សម្ព័ន្ធយុវជនសុកត្រាំង មានជាង​៥៣​ពាន់​លើក​យោបល់​បានគប់វាល់ក្នុងព្រាងសេចក្តីសម្រេចកែសម្រួលបំពេញបន្ថែមប្រការមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣

16:27, 21/05/2025

យោងតាមផែនការលេខ១០១/UBND-KH ចុះថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងពីការចាត់តាំងយកយោបល់ប្រជាជន បណ្តាគណៈផ្នែក គ្រប់​ថ្នាក់ស្តីពីការព្រាងសេចក្តីសម្រេចកែសម្រួល បំពេញបន្ថែមប្រការមួយចំនួនរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៣លើភូមិដ្ឋានខេត្ត សុកត្រាំង គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្តបានចេញផ្សាយផែនការលេខ៥២-KH/TĐTN-XDĐស្តីពីការចាត់តាំង យកយោបល់ក្នុងព្រាងសេចក្តីសម្រេចកែសម្រួល បំពេញបន្ថែមប្រការមួយចំនួនរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៣។

សមាជិកយុវជន យុវជនចូលរួមគប់វាល់ព្រាងសេចក្តីសម្រេចកែសម្រួល បំពេញបន្ថែមប្រការមួយចំនួនរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៣។
សមាជិកយុវជន យុវជនចូលរួមគប់វាល់ព្រាងសេចក្តីសម្រេចកែសម្រួល បំពេញបន្ថែមប្រការមួយចំនួនរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៣។

តាម​នោះ​ គណៈ​អចិន្ត្រៃ​យ៍​សម្ព័ន្ធយុវជន​ខេត្ត​ បាន​ចង្អុល​ការ​បណ្តា​សម្ព័ន្ធស្រុក​ ទីរួម​ខេត្ត​ ក្រុង​និង​​សម្ព័ន្ធយុវជន​នគរ​បាល​ខេត្ត​ ចាត់​តាំង​យក​យោបល់​ ដោយ​ទូលំ​ទូលាយ​ ក្នុង​កម្មាភិបាល​សម្ព័ន្ធយុវជន​ សមាគម កង​គ្រប់​ថ្នាក់​ សមាជិកសម្ព័ន្ធយុវជន​ យុវជន​លើភូមិ​ដ្ឋាន​ខេត្ត​ចំ​ពោះ​ព្រាង​សេច​ក្តី​សម្រេច​កែស​ម្រួល​ បំ​ពេញ​បន្ថែម​ប្រ​ការ​មួយ​ចំ​នួន​រដ្ឋ​ធម្ម​នុញ្ញនៃប្រ​ទេស​សាធារណរដ្ឋ​សង្គម​វៀតណាម​ឆ្នាំ២០១៣ ក្នុង​នោះ​ប្រ​មូល​ផ្តុំ​យោ​បល់​ក្នុ​ងខ្លឹម​សារ​ពីកែស​ម្រួល​ បំ​ពេញ​បន្ថែម​នៃ​មាត្រាទី៩ មាត្រាទី១០ ប្រ​ការ​ទី១ មាត្រាទី៨៤ មាត្រាទី១១០ ប្រ​ការ​ទី២ មាត្រាទី១១១ ប្រ​ការ​ទី២ មាត្រា១១២ ប្រ​ការ​ទី១ មាត្រាទី១១៤ ប្រ​ការ​ទី២ មាត្រាទី១១៥និង​​​បង្កើត​រដ្ឋ​ធម្ម​នុញ្ញ​ដោយ​ទម្រង់​ជាច្រើន​ដូច​ ពិនិត្យ​បន្ត​ផ្ទាល់​តាម​រយៈ​GoogleForm ចែក​​ប័ណ្ណ​យក​មតិ ពិគ្រោះ​ក្រុម​ក្នុង​ប្រ​ជុំ​ជីវ​ភាព​សាខាសម្ព័ន្ធយុវជន​ ចាត់​តាំង​វេទិកា សន្និបាត​យក​យោបល់​។ ក្រោយ​រយៈ​ពេល​ផ្សព្វ​ផ្សាយ​យក​យោបល់​គប់វាល់​ចំ​ពោះ​ព្រាង​សេច​ក្តី​សម្រេចកែស​ម្រួល​ បំ​ពេញ​បន្ថែម​ប្រ​ការ​មួយ​ចំ​នួន​​រដ្ឋ​ធម្ម​នុញ្ញនៃ​ប្រ​ទេស​សាធារណរដ្ឋ​សង្គម​និយមវៀតណាម​ឆ្នាំ២០១៣ ឆ្លង​តាម​រយៈ​រូប​ភាព​ ទូទាំង​ខេត្ត​មាន​ស្ថាប័ន​ អង្គ​ភាព​ចំ​នួន​២៩៤ និង​បុគ្គល​ចំ​នួន​៥.៦៤៣រូប​ចូល​រួម​គប់វាល់យោ​បល់​ចំ​នួន​៥៣.៤៣៣លើក​ ក្នុង​នោះ​យោបល់​ឯកភាព​សម្រេច​១០០%។

តាម​សម​មិត្ត​ទ្រីវធីង៉ុកយីម-លេខាសម្ព័ន្ធយុវជន​ខេត្ត​សុក​ត្រាំង​ ការ​ចាត់​តាំង​យក​យោបល់​ក្នុង​ព្រាង​សេច​ក្តី​សម្រេច កែស​ម្រួល​ បំ​ពេញ​បន្ថែម​ប្រ​ការ​មួយ​ចំ​នួន​រដ្ឋ​ធម្ម​នុញ្ញនៃ​ប្រ​ទេស​សាធា​រណរដ្ឋ​សង្គម​និយមវៀតណាម​ឆ្នាំ២០១៣ដើម្បី​ពង្រីកតួ​នាទី ភារៈ​ បញ្ញានិង​មតិ​​របស់​សមាជិកសម្ព័ន្ធយុវជន​ក្នុងការ​ចូល​រួម​គប់វាល់​កសាង​ ធ្វើឱ្យ​សុក្រឹតព្រាង​សេច​ក្តី​សម្រេច​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ឯកសារ​ច្បាប់​គតិ​យុត្តិ​យ៉ាង​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​។ ទន្ទឹម​នោះ​ បង្ក​ជាលើក​ប្រ​ជុំ​ជីវភាព​នយោបាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​មូល​ដ្ឋាន​សម្ព័ន្ធ​យុវជន​គ្រប់​ថ្នាក់​ សមាជិកយុវជន​ យុវជន​ក្នុង​ខេត្ត​ រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង​និង​ការ​យល់​ដឹង​ពីរដ្ឋ​ធម្ម​នុញ្ញ អត្ថ​ន័យ​នៃ​ការ​កែស​ម្រួល​ បំ​ពេញ​បន្ថែម​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ពង្រឹង​ក្តី​ទំ​នុក​ចិត្ត​ក្នុង​ការ​ដឹកនាំរបស់​បក្ស​និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ​៕

តឹង​ផាក-សុផល