គប្បីចាត់តាំងយ៉ាងម៉ត់ចត់ពិធីជំនួបមុខខួបអនុស្សាវរីយ៍១០០ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

17:42, 14/05/2025

ព្រឹកថ្ងៃទី១៤ ឧសភា សមមិត្តត្រឹងវ៉ាំងវៀត-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈ ឃោសនាអប់រំនិងប្រជាចលនាបក្សខេត្តធ្វើជាអធិបតីពិធីប្រជុំដើម្បីចាត់តាំងពិធីជំនួបមុខអនុស្សាវរីយ៍១០០ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥- ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥) នៅការិយាល័យប្រជុំនៃគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត។ ចូលរួមក្នុងពិធីប្រជុំមានតំណាងគណៈកម្មាធិការប្រជាជនខេត្ត ការិយាល័យគណៈកម្មាធិការបក្សខេត្ត មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ មន្ទីរមហាផ្ទៃ សមាគមអ្នកកាសែតវៀតណាមខេត្ត កាសែតនិងស្ថានីយវិទ្យុ-ទូរទស្សន៍សុកត្រាំង។

តាម​ផែន​ការ​លេខ​89-KH/TUនៃ​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ គឺសកម្ម​ភាព​អនុ​ស្សាវរីយ៍​អំ​ណរ ១០០ឆ្នាំនៃ​ទិវាសារ​ព័ត៌មាន​បដិវត្ត​ន៍​វៀតណាម​ រួម​មាន​ខ្លឹម​សារ​ដូច​ ពិធី​អំ​ណរអនុ​ស្សាវរីយ៍​ ជួប​ជុំ​ស្ងើច​សរ​សើរ​ចំ​ពោះ​អ្នក​កា​សែត​​ឆ្នើម​របស់​ខេត្ត​។ តាំង​ពិពរ័ណ៍​និង​ឧទ្ទេស​នាម​ពី​សមិទ្ធ​ផល​របស់​សារ​ព័ត៌មាន​ខេត្ត​ ផលិតភាព​យន្ត​និង​បទ​យក​ការ​ណ៍​ឯកសារ​អំ​ពីដំណើរ​ការ​កសាង​និង​អភិវឌ្ឍន៍​សារ​ព័ត៌មាន​សុក​ត្រាំង​ ចាត់​តាំង​សន្ទនានិង​សិក្ខា​សាលា​ ចាត់​តាំង​ជួបជុំ​កាសែត​និទាឃ​រដូវ​អឹកទីឆ្នាំ២០២៥  រួម​ជាមួយ​នឹង​សកម្ម​ភាព​វប្បធ​ម៌​អំ​ណរ​បក្ស​និង​និទាឃ​រដូវ​ ចាត់​តាំង​រង្វាន់​សារ​ព័ត៌មាន​។ ក្រៅ​ពីនោះ​ ក៏​មាន​សកម្ម​ភាព​បង្ហាញ​ពី​ការ​ដឹង​គុណ​ ​វិល​មក​​ប្រ​ភពនិង​ជួបសំ​ណេះ​សំ​ណាល​ជាមួយ​អ្នក​កា​សែត​​ខេត្ត​សុក​ត្រាំង​គ្រប់​ជំ​នាន់​ ចាត់​តាំង​បណ្ដុះ​បណ្ដាល បំ​ប៉ន ហ្វឹក​ហាត់​លើក​កម្ពស់​គុណ​ភាព​ប្រ​ភពធន​ធាន​មនុស្ស​ក្នុង​វិស័យ​សារ​ព័ត៌មាន​និង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​ងារ​ឃោស​នា។ ក្រៅ​ពីនោះ​ នៅ​ទាំង​ចាត់​តាំង​សកម្ម​ភាព​សាទ​រដូច​ វប្បធ​ម៌​ សិល្បៈ​ កីឡានិង​ច្នៃ​ប្រ​ឌិត ផ្សព្វ​ផ្សាយ​វណ្ណ​កម្ម​សារ​ព័ត៌មាន​ អក្សរសាស្ត្រនិង​សិល្បៈ​។

ទិដ្ឋភាពនៃពិធីប្រជុំដើម្បីចាត់តាំងពិធីជំនួបមុខខួបអនុស្សាវរីយ៍១០០ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។
ទិដ្ឋភាពនៃពិធីប្រជុំដើម្បីចាត់តាំងពិធីជំនួបមុខខួបអនុស្សាវរីយ៍១០០ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។

ក្នុង​អង្គ​ប្រ​ជុំ​ តំ​ណាង​ទាំង​ឡាយ​បាន​​ដោះដូរ​​ធ្វើឱ្យ​ច្បាស់​ពីបញ្ហាមួយ​ចំ​នួន​ រាយ​ការ​ណ៍​ពី​ការ​អនុ​វត្ត​សកម្ម​ភាព​មួយ​ចំ​នួន​ក្នុង​សកម្ម​ភាព​ខួបអនុ​ស្សាវរីយ៍​ ការ​លំ​បាក​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ ចាត់​តាំង​ព្រឹត្តិការ​ណ៍​បន្ត​បន្ទាប់​ ​ពី​ការ​​ជូន​រង្វាន់​សារ​ព័ត៌មាន​ គ្រោង​ថវិកា​សម្រាប់​អនុ​វត្ត​ ចាត់​តាំង​ពិធី​ជំនួបមុខ ចំ​នួន​តំ​ណាង​ចូល​រួម​ ជ្រើស​រើស​តំ​ណាង​ឡើង​ថ្លែង​សន្ទរកថា​ ពង្រឹង​គណៈ​កម្ម​ការ​ចាត់​តាំង​​រង្វាន់​សារ​ព័ត៌មាន​ថ្នាក់​ខេត្ត​ ជូន​រង្វាន់​។

សម​មិត្ត​ត្រឹង​វ៉ាំងវៀតបាន​កត់សម្គាល់​និង​ឯកភាព​ខ្ពស់​ចំ​ពោះ​មតិយោបល់​គប់វាល់​របស់​អ្នក​តំ​ណាង​។ បម្រុង​ពិធី​ជំនួបមុខខួបអនុ​ស្សាវរីយ៍​១០០ឆ្នាំនៃ​ទិវាសារ​ព័ត៌មាន​បដិវត្ត​ន៍​វៀត​ណាម​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ម៉ោង​២ ថ្ងៃ​ទី១៣ ខែមិថុនា​ ឆ្នាំ២០២៥ អង្គ​ភាព​នានា​គ​ប្បីចាត់​តាំង​ឱ្យ​បាន​ម៉ត់ចត់ តាំង​ពីការ​សម្តែង​សិល្បៈ​ ផលិតភាព​យន្ត​ បទ​យក​ការ​ណ៍​ រំលឹកឡើង​វិញ​ប្រ​ពៃ​ណី ដល់​ការ​ជូន​អំ​ណោយ ថ្លែង​សុន្ទរកថា​និង​បញ្ហាពាក់​ព័ន្ធ​ផ្សេង​ៗទៀត​៕

 ស៊ើមម៉ាយ-សុផល