ថ្ងៃទី៣០ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង ក្រសួងជនជាតិនិងសាសនាបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង មន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង-ប្រធានបណ្តុំប្រឡងប្រណាំងលេខ៦ ឆ្នាំ២០២៤ បានចាត់តាំងសន្និបាតបូកសរុបការងារប្រឡងប្រណាំងស្ងើចសរសើរបណ្តុំប្រឡងប្រប្រណាំងលេខ៦ ឆ្នាំ២០២៤ ពីវិស័យការងារជនជាតិ។ អញ្ជើញចូលរួមមានបណ្តាសមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង តាវវៀតថាំង-នាយកដ្ឋានរង នាយកដ្ឋានឃោសនាការងារជនជាតិនិងសាសនានៃក្រសួងជនជាតិនិងសាសនា ឡឹមហ្វាងម៉ូវ-នាយកមន្ទីរជនជាតិនិងសាសនាខេត្តសុកត្រាំង ថ្នាក់ដឹកនាំមន្ទីរការិយាល័យនិងបុគ្គលិករដ្ឋទទួលបន្ទុកប្រឡងប្រណាំងស្ងើចសរសើររបស់បណ្តុំប្រឡងប្រណាំងលេខ៦។
![]() |
ទិដ្ឋភាពនៃពិធីសន្និបាតបូកសរុបការងារប្រឡងប្រណាំងស្ងើចសរសើររបស់បណ្តុំប្រឡងប្រណាំងលេខ៦។ |
បណ្តុំប្រឡងប្រណាំងលេខ៦ បានបង្កើតក្រោមសេចក្តីសម្រេចលេខ៤០៩/QĐ-UBDT ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជនជាតិ (បច្ចុប្បន្ន គឺជាក្រសួងជនជាតិនិងសាសនា) ពីការបង្កើតបណ្តាបណ្តុំប្រឡងប្រណាំង បណ្តុំប្រឡងប្រណាំងលើវិស័យការងារជនជាតិ រួមមាន អង្គភាពសមាជិកនៃគណៈជនជាតិចំនួន១០ (បច្ចុប្បន្ន គឺជាមន្ទីរជនជាតិនិងសាសនា) នៅតាមខេត្ត ក្រុងនានា ដូចជា កឹងធើ វិញឡុង ត្រាវិញ គៀងយ៉ាង អាងយ៉ាង ហូវយ៉ាង បាកលីវ កាម៉ាវ សុកត្រាំងនិងការិយាល័យគណៈកម្មាធិការប្រជាជនខេត្តឡុងអាង។ជាមួយស្មារតីប្រឡងប្រណាំងដើម្បីជម្នះការលំបាកខិតខំប្រឹងប្រែងសម្រេចភារកិច្ចឆ្នើមដែលបានប្រគល់ក្នុងឆ្នាំ២០២៤ បណ្តាអង្គភាពក្នុងបណ្តុំប្រឡងប្រណាំងលេខ៦បានច្បាមជាប់នូវទិសដៅកម្មវិធីការងារឆ្នាំ២០២៤ នៃអង្គភាព ភូមិភាគបានចាត់តាំងផ្សព្វផ្សាយអនុវត្តនូវភារកិច្ចនយោបាយនិងសម្រេចបានលទ្ធផលលេចធ្លោជាច្រើននៅឆ្នាំ២០២៤ បង្កើតមូលដ្ឋានសម្រាប់ចលនាប្រឡងប្រណាំង ឆ្នាំ២០២៥។
អនុវត្តចលនាប្រឡងប្រណាំងប្រកបដោយប្រសិទ្ធភាព ដូចជា ចលនាប្រឡងប្រណាំងអនុវត្តភារកិច្ចនយោបាយសេដ្ឋកិច្ច-សង្គម ចលនាប្រឡងប្រណាំងអនុវត្តការងារជនជាតិនិងគោលនយោបាយជនជាតិ ទម្រង់ ដំណោះស្រាយ ប្រធានបទថ្មី ដោយអង្គភាពកសាងនិងបំផុសចលនាក្នុងឆ្នាំ២០២៤។ល។ ចាត់តាំងស្ងើចសរសើរត្រូវតាមការកំណត់របស់មជ្ឈិម ភូមិភាគនិងស្ថាប័ននីមួយៗ។ តាំងពីនោះ ជំរុញការចលនាប្រឡងប្រណាំងឲ្យមានរបៀបរៀបរយ សម្រេចបាននូវគុណភាព លើកទឹកចិត្តបានស្មារតីប្រឡងប្រណាំង ដើម្បីសម្រេចល្អនូវភារកិច្ចរបស់កម្មាភិបាល និយោជិត អ្នកពលកម្ម រួមចំណែកសម្រេចល្អនូវភារកិច្ចនយោបាយដែលបានប្រគល់អនុវត្តប្រកបដោយភាពជោគជ័យនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។
