ក្នុងពេលទទួល គ្រួសារពូត្រឹងវ៉ាំងមិញ មានលិខិតតវ៉ាទាមទារសំណងផ្ទៃដី២៣.៤០០ម២ នៅផឹងទ្រឿងភូឡើយ ឃុំហូដាក់គៀង ស្រុកចូវថាញ់ (សុកត្រាំង) ដោយពូត្រឹងវ៉ាំងដូវ (ឪពុករបស់ពូមិញ) បានគាស់រានពីមុនរំដោះ។
![]() |
ទិដ្ឋភាពនៃពិធីសន្ទនាជាមួយគ្រួសារពូត្រឹងវ៉ាំងមិញ។ |
ករណីតវ៉ារបស់ពូមិញ ស្ថាប័នមានសមត្ថកិច្ចឱ្យដឹង ឆ្នាំ១៩៧៦ ខេត្តហូវយ៉ាង (ចាស់) បានគម្រោងការកសិដ្ឋានមួស្វឹង។ ពីមុន តំបន់នេះជាដីព្រៃ មានគ្រួសារមួយចំនួនមកគាស់រានដើម្បីយកដីធ្វើស្រែ។ នៅខណះពេលឆ្នាំ១៩៧៦ រដ្ឋមានគម្រោងបង្កើតកសិដ្ឋាន គឺក្នុងនោះ មានគោលការណ៍ ដើម្បីសំណងស្នាដៃពលកម្មដល់គ្រួសារដែលផលិតដីដោយផ្ទាល់។
ឆ្នាំ១៩៩២ បង្កើតខេត្តសុកត្រាំង មានមួយផ្នែកនៃកសិដ្ឋានមួស្វឹង ជាកម្មសិទ្ធិរបស់ខេត្តសុកត្រាំង បច្ចុប្បន្ន ជាផឹងទ្រឿងភូឡើយចំណុះក្រុមហ៊ុនចំកាត់សមាជិកមួយឡឹមងីបសុកត្រាំង។ ឆ្នាំ១៩៩៤ គណៈកម្មាធិការប្រជាជនខេត្ត មានគោលការណ៍សំណងពលកម្មដល់គ្រួសារផលិតដីដោយផ្ទាល់ នៅពេលរៀបចំគម្រោងផែនការកសិដ្ឋាន។ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០០ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចេញសេចក្តីសម្រេចលេខ៩០/QĐ-GQKT ស្តីពីការសំណងស្នាដៃពលកម្មដល់ប្រជាជនចំនួន១០គ្រួសារ មានផ្ទៃដី១២,៩៤ហិកតា សរុបថវិកា១៩៤.១០០.០០០ដុង តែគ្មានឈ្មោះពូដូវ ព្រោះសេចក្តីកំណត់ហេតុយកមតិជាមួយកសិករព្រឹទ្ធាចារ្យនិងគ្រួសារដែលប្រើប្រាស់ដីជាប់គ្នាបានកំណត់ “គ្រួសារពូដូវមិនបានផលិតដីដោយផ្ទាល់នៅខណះពេលគម្រោងផែនការកសិដ្ឋាន”។
ក៏ប៉ុន្តែ ពូមិញមិនយល់ព្រមនិងបណ្តឹងតវ៉ាទាមទារប្រាក់សំណងស្នាដៃពលកម្ម ព្រោះគាត់អះអាងថា ការគាស់រានដីក្នុងតំបន់ផឹងទ្រឿងភូឡើយពីឆ្នាំ១៩៦៨។ ករណីនេះ បានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទទួលនិងដោះស្រាយសេចក្តីសម្រេចលេខ១០១៨/QĐ-UBND ចុះថ្ងៃទី០៣ ឧសភា ឆ្នាំ២០១៨ ស្តីពីការដោះស្រាយតវ៉ារបស់ពូមិញដែលមានខ្លឹមសារ៖ បដិសេធបណ្តឹងតវ៉ារបស់គាត់។
បញ្ចប់ពេលជួបសំណេះសំណាល សន្ទនា សមមិត្តត្រឹងវ៉ាំងឡូវ បានវិភាគ ពន្យល់អំពីករណីតវ៉ារបស់ពូមិញ ដើម្បីទាមទារយកដីនៅផឹងទ្រឿងភូឡើយនិងស្នើឱ្យពូប្រតិបត្តតាមការកំណត់នៃច្បាប់៕
គីមង៉ុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin