![]() |
រថយន្តផ្សាយសម្លេងផ្សព្វផ្សាយអំពីការកែប្រែ បំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ |
ក្រៅពីការរួមបញ្ចូលខ្លឹមសារចូលក្នុងកម្មវិធីផ្សាយសម្លេងព័ត៌មានភូមិភាគរាល់ថ្ងៃ មជ្ឈមណ្ឌលវប្បធម៌ - កីឡា - ផ្សាយសម្លេងស្រុកឡុងភូថែមទាំងផ្សព្វផ្សាយប្រធានបទពិសេស “កែប្រែ បំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣តាមរយៈកម្មវិធី VneID” លើប្រព័ន្ធផ្សាយសម្លេងមានខ្សែ ពោងផ្សាយសម្លេងទំនើប ពោង FM និងស្ថានីយផ្សាយសម្លេងនៅបណ្តាភូមិ ទីរួមស្រុក។ កម្មវិធីផ្សាយសម្លេងមានរយៈពេលពី១០-១៥នាទី ពេលព្រឹកពីម៉ោង៩ដល់ម៉ោង៩និង១៥នាទី ពេលរសៀលពីម៉ោង១៥ដល់ម៉ោង១៥និង១៥នាទី។ ក្រៅពីនោះ មជ្ឈមណ្ឌលថែមទាំងផ្សព្វផ្សាយឱ្យឃើញផ្ទាល់ដោយផ្ទាំងប៉ាណូ បដា។ល។ រថយន្តផ្សាយសម្លេងមួយថ្ងៃរត់ជាង១០០គីឡូម៉ែត្រ តាមការស្មានមានអ្នកស្តាប់ពី៥ដល់៦ពាន់នាក់/ថ្ងៃ។ បងស្រីង្វៀនធីអាញ់លិញ កម្មាភិបាលទទួលបន្ទុកស្ថានីយផ្សាយសម្លេងទីរួមស្រុកដាយង៉ាយ ស្រុកឡុងភូឱ្យដឹង៖ រាល់ថ្ងៃ ក្រៅពីផ្សាយបន្តពីស្ថានីយថ្នាក់លើ យើងខ្ញុំថែមទាំងចុះទៅបណ្តាភូមិដើម្បីណែនាំប្រជាជនផ្តល់មតិអំពីខ្លឹមសារកែប្រែ បំពេញបន្ថែមប្រការមួយចំនួនរបស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣លើកម្មវិធី VneID។
អំពីខ្លឹមសារផ្តល់មតិ ផ្តោតសំខាន់ការណែនាំប្រជាជនផ្តល់មតិក្នុងក្រុមបញ្ហា៖ សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋ ប្រព័ន្ធគ្រប់គ្រងរដ្ឋ បែងថ្នាក់គ្រប់គ្រង។ យន្តការត្រួតពិនិត្យអំណាច ការពារអធិបតេយ្យភាពប្រទេស ការពារជាតិ - សន្តិសុខ យន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម។ល។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលវប្បធម៌ - កីឡា - ផ្សាយសម្លេងស្រុកឡុងភូថែមទាំងបង្កើនការសហការជាមួយនឹងថ្នាក់ដឹកនាំបណ្តាឃុំ ទីរួមស្រុក ជាពិសេសគឺកម្មាភិបាលទទួលបន្ទុកគ្រប់គ្រងបណ្តាអគារវប្បធម៌ ប្រធានបណ្តាក្លឹប អគារវប្បធម៌ភូមិ អគារប្រជុំជីវភាពសហគមន៍ ចាត់តាំងផ្តល់ព័ត៌មាន ផ្សព្វផ្សាយ ណែនាំប្រជាជនបានដឹងខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចកែប្រែ បំពេញបន្ថែម ប្រការមួយចំនួនរបស់រដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៣ ក្រៅពីគប់វាល់ផ្ទាល់នូវប្រការនិងមាត្រានៃរដ្ឋធម្មនុញ្ញកែប្រែ បំពេញបន្ថែម កម្មាភិបាលផ្នែកវប្បធម៌និងបណ្តាសមាជិកនៃក្លឹបទាំងអស់នៅទាំងចូលរួមស្ទង់មតិតាមប្រព័ន្ធតាមរយៈ Google Form ចែកប័ណ្ណស្ទង់មតិ ចូលរួមពិភាក្សាក្រុមក្នុងលើកប្រជុំជីវភាពនៃក្លឹប ចាត់តាំងវេទិកានិងសន្និសីទយកមតិ។ល។ គិតតាំងពីថ្ងៃផ្សព្វផ្សាយអនុវត្តយកមតិគប់វាល់ឱ្យព្រាងសេចក្តីសម្រេចកែវប្រែ បំពេញបន្ថែមប្រការមួយចំនួនរបស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ (ពីថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥) ស្រុកឡុងភូមាន២០.៥៥៣លើកនាក់គប់វាល់មតិកែប្រែ បំពេញបន្ថែមប្រការមួយចំនួនរបស់រដ្ឋធម្មនុញ្ញ សម្រេចអត្រា៣០.៨៧% ក្នុងនោះមតិយល់ព្រម១០០%។
![]() |
រថយន្តផ្សាយសម្លេងផ្សព្វផ្សាយទៅដល់តំបន់ជនបទ តំបន់ជនជាតិភាគតិច។ |
តាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ការចាត់តាំងយល់មតិអំពីព្រាងសេចក្តីសម្រេចកែប្រែ បំពេញបន្ថែមប្រការមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដើម្បីពង្រីកតួនាទី ភារកិច្ច បញ្ញានិងមតិរបស់កម្មាភិបាល បក្ខជន សមាជិកក្រុមនិងប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមគប់វាល់កសាង សុក្រឹតព្រាងសេចក្តីសម្រេច រួមចំណែកលើកកម្ពស់គុណភាពឯកសារគតិយុត្តិសំខាន់របស់ប្រទេសជាតិ។ ព្រមជាមួយនោះចាត់តាំងលើកប្រជុំជីវភាពនយោបាយទូលំទូលាយក្នុងកម្មាភិបាល បក្ខជននិងប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុក រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ អត្ថន័យនៃការផ្លាស់ប្តូរ បំពេញបន្ថែមរដ្ឋធម្មនុញ្ញ ពង្រឹងទំនុកចិត្តលើការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់រដ្ឋ។ ជាពិសេសគឺការផ្តល់មតិតាមរយៈ VNeID ប្រិតសំចៃពេលវេលា តម្លាភាព ងាយស្រួលនិងធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាជន។
សុក្កា - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin