ចំ​កម្មា​ភិ​បាល។ល។

ថ្លែង​ប្រសាសន៍ក្នុង​ពិធី​ធ្វើ​ការ សមមិត្ត​ហូ​ធី​កឹម​ដាវ​ ស្នើ​គណៈ​អចិន្ត្រៃយ៍​បក្ស​ស្រុក ​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បណ្តា​កំ​ហិត ភារ​កិច្ច​របស់​ឆ្នាំ​២០២៥ ប្រ​មូល​ផ្តុំ​រៀប​ចំ​ឱ្យ​បាន​ម៉ត់​ចត់​ការ​ងារ​ចាត់​តាំង​មហា​សន្និ​បាត​បក្ស​គ្រប់​ថ្នាក់ អាណត្តិ​​​កាល​២០២៥​-​២០៣០។ ព្រម​ជាមួយ​នោះ​ ត្រូវ​ស្រាវ​ជ្រាវ​រៀប​ចំ​ ប្រើ​ប្រាស់​​ប្រ​សិទ្ធ​ភាព​បណ្តា​ទី​ស្នាក់​ការ​ដែល​សេស​សល់ ​អនុវត្ត​ល្អ​​ផ្នែក​សតិ​អារម្មណ៍ រៀប​ចំ​កម្មា​ភិ​បាល ដោះ​ស្រាយ​គោល​នយោបាយ​ចំពោះ​កម្មា​ភិ​បាល​ក្រោយ​ពេល​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល៕

តឹង​ផាក - អិន​ទ្វឹង​