ថ្នាក់ដឹកនាំខេត្តពិនិត្យសំណង់កសាងមួយចំនួនលើភូមិដ្ឋានខេត្តសុកត្រាំង

20:17, 28/05/2025

ថ្ងៃទី២៨ ឧសភា សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តបានចាត់តាំងក្រុមប្រតិភូទៅ​ពិនិត្យសំណង់កសាងមួយចំនួនលើភូមិដ្ឋានខេត្តសុកត្រាំង។ រួមដំណើរមានថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែកខេត្ត។ គណៈកម្មាធិការប្រជាជនបណ្តាស្រុក គេសាច់ ចូវថាញ់និងមីទូ។

ក្រុមប្រ​តិភូបាន​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​នៃបណ្តា​សំណង់​ បើកទូលាយ​ផ្លូវ​ខេត្ត​លេខ​៩៣២B ស្រុកគេសាច់ ពិនិត្យ​ស្ពានស្វឹងហ្វា ឃុំ​ស្វឹងហ្វា ស្រុក​គេសាច់ គម្រោង​ជួស​ជុល បើកទូលាយ ផ្ទៃ​ដី​ផ្លូវ​ ចាក់បេតុង​ក្រាល​កៅ​ស៊ូ ផ្លូវ​ខេត្ត​៩៣៨ (ផ្លូវ​ណាមគីខើយងៀនឹង​ផ្លូវ​ខេត្ត​៩៣៩) ផ្លូវ​ខេត្ត​៩៣៩ (ពីស្ពានបឹងកក់ដល់​ទីរួមស្រុកហ្វិញហ៊ឺវងៀ) ពិនិត្យនៅ​ស្ថានីយ​ប្រេងឥន្ធនៈអាងនិញ ស្រុក​ចូវថាញ់ ផ្លូវ​ខេត្ត​៩៣៨ កំ​ណាត់ផ្លូវ​ពីផ្លូវខេត្តលេខ៩៤០​ដល់​ផ្លូវ​ជាតិ​លេខ​៦១Bនិង​ស្ពាន​នៅ​លើផ្លូវ​ ពិនិត្យនៅ​ស្ពានណាំ​ក(កន្លែងប្រ​សព្វ​ផ្លូវ​ខេត្តលេខ៩៣៨​ទល់នឹង​ផ្លូវ​ខេត្តលេខ៩៤០​) ។

អនុបធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តឡឹមហ្វាងង៉ីបត្រួតពិនិត្យសំណង់មួយចំនួនលើភូមិដ្ឋានខេត្តសុកត្រាំង។
អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តឡឹមហ្វាងង៉ី​ពិនិត្យសំណង់មួយចំនួនលើភូមិដ្ឋានខេត្តសុកត្រាំង។

នៅ​កន្លែង​​​ពិនិត្យ​ ​តំ​ណាងម្ចាស់​វិនិយោគបាន​រាយការណ៍​សង្ខេបអំ​ពីស្ថាន​ភាពពី​​ផ្សព្វ​ផ្សាយ ងាយស្រួល​ ការ​លំ​បាក​និង​សំណើ​។ តំ​ណាង​ភូមិភាគ​រាយ​ការ​ណ៍​ពីការ​លំ​បាក​ ជំពាក់​ជំពិន​និង​ប្តេជ្ញាប្រ​គល់​ផ្ទៃ​ដី​​ឱ្យ​គម្រោង​និងតំ​ណាង​អ្នក​ម៉ៅការព្រម​ព្រៀង​ល្បឿនអនុវត្ត​តាម​​កិច្ច​សន្យា ងាយស្រួល ការ​លំ​បាក​ និង​សំណើ។ ភាគ​ច្រើន​បណ្តាគម្រោង​ដែលកំពុង​សាង​សង់​ខាង​លើបាន​បំ​ពេញ​តាម​តម្រូវ​ការ ​តាមសំណូមពរ​ប៉ុន្តែ​នៅ​តែមាន​ភាព​យឺត​យ៉ាវ​ ភាគ​​ច្រើន​ដោយ​សារ​ការ​លំ​បាក​និង​បញ្ហាផ្នែករំដោះផ្ទៃដីនិងប្រ​គល់ផ្ទៃដីឱ្យអង្គភាព​សាង​សង់។

ចង្អុលការនៅកន្លែង​ពិនិត្យ​ សម​មិត្តឡឹមហ្វាងង៉ីប​បាន​កត់សម្គាល់ដំណើរ​ការ​សាង​សង់​នៃ​បណ្តាសំណង់ដែល​បាន​រៀប​រាប់​ខាង​លើ។ ទន្ទឹមនោះ ស្នើដល់​ភូមិភាគ សហការ​ជាមួយ​មន្ទីរ គណៈ​ផ្នែក​នានា ដើម្បី​ដោះ​ស្រាយ​ការរំដោះផ្ទៃដី​ឲ្យ​បាន​ឆាប់​រហ័ស​ដល់​ថ្ងៃ​ទី៣០ ខែមិថុនា​ ឆ្នាំ២០២៥ ដើម្បី​ប្រ​គល់​ឱ្យម្ចាស់​វិនិយោគ​សាង​សង់និង​ម្ចាស់វិនិយោគជំរុញល្បឿន​សាង​សង់​បណ្តា​សំណង់​ខាងលើ​ត្រូវ​តាម​ផែនការ​ដាក់ចេញ។

អនុ​ប្រធាន​ប្រចាំការគណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ក៏​បាន​ស្នើឲ្យ​អ្នក​វិនិយោគ​គប្បីសហការ​យ៉ាង​ម៉ឺងម៉ាត់ជាមួយ​រដ្ឋអំណាចភូមិភាគ អ្នក​ម៉ៅការ​សំ​ណង់​និង​ទីប្រឹក្សាត្រួត​ពិនិត្យ​អនុវត្តឱ្យ​បាន​សម្រេច​បណ្តា​សំណូម​ពរ ទិស​ដៅ​​ចង្អុល​ការ​របស់​រដ្ឋាភិបាល របស់​នាយករដ្ឋ​មន្រ្តីនៃ​ដ្ឋា​ភិបាល របស់​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​និងត្រូវ​ច្បាម​ប្រកិត​តាម​​សាររា​ចរណ៏​​របស់​គណៈ​កម្មាធិ​ការ​ប្រជាជន​ខេត្ត​ស្តីពី​ការ​ជំរុញ​ល្បឿន​ផ្ទេរផ្តល់ថវិកា​ទុនវិនិយោគ​សាធារ​ណៈតាម​ផែន​ការ​លើ​ភូមិដ្ឋាន​ខេត្ត៕

ក្វាងប៊ិញ​-សុផល