ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងមានកិច្ចសន្ទនាតាមបណ្តាញ​បន្តផ្ទាល់ជាមួយប្រជាជននៃកសិដ្ឋាន៣០ មេសា (ចាស់)

17:34, 21/05/2025

ថ្ងៃទី២១ ឧសភា នៅគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ធ្វើជាអធិបតីពិធីសន្ទនា តាមបណ្តាញ​បន្តផ្ទាល់ជាមួយពូង្វៀងវៀតហុង នៅ​ឃុំអាងថាញ់ណាមស្រុកគូឡាវយុង (សុកត្រាំង)។ អញ្ជើញចូលរួមពិធីសន្ទនាមានសមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនិងបណ្តាមន្ទីរ ផ្នែកខេត្ត។ កន្លែងបន្តផ្ទាល់នៅស្រុកគូឡាវយុង មានថ្នាក់ដឹកនាំបក្សស្រុក គណៈកម្មាធិការប្រជាជន បណ្តាផ្នែករបស់ស្រុកគូឡាវយុងនិងគ្រួសារ។

ក្នុង​ពិធីសន្ទនា ពូង្វៀង​វៀតហុង​ បាន​ស្នើសុំ​ប្រ​គល់​ដី​៤៧,៨កុង​ (២៥កុង​ចំ​ណុះ​កសិដ្ឋាន​ចិញ្ចឹម​សត្វ បួន​ជ្រុង​ស្មើរ​​៣០និង​២២,៨កុង​ចំ​ណុះ​តំ​បន់​ទី៥) ក្នុង​នោះ​ ពូហុង​ ស្នើសុំ​ទទួល​បាន​ទឹក​ប្រាក់​ចំ​នួន​១៧,៨កុង​ នៅ​សល់​៣០កុង​ទទួល​​ជាដី​ផលិត។ ពូហុង​បន្ត​ថា​ គ្រួសារ​ពូបាន​រួម​ចំ​ណែក​សហការ​ក្នុង​ការ​កាប់​ឆ្ការតាម​ការ​អំ​ពាវ​នាវ​របស់​កសិដ្ឋាន​៣០ មេសា (ចាស់​)​ ដូច្នេះ​ហើយ​ បាន​ចាត់​ទុក​ថា​ គ្រួសារ​បាន​ចូល​រួម​ចំ​ណែក​កាប់​ឆ្ការធ្វើដី​។ ដូច្នេះ​ ពូហុង​ ជាមុខសញ្ញាដែល​បាន​ប្រ​គល់​ដី​យោង​តាម​សេច​ក្តី​ជូន​ដំណឹង​លេខ​១៣៨/VPCP ចុះ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០០០ របស់​ខុទ្ទការិយាល័យ​រដ្ឋា​ភិ​បាល​។​ ទន្ទឹម​នឹង​នោះ ​ពូហុង​ ក៏​បាន​ស្នើឱ្យ​ពិនិត្យ​ចុង​ការ​លើភាព​ខុស​គ្នា​នៃ​ចំ​ណូល​ពីកិច្ច​សន្យាមុន​ជាមួយ​កសិដ្ឋាន​៣០​ មេសា។ ក្រៅ​ពីនេះ​ ពូហុង​ នៅ​ទាំង​ឆ្លុះបញ្ជាំង​ គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​គូ​ឡាវយុង បាន​ទុក​ដី​នៅ​ទំ​នេរ ​ទុក​ចោល ​ដែល​បណ្តា​លឱ្យ​មាន​ការ​ខ្ជះ​ខ្ជាយ​ដី​។

សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងថ្លែងប្រសាសន៍ក្នុងពិធីសន្ទនាជាមួយប្រជាជន។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍ក្នុងពិធីសន្ទនាជាមួយប្រជាជន។

ថ្លែង​ប្រសាសន៍​ក្នុង​ពិធី​សន្ទ​នា​ សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​ បាន​សង្កត់ធ្ងន់​ថា​ ពូហុង​បាន​ស្ថាប័ន​សម​ត្ថកិច្ច​ប្រ​គល់​ដី​ផលិត​១៧.០៦៩,៧​ម៉ែត្រការ៉េ តាម​គម្រោង​លេខ​០២/DA-UBND ​របស់​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​គូឡាវយុងនិង​បាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​គូឡាវយុង ផ្តល់​លិខិតប​ញ្ជាក់​សិទ្ធិ​ប្រើប្រាស់​ដី​។ ចំ​ពោះ​ខ្លឹម​សារ​ឆ្លុះបញ្ជាំង​ថា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ស្រុក​គូឡាវយុង ទុក​ដី​ទំ​នេរ ទុក​ចោល​ ដែល​បណ្តា​លឱ្យ​មាន​ការ​ខ្ជះ​ខ្ជាយ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ បាន​ចង្អុល​ការ​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​គូឡាវយុងពិនិត្យ​ បញ្ចូល​ទៅ​ក្នុង​ផែន​ការ​ប្រើប្រាស់​ដី​ប្រ​ចាំឆ្នាំ​សម្រាប់​អនុ​វត្ត​។ ​ទាក់​ទង​ការ​ឆ្លុះបញ្ជាំង​របស់​ពូហុង​ ដែល​ថា​គ្រួសារ​មួយ​ចំ​នួន​បាន​ផ្តល់​ដី​​មិន​ត្រូវ​មុខ​សញ្ញា​ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​បន្ត​ចង្អុល​ការ​ស្ថាប័ន​ដែល​មាន​សម​ត្ថកិច្ច​ពិនិត្យ​ឡើង​វិញ។