ក្នុងសន្និបាត តំណាងថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនាបណ្តាខេត្ត ក្រុង ចូលរួមផ្តល់យោបល់ ចែករំលែកអំពីគុណសម្បត្តិ ការលំបាកក្នុងដំណើរការអនុវត្តការងារជនជាតិនៅភូមិភាគ ព្រមជាមួយនោះ រួមនឹងអង្គសន្និបាតដាក់ចេញសំណើ ដើម្បីរួមគ្នាសម្រេចល្អនូវភារកិច្ចនយោបាយនាពេលខាងមុខ ពិសេស បន្ទាប់ពីការរួមបញ្ចូលនៃអង្គភាព។
ថ្លែងប្រសាសន៍ចង្អុលការសន្និបាត សមមិត្តតាវវៀតថាំង-នាយកដ្ឋានរង នាយកដ្ឋានឃោសនាការងារជនជាតិនិងសាសនានៃក្រសួងជនជាតិនិងសាសនាបានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងស្ងើចសរសើរស្មារតីប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងអនុវត្តការងារជនជាតិប្រកបដោយប្រសិទ្ធភាពនិងចាត់តាំងសម្រេចបានជោគជ័យសន្និបាតបូកសរុបការងារប្រឡងប្រណាំងស្ងើចសរសើរ បណ្តុំប្រឡងប្រណាំងលេខ៦ ឆ្នាំ២០២៤។ តាមសមមិត្តដោយបង្អែកលើរបាយការណ៍របស់ប្រធានបណ្តុំនិងស្តាប់របាយការណ៍ដោយផ្ទាល់នូវយោបល់របស់តំណាងទាំងឡាយនៅក្នុងសន្និបាត បានបង្ហាញឱ្យឃើញថា ចលនាប្រឡងប្រណាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តភារកិច្ចនៃអង្គភាពនីមួយៗ។ ទន្ទឹមនឹងនោះ សមមិត្តបានកត់សម្គាល់សំណើរបស់អង្គភាព នឹងការស្រាវជ្រាវ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងជនជាតិនិងសាសនា ដើម្បីឱ្យមានចម្លើយជាក់ស្តែងសម្រាប់អង្គភាពនីមួយៗនាពេលឆាប់ៗនេះ។
![]() |
ជូនកិត្តិនាម “ទង់ប្រឡងប្រណាំងរបស់គណៈកម្មាធិការជនជាតិ” ឆ្នាំ២០២៤ ដល់អង្គភាពគណៈជនជាតិខេត្តសុកត្រាំង។ |
ក្នុងឱកាសនេះ ក្រសួងជនជាតិនិងសាសនា បានជូនកិត្តិនាម “ទង់ប្រឡងប្រណាំងរបស់គណៈកម្មាធិការជនជាតិ” ឆ្នាំ២០២៤ ដល់អង្គភាពគណៈជនជាតិខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដល់អង្គភាពចំនួន២ គឺគណៈជនជាតិខេត្តហូវយ៉ាងនិងគណៈជនជាតិខេត្តគឿងយ៉ាង ដែលមានស្នាដៃឆ្នើមក្នុងការចលនាប្រឡងប្រណាំងអនុវត្តការងារជនជាតិឆ្នាំ២០២៤៕
![]() |
ជូនប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដល់អង្គភាពចំនួន២ គឺគណៈជនជាតិខេត្តហូវយ៉ាងនិងគណៈជនជាតិខេត្តគឿងយ៉ាង។ ហុងទើ-លីហាន់ |
Thông tin bạn đọc
Đóng Lưu thông tin