ឯកភាពនិង​ ក្តីសង្ឃឹម

07:22, 19/05/2025

ការរៀបចំចាត់តាំងអង្គភាពរដ្ឋបាលគ្រប់ថ្នាក់និងកសាងទម្រង់ចាត់តាំងរដ្ឋអំណាចភូមិភាគ២កម្រិតគឺជាគោលការណ៍ធំសំខាន់របស់បក្សនិងរដ្ឋទទួលបានការគាំទ្ររបស់ប្រជាជនខេត្តសុកត្រាំង ក្នុងនោះ មានស្រុកមីស្វៀង។ ព្រោះប្រជាជនបានជឿលើការរួមបញ្ចូលសំដៅបង្រួមប្រព័ន្ធនយោបាយលើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងគ្រប់ថ្នាក់ ប្រមូលផ្តុំប្រភពហិរញវត្ថុនិងធនធានមនុស្សដើម្បីបង្កលក្ខណៈងាយស្រួលឱ្យការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់បណ្តាខេត្តទីក្រុងនិងទូទាំងប្រទេស។

ឯកភាពខ្ពស់

ពូឡឹមសាន្ត ភូមិតឹមគៀង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) ឯកភាពជាមួយគោលការណ៍បញ្ចូលឃុំ រៀបចំឡើងវិញអង្គភាពរដ្ឋបាលរបស់បក្សនិងរដ្ឋ។
ពូឡឹមសាន្ត ភូមិតឹមគៀង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) ឯកភាពជាមួយគោលការណ៍រួម​បញ្ចូលឃុំ រៀបចំឡើងវិញអង្គភាពរដ្ឋបាលរបស់បក្សនិងរដ្ឋ។

ជាសក្ខីភាព​ឱ្យ​បណ្តា​លើក​កែ​​តម្រូវ​​អង្គភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត ​ពូ​ឡឹម​សាន្ត ភូមិ​តឹម​គៀង​ ឃុំ​ដាយ​តឹម ​ស្រុក​មី​ស្វៀង​ឱ្យ​ដឹង៖ ការដែល​​បក្ស​ រដ្ឋ​ចាត់​តាំង​មក​វិញ​អង្គភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ជា​គោល​ការណ៍​ត្រឹម​ត្រូវដ្បិតនេះ​​ជា​ឱកាស​ឱ្យ​ការ​អភិវឌ្ឍ​របស់​ភូមិភាគ​ក្រោយ​ពេល​រួម​បញ្ចូល។ ​ខេត្ត​សុក​ត្រាំង​មុន​នេះ​ក៏​បាន​ចែក​ពី​ខេត្ត​ហូវ​យ៉ាង​រួម​មាន​ទី​ក្រុង​កឹង​ធើ ​​សុក​ត្រាំង​និង​ហូវ​យ៉ាង​​ឥឡូវ​វិល​មក​ដូច​ដើម។ ពូ​សាន្ត​ឱ្យ​ដឹង​ដូច្នេះ។ ​គោល​ការណ៍​រួម​បញ្ចូល​ឃុំ​ដាយ​តឹម​ ទីរួម​ស្រុក​មី​ស្វៀង​(ស្រុក​មី​ស្វៀង)​និង​សង្កាត់​ទី​១០​(ទីក្រុង​សុក​ត្រាំង)​ជា​អង្គភាព​រដ្ឋ​បាល​​ថ្មី​មាន​ឈ្មោះ​ហៅ​ជា​សង្កាត់​មី​ស្វៀង​ពូ​សាន្ត​និង​មាមីង​នៅ​​ឃុំ​ដាយតឹមគាំ​ទ្រ​ខ្ពស់។​ព្រោះ​បណ្តា​ភូមិភាគ​នេះ​មាន​ប្រ​ពៃ​ណី​​វប្បធម៌​​ទំ​នៀម​ទម្លាប់​ដូច​​គ្នា។ ពេល​រួម​បញ្ចូល​និង​មាន​ឱកាស​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​ក្នុង​ដំណាក់​កាល​ថ្មី​និង​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម។ តាម​សម​មិត្ត​ដាំង​វ៉ាំង​ភឿង-សមា​ជិក​បក្ស​ខេត្ត ​លេខាបក្ស​ស្រុក ​​ប្រ​ធាន​​ក្រុម​ប្រឹក្សាប្រ​ជា​ជន​ស្រុក​មី​ស្វៀង​ គោល​ដៅ​របស់​ការ​បង្រួម​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​សំ​ខាន់​បំ​ផុត​គឺ​សុពល​ភាព ​ប្រសិទ្ធភាព​​ដើម្បី​ប្រ​ទេស​យើង​អភិវឌ្ឍ។ តាំង​ពី​នោះ​គោល​ការណ៍​នេះ​របស់​បក្ស​ ​រដ្ឋ​ទទួល​បាន​ការ​ឯក​ភាព​របស់​កម្មាភិបាល ​បក្ខ​ជន ​និយោជិត ​​អ្នក​ពលកម្ម​និង​ប្រ​ជា​ជន​ស្រុក​មី​ស្វៀង​។​ លទ្ធផល​យក​មតិ​ម្ចាស់​ឆ្នោត​ពី​គម្រោង​​បង្កើត​ទី​ក្រុង​កឹង​ធើ​​ ខេត្ត​សុក​ត្រាំង​​និង​ខេត្ត​ហូវ​យ៉ាង​​មជ្ឈមណ្ឌល​រដ្ឋ​បាល​ដាក់​នៅ​ទី​ក្រុង​កឹង​ធើ​មាន​ម្ចាស់​ឆ្នោត​៣៨.៦១៣/​៤០.០៧៨ស្រុក​មី​ស្វៀង​ស្រប​មតិ​សម្រេច​អត្រា​៩៣,១២%។ ចំ​ពោះលទ្ធផល​​យក​មតិ​ម្ចាស់ឆ្នោតពីរៀប​ចំ​អង្គភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំណុះ​ស្រុក​មី​ស្វៀង​មាន​សរុប​៣៦.១៦៨​/៤០.០៧៨ម្ចាស់​ឆ្នោត​យល់​ស្រប​សម្រេច​៨៧,២២% ក្នុង​នោះ មាន​ភូមិភាគ​បាន​​ប្រ​ជា​ជន​ឯក​ភាព​ខ្ពស់​ជាង​៩៩%​ដូច ​ឃុំ​ដាយ​តឹម​ យ៉ា​ហ្វា​២ ថាញ់ភូ។ល។ ​នេះ​ជា​សក្ខីភាព​ឱ្យ​ឃើញ ​គោល​​ការណ៍រៀប​ចំ​​រួម​បញ្ចូល​បណ្តា​អង្គភាព​រដ្ឋ​បាល​គឺ​ស្រប​ចិត្ត​ប្រ​ជា​ជន។

