អុជធូបរំលឹកវិញ្ញាណក្ខន្ធនៅបូជនីយដ្ឋានរបស់លោកប្រធានហូជីមិញ

17:44, 19/05/2025

នាឱកាស​រំលឹកខួបទី១៣៥ឆ្នាំនៃ​ទិវាខួបកំ​ណើត​លោក​ប្រ​ធាន​ហូជីមិញ (ថ្ងៃ​ទី១៩ ឧសភា ឆ្នាំ១៨៩០ដល់​ថ្ងៃ​ទី១៩  ឧសភា ឆ្នាំ២០២៥) ព្រឹក​ថ្ងៃ​ទី១៩ ឧសភា គណៈ​កម្មាធិការ​បក្ស​ស្រុក​ ក្រុម​ប្រឹក្សាប្រ​ជាជន​ គណៈ​កម្មាធិការ​ប្រ​ជាជន​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀត​ណាម​ស្រុក​គូឡាវយុង (សុក​ត្រាំង​) បាន​ប្រារព្ធពិធី​អុជធូប​រំលឹកវិញ្ញាណ​ក្ខន្ធ​​បូជនីយដ្ឋាន​អ៊ំហូនៅ​ឃុំ​អា​ង​ថា​ញ់ដុង។ ចូល​រួម​មាន​បណ្តា​សម​មិត្ត​ង្វៀង​វ៉ាំងខើយ-សមាជិកបក្ស​ខេត្ត​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត ​ង្វៀង​ធីហ្វេជី-សមាជិកបក្ស​ខេត្ត​ អនុ​ប្រធាន​ប្រ​ចាំការ​គណៈ​កម្មាធិការ​រណ​សិរ្សមាតុ​ភូមិ​វៀតណាម​ខេត្ត​ យឿង​ធីគីមធ្វី-សមាជិកបក្ស​ខេត្ត​ អនុ​ប្រធាន​គណៈ​ប្រ​ចាំការ​នៃ​គណៈ​ឃោស​នាអប់​រំនិង​ប្រ​ជាចលនាបក្ស​ខេត្ត​។ លោក​ង្វៀង​ថា​ញ់កុង​-អនុ​ប្រធាន​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​បក្ស​ខេត្ត​។ ចំ​ណែក​ស្រុក​គូឡាវយុង មាន​សម​មិត្ត​លេ​ត្រុង​ង្វៀង​-សមាជិកបក្ស​ខេត្ត​ លេខាប​ក្សស្រុក​គូឡាវយុង ថ្នាក់​ដឹក​នាំបណ្តាស្ថាប័ន អង្គភាព​និង​អង្គ​ការ​មហាជន​នានា​ កម្មាភិបាលចូល​និវត្ត​ន៍​ សិស្សានុសិស្សនិង​ប្រ​ជាជន​ក្នុង​ស្រុក​។

ពិធីកិច្ចគោរពវិញ្ញាណក្ខន្ធអ៊ំហូនៅបូជនីយដ្ឋាន។
ពិធីកិច្ចគោរពវិញ្ញាណក្ខន្ធអ៊ំហូនៅបូជនីយដ្ឋាន។

ក្នុង​ពិធី​នេះ​ សម​មិត្ត​ហ្វិញថា​ញ់អា​ង​-អនុ​ប្រធាន​ប្រ​ចាំការ​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​គូ​ឡាវ​យុង ថ្លែង​សុន្ទរកថា​​ពី​​ស្នាដៃ​ជូន​អ៊ំ  ​អះអា​ង​ដោយ​មោទនភាព​ថា​៖ ជ្រួត​ជ្រាប​សតិអា​រម្មណ៍​របស់​អ៊ំ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ ប្រ​ជាជន​និង​កង​ទ័ពស្រុក​គូឡាវយុង តែង​សាម​គ្គី​ចិត្ត​មួយ​ថ្លើមមួយ​ព្រួត​ដៃ​ជំរុញ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ ដើម្បី​គិត​អា​នជីវភាព​និង​ស្មារតី​ជូន​ប្រ​ជាជន​ពីមួយ​ថ្ងៃ​កាន់​តែបាន​ល្អ​និង​កសាង​ភូមិ​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​។

នៅ​ឆ្នាំ២០២៤ ស្រុក​អនុ​វត្ត​សម្រេច​ផ្លោះ​២០/២០បរិមាណ​ភាគ​នៃ​សេច​ក្តី​សម្រេច​ដែល​បាន​ដាក់​ចេញ ស្រុក​គូឡាវយុងបាន​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ទទួល​ស្គាល់​​ជា​ស្រុក​សម្រេច​ជន​បទ​ថ្មី។ គម្រោង​និង​សំណង់សំ​ខាន់​ៗជាច្រើន​ត្រូវ​បាន​និង​កំ​ពុង​អនុ​វត្ត​ ​រួម​ចំ​ណែក​លើក​កម្ពស់​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​របស់​ស្រុក​។ គំ​រូដូច​គម្រោង​ស្ពានដាយ​ង៉ាយតភ្ជាប់​ផ្លូវ​ជាតិ​លេខ​៦០ គម្រោង​នឹង​បើក​ទូលាយ​ផ្លូវ​ស្រុក​១២A ១៣ ១៤ គម្រោង​សំ​ណង់​វប្បធ​ម៌​-កីឡាស្រុក​ គម្រោង​វិនិយោគ​កសាង​បើក​ទូលាយ​ផ្លូវ​ខេត្ត​លេខ​៩៣៣B ឆ្លងកាត់​ទីរួម​ស្រុក​គូវ​ឡាវយុង... ពេល​សាង​សង់​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើប្រាស់​នឹង​រួម​ចំ​ណែក​ធ្វើឱ្យ​ស្រុក​ក្លាយ​ជា​កន្លែង​វិនិយោគ​ដ៏​ទាក់​ទាញ បង្ក​កម្លាំង​លើក​ទឹក​ចិត្ត​សម្រាប់​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។

តំណាងទាំងឡាយរក្សាភាពស្មិងស្មាធិ៍មួយនាទីនៅបូជនីយដ្ឋានអ៊ំហូ។
តំណាងទាំងឡាយ​ស្មិងស្មាធិ៍មួយនាទីនៅបូជនីយដ្ឋានអ៊ំហូ។

ចាប់​ពីដើម​ឆ្នាំ២០២៥ រហូត​មក​ដល់​បច្ចុប្បន្ន ដោយការ​សាម​គ្គីភាព​ ការ​ប្តេជ្ញាចិត្ត​និង​ការ​ឯក​ភាព​នៃ​ទូទាំងប្រ​ព័ន្ធ​នយោបាយ​និង​ប្រ​ជាជន​ ស្រុក​គូឡាវយុងបាន​ខិតខំរក្សាផលិត​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។ គិត​អា​ន ការ​ពារសុខ​ភាព​និង​លំ​នឹង​ជីវភាព​ប្រ​ជាជន​។ បណ្តា​បរិមាណភាគ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​សម្រេច​និង​ផ្លោះ​ពីផែន​ការ​ដែល​បាន​ដាក់​ចេញ កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​​អា​សន្ននិងផ្ទះ​ទ្រុឌទ្រោម​ ត្រូវ​បាន​សម្រេច​មុន​ពេល​កំ​ណត់​ (ចាប់​ផ្តើម​សាង​សង់​និង​បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​៣៨២/៣៨២ខ្នង)។

ក្នុង​វេលា​ដ៏​ត្រចះត្រចង់​នេះ​ តំ​ណាង​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ស្រុក​គូ​ឡាវ​យុង សម​មិត្ត​ហ្វិញថា​ញ់អា​ង​ បាន​សន្យានឹងចង​ចាំនូវ​ការ​ប្រៀនប្រដៅរបស់​អ៊ំ ហើយ​តែង​ភ្ជាប់​ទំ​នាក់​ទំ​នងយ៉ាង​ជិត​ស្និទ្ធជាមួយ​ប្រ​ជាជន​។ នៅ​ចំ​ពោះ​វិញ្ញាណ​ក្ខន្ធរបស់​អ៊ំគណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ស្រុក​គូឡាវយុង ប្តេជ្ញាបន្ត​ជំរុញ​ការ​រៀន​សូត្រនិង​ធ្វើតាម​សតិអា​រម្មណ៍​ សីល​ធម៌​និង​ឥរិយាបថរបស់​អ៊ំ។ សាម​គ្គីដោយ​ចិត្ត​​មួយ​ថ្លើមមួយ​ ជឿជាក់​លើការ​ដឹក​នាំរបស់​បក្ស​ ហើយ​ដើរ​តាម​មាគ៌ាដែល​បក្ស​ អ៊ំនិង​ប្រ​ជាជន​យើង​បាន​ជម្រើស​។ កសាង​បក្ខ​ភាគ​ស្រុក​គូវ​ឡាយុងឱ្យ​កាន់​តែស្អាតស្អំនិង​រឹង​មាំ ប្តេជ្ញាអនុ​វត្ត​ប្រ​កបដោយ​ជោគជ័យនូវ​គោល​​ដៅ​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ២០២៥។ អនុ​វត្ត​សម្រេច​ជោគជ័យបណ្តា​ទិស​ដៅ​នៃ​សេច​ក្តី​សម្រេច​មហាស​ន្និបាត​លើក​ទី១៣របស់​បក្ខ​ភាគ​ស្រុក​ដែល​បាន​ដាក់​ចេញ។ ប្តេជ្ញាកសាង​ភូមិ​ស្រុក​គូឡាវយុងជាទីស្រ​ឡាញ់ពីមួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ សក្តិសម​ជាមួយ​គុណ​សម្បត្តិ​របស់​អ៊ំជាទីស្រឡាញ់។

ក្នុង​ពិធី​នេះ​ គណៈ​អចិន្ត្រៃ​យ៍​គណៈ​កម្មាធិការ​បក្ស​ស្រុក​ ក៏​បាន​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​ ៦០ឆ្នាំនិង​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​៤០ឆ្នាំ ជូន​ដល់​សម​មិត្ត​ចំ​នួន​២រូប​។

ស្រុកគូឡាវយុងស្ងើចសរសើរចំពោះសមូហភាពនិងបុគ្គលឆ្នើមក្នុងការអនុវត្តបទបញ្ជាលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ។
ស្រុកគូឡាវយុងស្ងើចសរសើរចំពោះសមូហភាពនិងបុគ្គលឆ្នើមក្នុងការអនុវត្តបទបញ្ជាលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ។

ក្នុង​ការ​អនុ​វត្ត​បទបញ្ជាលេខ​05-CT/TW របស់​ការិយាល័យ​នយោបាយ​ ស្តីពី “ការ​ជំរុញ​ការ​រៀន​សូត្រនិង​ធ្វើតាម​សតិអារ​ម្មណ៍​ សីល​ធម៌​និង​ឥរិយាបថហូជីមិញ” ដំណាក់​កាល​២០១៥-២០២៥ ស្រុក​គូឡាវយុង មាន​គំ​រូឆ្នើម​ជាច្រើន​។ នៅ​ទីនេះ​ គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ចំ​នួន​៩រូប​និង​បុគ្គល​ចំ​នួន​៣០រូប​ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​បទបញ្ជាលេខ​០៥-CT/TW របស់​ការិយា​ល័យ​នយោបាយ​។ នេះ​គឺជាស្នាដៃ​ជាក់​ស្តែង​ ដែល​ស្រុក​គូឡាយុងរាយ​ការ​ណ៍​ស្នាដៃ​ជូន​អ៊ំ។

ក្នុង​បរិយា​កាស​ដ៏​ឪឡារឺក តំ​ណាង​ទាំង​ឡាយ​បាន​រក្សាភាពស្មិងស្មាធិ៍មួយ​នាទី ដើម្បី​រំ​លឹកដល់​ស្នាដៃ​ដ៏​ធំ​ធេង​របស់​ប្រ​ធាន​ហូជីមិញដ៏​មហិមា-ដែល​លះ​បង់​អស់​​មួយ​ជីវិត​របស់ខ្លួន​ក្នុង​ការ​បម្រើ​បក្ស​ រដ្ឋ​និង​ប្រ​ជាជន​។ ទន្ទឹម​នឹង​នោះ​ ​ប្រារព្វពិធី​កិច្ច​បូជាផ្កានិង​ធូបដោយ​ក្តី​គោរពនៅ​បូជនីយដ្ឋាន​អ៊ំហូ ដើម្បី​ថ្លែង​អំ​ណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំ​ពោះ​បិតា​ជាតិ​ជាទី​គោរព​និង​ជាទី​ស្រ​ឡាញ់របស់​ជនជាតិ​។

បន្ទាប់​ពីពិធី​នេះ តំ​ណាងទាំងឡាយ​ ក៏​បាន​ទៅ​ទស្សនាការ​តាំង​ពិព័រណ៍​រូប​ថតសិល្បៈ​អំ​ពីឆាក​ជីវិត​និង​បុព្វ​ហេតុ​សកម្ម​ភាព​បដិវត្ត​ន៍របស់​អ៊ំហូនិង​សមិទ្ធផលសេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​សុក​ត្រាំង​ (អា​ស្រ័យស្រុកគូឡាវយុងចាត់​តាំង)​៕

ស៊ើម៉ាយ-សុផល