នាថ្ងៃ​នេះ​ដែរ​នៅ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្តប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ត្រឹង​វ៉ាំងឡូវ​ក៏​បាន​ធ្វើ​ជាអធិប​តីពិធី​សន្ទនាបន្ត​ផ្ទាល់​ជាមួយ​ពូផាម​វ៉ាំងបែនៅ​ឃុំ​អា​ង​​ថាញ់​ណាម​ ស្រុក​គូ​ឡាវយុង (សុក​ត្រាំង​)។ ក្នុង​ពិធី​សន្ទនា​ ពូផាម​វ៉ាំងបែ បាន​ស្នើដល់​ស្ថាប័ន​មាន​សម​ត្ថកិច្ច​ពិនិត្យ​នូវ​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖​ សាល​ក្រម​រដ្ឋ​ប្បវេណី​លេខ​៤៤/​DSST​​និង​សាល​ក្រមដី​កាលេខ​៤៥/DSST​ ចុះ​ថ្ងៃ​ទី២៧ ខែមីនា​ ឆ្នាំ២០០០ របស់​តុលាការ​ប្រ​ជាជន​ស្រុក​ឡុង​ភូ ​លើការកាត់​ក្តី​លើកិច្ច​សន្យាលក់ដូរ​រវាង​ដើម​ចោទ ​ពូយឿង​វ៉ាំងក្វាង​ ពូហូវ៉ាំងហ៊ើយនិង​ជន​ជាប់​ចោទ ពូផាម​វ៉ាំបែ។ ពូបែបាន​ឱ្យ​ដឹង​សាល​ក្រម​ទាំង​ពីរខាង​លើ បង្ខំឱ្យ​ពូបង់​ប្រាក់​ចំ​នួន​៣០.៦៥០.០០០ដុង​ ឱ្យ​ពូយឿង​វ៉ាំងក្វាង ការ​បង់​ប្រាក់​១២.០៥៨.០០០ដុង ឱ្យ​ហូវ៉ាំង​ហ៊ើយ​គឺជាការ​មិន​ត្រឹម​ត្រូវ​ ដោយ​សារ​ការ​ទិញ​លក់​អំ​ពៅ​ គឺអា​ស្រ័យក​សិដ្ឋាន​៣០​ មេសា ​(ចាស់​)​ មិន​មែន​ធ្វើដោយ​ឯកជន​ផ្ទាល់ខ្លួន​ទេ។​ តំ​ណាង​គ្រួសារ​មួយ​ចំនួន​ដែល​ស្នើសុំ​ការ​ប្រ​គល់​ដី​កសិដ្ឋា​ន​៣០ មេសា ដោយ​មូល​ហេតុដែល​គ្រួសារ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កាប់​ឆ្ការជាមួយ​នឹង​កសិដ្ឋាន​៣០​មេសា ពីមុន​មក​។ ​ទន្ទឹម​នឹង​នោះ ​ស្នើឱ្យ​គិត​ចុង​ការ​លើភាព​ខុស​គ្នា​នៃ​ចំ​ណូល​កិច្ច​សន្យាជាមួយ​កសិដ្ឋាន​។ល។

ថ្លែង​ប្រ​សាសន៍​ក្នុង​ពិធី​សន្ទនា សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​ បាន​សង្កត់ធ្ងន់​ថា​ ខ្លឹម​សារ​នៃ​សំ​ណើរ​បស់​ពូបែ ស្នើសុំ​ឱ្យ​ស្ថាប័ន​មាន​សម​ត្ថកិច្ច​ពិនិត្យ​មើល​សាល​ក្រម​រដ្ឋ​ប្បវេណី​​ចំនួន​ពីររបស់​តុលាការ​ប្រ​ជាជន​ស្រុក​ឡុង​ភូ៖ គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បាន​ចង្អុល​ការ​អធិការ​កិច្ច​ខេត្ត​ សហការ​ជាមួយ​ផ្នែក​សម​ត្ថកិច្ច​​ទាក់​ទង​ ជួប ពិភាក្សាដើម្បី​ណែនាំ ​ពន្យល់​ដល់​ពូផាម​វ៉ាំងបែ អំ​ពីសំ​ណុំ​រឿង​របស់​ពូ ដែល​ក្រោម​សិទ្ធិ​របស់​ស្ថាប័ន​តុលាការ​។​ទាក់​ទង​នឹង​ដី​ធ្លី​ភាព​ខុស​គ្នា​នៃ​កិច្ច​សន្យាជាមួយ​កសិដ្ឋាន​៣០ ​មេសា​ពីមុន​នេះ​ នាយ​ករ​ដ្ឋមន្ត្រី​បាន​ចង្អុល​ការ​ក្រសួង​ ផ្នែក​អធិការកិច្ច​រដ្ឋាភិបាល​ចាត់​តាំង​ពិនិត្យ​និង​ចង្អុល​ការ​ដោះ​ស្រាយ​។ បន្ទាប់​ពីទទួល​បាន​ឯកសារ​របស់​មជ្ឈិម​ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ បាន​ចេញច្រើន​ឯកសារ​ណែនាំ​​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​បង់​ប្រាក់​ភាព​ខុស​គ្នា​នៃ​កិច្ច​សន្យាជូន​ប្រ​ជាជន​ ក្នុង​នោះ ​មាន​ពូបែ។ ទាក់​ទង​នឹង​ការ​ឆ្លុះបញ្ជាំង​របស់​ពូបែ ដែល​ថា​គ្រួសារ​មួយ​ចំ​នួន​បាន​ផ្តល់​ដី​កម្ម​សិទ្ធិ​ខុស​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ បន្ត​ចង្អុល​ការ​ស្ថាប័ន​មាន​សម​ត្ថកិច្ច​ពិនិត្យ​ឡើង​វិញ៕

គីមង៉ុក-លីហាន់​