ក្តីសង្ឃឹម

ប្រជាជនស្រុកមីស្វៀង(សុកត្រាំង) ឯកភាពកន្លែងដាក់អង្គភាពរដ្ឋបាលថ្មីក្រោយពីបញ្ចូលថ្នាក់ឃុំ សម្រាប់បម្រើប្រជាជនបានល្អ។
ប្រជាជនស្រុកមីស្វៀង(សុកត្រាំង) ឯកភាពកន្លែងដាក់អង្គភាពរដ្ឋបាលថ្មីក្រោយពីរួម​បញ្ចូលថ្នាក់ឃុំ សម្រាប់បម្រើប្រជាជនបានល្អ។

មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​ប្រ​ជា​ជន​គាំ​ទ្រ​គោល​ការណ៍​​បង្រួម​​គឺ​ប្រ​ជា​ជន​ជឿលើ​​ការ ​“រួម​បញ្ចូល”​គឺ​ដើម្បី​​ខ្លាំង​ជាង​ប្រិត​សំ​ចៃ​ក្នុង​ចំណាយ​ដើម្បី​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិយោគ​អភិវឌ្ឍ​បណ្តា​ផ្នែក ​​វិស័យ​សំ​ដៅ​នាំ​មក​ផល​ប្រ​យោជន៍​ឱ្យ​ប្រ​ជា​ជន​ឱ្យ​ប្រ​ទេស។​តាម​លោក​ស៊ើង​សាលីន ​ភូមិ​តឹម​គៀង ​ឃុំ​ដាយ​តឹម​ពេល​រួម​បញ្ចូល​គ្រួសារ​ភូមិ​ស្រុក​គ្មាន​អ្វី​ផ្លាស់​ប្តូរទើប​ពូ​និង​គ្រួសារ​គាំ​ទ្រ​គោល​ការណ៍​នេះ ​ពូ​និង​ប្រ​ជា​ជន​សង្ឃឹម​បក្ស ​រដ្ឋ​រៀប​ចំ​អង្គភាព​រដ្ឋ​បាល​សម​ស្រប​ដើម្បី​បម្រើ​ប្រ​ជា​ជន​ល្អ​ជាង។ ​ទន្ទឹម​នោះ ​ថ្នាក់​ដឹក​នាំ​ខេត្ត​ ទី​ក្រុង​ក្រោយ​ពេល​រួម​បញ្ចូល​ក៏​យក​ចិត្ត​ទុក​ដាក់​ការ​ងារ​ដឹក​នាំ​​ចង្អុល​ការ​ក្នុង​វិនិយោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​ត្រូវ​ព្រម​ៗ​គ្នា​ទាន់​ពេល​ប្រ​សិទ្ធភាព​​ ក្នុង​នោះ​អាទិភាព​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​​តំ​បន់​ជន​ជាតិ​ភាគ​តិច​​ធានាឱ្យ​​បណ្តា​ភូមិភាគ​រួម​អភិវឌ្ឍ ​រួម​ទទួល​ប្រ​យោជន៍។ ​សព្វ​ថ្ងៃ​​ខេត្ត​សុក​ត្រាំង​បាន​គ្រោង​ការ​ច្រើន​សំណង់​​គម្រោង​ធំ​ដូច​កំ​ពង់​ផែ​ត្រឹង​ដេ ​​បណ្តា​បណ្តុំ​ឧស្សាហកម្ម ​​បើក​ទូលាយ​សង់​ថ្មី​បណ្តា​ដង​ផ្លូវ​​សំ​ដៅ​បង្កប្រ​ភព​កម្លាំង​ឱ្យ​សុក​ត្រាំង​ឈាន​ឡើង។​ហេតុ​នោះ ​ក្តី​សង្ឃឹម​ក្រោយ​ពេល​រួម​បញ្ចូល​ទីក្រុង​កឹង​ធើ​ សុក​ត្រាំង​ ហូវ​យ៉ាង​បង្កើត​អង្គភាព​រដ្ឋបាល​ថ្មី​គឺ​ទីក្រុង​កឹង​ធើ​ចំណុះ​មជ្ឈិម ​​ថ្នាក់​ដឹក​នាំ​យក​ចិត្ត​ទុក​ដាក់​បន្ត​វិនិយោគ​បណ្តា​សំ​ណង់​គម្រោង​ពី​គមនាគម​ន៍បាន​គ្រោង​ការ​មុន​នោះ​។ ​ទន្ទឹម​នោះ ​ជំ​រុញ​ការ​ងារ​អំ​ពាវ​នាវ​បណ្តា​អាជីវកម្ម​ក្នុង​និង​ក្រៅ​ប្រទេស​វិនិយោគ​កសាង​បណ្តា​បណ្តុំ​ឧស្សាហកម្ម​សំ​ដៅ​បង្ក​ការ​ធ្វើ​​ចំណូល​ឱ្យ​ប្រ​ជា​ជន។

តាំង​ពី​​នោះ​អាច​អះអាង ​គោល​ការណ៍​របស់​បក្ស​រដ្ឋ​ពី​ការ​រួម​បញ្ចូល​រៀប​ចំ​ប្រ​ព័ន្ធ​រដ្ឋ​បាល​គ្រប់​ថ្នាក់​ទទួល​បាន​ការ​គាំ​ទ្រ​របស់​ប្រ​ជា​ជន​ស្រុក​មី​ស្វៀង​​មាមីងក៏​​សង្ឃឹម​​សេដ្ឋ​កិច្ច​-សង្គម​​ជីវភាព​ប្រ​ជា​ជន​និង​អភិវឌ្ឍ​ស័ក្តិ​សម​ជា​ទីក្រុង​ចំណុះ​មជ្ឈិមដើម្បី​រួម​ជា​មួយ​ទូទាំង​ប្រ​ទេស​អនុវត្ត​យុគ​សម័យ​ឈាន​ឡើង​របស់​ជន​ជាតិ៕

ហ្វាងឡាង-ចន្ថា