![]() |
តំណាងទាំងឡាយចូលរួមអង្គប្រជុំ។ |
នៅអង្គប្រជុំ ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាអង្គការនយោបាយ-សង្គមនិងអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ចរាយការណ៍ពីស្ថានភាពប្រព័ន្ធគ្រប់គ្រងរដ្ឋនិងសកម្មភាព។ អនុវត្តគម្រោងលេខ២៣-DA/TU ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ពីគម្រោងរៀបចំបំព្រួញស្ថាប័នរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គមនិងបណ្តាអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ច (ថ្នាក់ខេត្តនិងឃុំ)។ ពិភាក្សានិងផ្តល់យោបល់លើគម្រោងបង្កើតបក្ខភាគរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គមនិងបណ្តាអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ច បណ្តាការលំបាក ជំពាក់ជំពិន សំណើរ។
ចាត់តាំងប្រព័ន្ធគ្រប់គ្រងរដ្ឋ ស្ថាប័នទទួលបន្ទុកនៃរណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយ-សង្គមថ្នាក់ខេត្ត សព្វថ្ងៃ មានគណៈ អង្គភាពចំណុះចំនួន២៣។ សរុបបុគ្គលិករដ្ឋនៃរណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយ-សង្គមថ្នាក់ខេត្ត បានប្រគល់ចំនួន១៩២រូបនិងចុះកិច្ចសន្យាការងារចំនួន១៧រូប តាមអនុក្រឹត្យលេខ១១១/២០២២/ND-CP របស់រដ្ឋាភិបាល។ បុគ្គលិករដ្ឋ បច្ចុប្បន្ន មានចំនួន១៦៦រូបនិងបម្រុងមាន២៣រូបនឹងចុះឈ្មោះចូលនិវត្តន៍និងនៅសល់១៤៣រូប។ ខេត្តមានអង្គការមហាជនចំនួន១៥បានបក្សនិងរដ្ឋប្រគល់ភារកិច្ច។
បុគ្គលិករដ្ឋដែលបានប្រគល់ចំនួន៨៩រូប បុគ្គលិករដ្ឋបច្ចុប្បន្នមាន៧៧រូប បម្រុងមានអ្នកចុះឈ្មោះចូលនិវត្តន៍ចំនួន១៩រូបនិងបុគ្គលិករដ្ឋនៅសល់ចំនួន៥៨រូប។ យោងលើលក្ខណៈ មុខសញ្ញា សកម្មភាព នាទីភារកិច្ចនិងសំណូមពរអភិវឌ្ឍក្នុងពេលខាងមុខ ចែកបណ្តាអង្គការមហាជន អាស្រ័យបក្សនិងរដ្ឋប្រគល់ភារកិច្ចទៅជាក្រុមដើម្បីប្រមូលផ្តុំ ពង្រីកតួនាទីសមត្ថភាពក្នុងការអនុវត្តភារកិច្ច។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លេខាគណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នបក្សខេត្តសុកត្រាំងថ្លែងចង្អុលការក្នុងអង្គប្រជុំ។ |
យោងតាមសេចក្តីព្រាងគម្រោង បង្កើតបក្ខភាគរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការមហាជននិងបណ្តាសមាគមអាណត្តិកាល២០២០-២០២៥ លើមូលដ្ឋាននៃការរួមបញ្ចូលសាខាបក្ស បក្ខភាគចំនួន១២ (បក្ខភាគសម្ព័ន្ធការងារខេត្ត បណ្តាសាខាបក្សដូច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមាគមនារីខេត្ត សមាគមកសិករខេត្ត សមាគមអតីតយុទ្ធជនខេត្ត សម្ព័ន្ធយុវជនខេត្ត សមាគមកាកបាទក្រហមខេត្ត សមាគមអក្សរសិល្បិ៍ បណ្តាសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេស សម្ព័ន្ធក្រុមសហករណ៍) សរុបបក្ខជនចំនួន១៨៤រូប ក្នុងនោះ មានបក្ខជននារីចំនួន១០០រូបនៅបក្ខភាគ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការមហាជននិងបណ្តាសមាគមបន្ទាប់ពីរួមបញ្ចូល មានសាខាបក្ស បក្ខភាគចំណុះចំនួន១០ បន្ថយបានសាខាបក្សចំនួន២និងបក្ខជនចំនួន១៨៤រូប។
ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានកត់សម្គាល់សំណើរបស់ថ្នាក់ដឹកនាំ អង្គការនយោបាយ-សង្គមនិងអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ចរបស់ខេត្ត ពីអត្រារចនាសម្ព័ន្ធបុគ្គលិករដ្ឋថ្នាក់ដឹកនាំគណៈកម្មាធិការប្រចាំការនិងបណ្តាគណៈនៃរណសិរ្សមាតុភូមិវៀតណាម ក្រោយពីរួមបញ្ចូលនៃខេត្តទាំងបីនិងមានអង្គប្រជុំពិភាក្សាជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តហូវយ៉ាងនិងទីក្រុងកឹងធើ ។
ថ្លែងការណ៍ក្នុងពិធីនេះ សមមិត្តហូធីកឹមដាវ បានសង្កត់ធ្ងន់ ការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋ បំព្រួញ-រឹងមាំ-សុពលភាព-ប្រសិទ្ធភាពជាភារកិច្ចយ៉ាងសំខាន់ ជាបដិវត្តន៍ក្នុងការបំព្រួញប្រព័ន្ធគ្រប់គ្រងរដ្ឋនៃប្រព័ន្ធនយោបាយរបស់បក្សនិងរដ្ឋយើងតែងបានប្រជាជនឯកភាពខ្ពស់។ រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គមនិងអង្គការមហាជនអាស្រ័យបក្សនិងរដ្ឋប្រគល់ភារកិច្ចរបស់ខេត្តគប្បីបង្ហាញស្មារតីម្ចាស់ការ សហការអនុវត្តល្អបណ្តាគម្រោងរបស់រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គមនិងបណ្តាអង្គការមហាជនអាស្រ័យបក្សនិងរដ្ឋប្រគល់ភារកិច្ចរួមបញ្ចូលខេត្តសុកត្រាំង ខេត្តហូវយ៉ាងនិងទីក្រុងកឹងធើ។
ចំពោះរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គមនិងអង្គការមហាជនអាស្រ័យបក្ស រដ្ឋប្រគល់ភារកិច្ចរបស់ខេត្តសុកត្រាំង ក្តាប់ស្ថានភាពនៃអង្គភាពនីមួយៗយ៉ាងជិតស្និទ្ធអំពីកម្មាភិបាល ទ្រព្យសម្បត្តិ ថវិកា ទីស្នាក់ការ... គ្រប់គ្រងឱ្យបានម៉ត់ចត់និងប្រើប្រាស់តាមសេចក្តីកំណត់។ ជំរុញការឃោសនាអំពីគោលនយោបាយរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋនៃប្រព័ន្ធនយោបាយតាមទិសបំព្រួញ សុពលភាពនិងប្រសិទ្ធភាព កសាងសំណុំបែបបទសម្រេចឱ្យកម្មាភិបាលចូលនិវត្តន៍តាមរបបគោលនយោបាយ តាមបំណង ទន្ទឹមនោះ កម្មាភិបាលវ័យក្មេងនៅធ្វើការបន្ត ប៉ុន្តែត្រូវបង្ហាញពីស្មារតីទទួលភារៈខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន រហ័សរហួន ច្នៃប្រឌិត មិនបង្អង់លើកកម្ពស់កម្រិតវិជ្ជាជំនាញដើម្បីឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី៕
ជីបាវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin