សុកត្រាំងអនុម័តគម្រោងរៀបចំឃុំនិងសង្កាត់នៅត្រឹម​ចំនួន៤៣

21:31, 14/04/2025

រសៀលថ្ងៃទី១៤ ខែមេសា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងនីតិកាល​ទី១៤ អាណត្តិកាល២០២០ - ២០២៥ ចាត់តាំងសន្និបាតលើកទី៣៨។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំង ឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែកខេត្ត។

តំណាងចូលរួមសន្និបាតលើកទី៣៨នៃគណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងនីតិកាលទី១៤ អាណត្តិកាល២០២០-២០២៥។
តំណាងចូលរួមសន្និបាតលើកទី៣៨នៃគណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងនីតិកាលទី១៤ អាណត្តិកាល២០២០-២០២៥។

សន្និ​បាត​គណៈ​ប្រ​តិបត្តិ​ការលើ​កទី៣៨ បាន​​ពត៏​មាន​​ឆាប់​​​នូវ​លទ្ធ​ផល​នៃ​សន្និ​បាត​លើ​កទី១១​​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​ទី១៣។ តាម​នោះ​ សន្និ​បាត​លើ​កទី១១នៃ​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​ទី១៣ បាន​អនុ​ម័ត​លើ​ខ្លឹម​សារ​​​នៃ​សេចក្តី​ព្រាង​ឯក​សារ​​លើ​កជូន​មហា​សន្និ​បាត​លើ​កទី១៤និង​បាន​ឯក​ភាព​លើ​សេចក្តី​ព្រាង​ទិសដៅ​ការ​ងារ​បេក្ខ​ជន​នៃ​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​ទី១៤។ ឯក​ភាព​គម្រោង​ទិសដៅ​នៃ​ការ​បោះ​ឆ្នោតអ្នក​តំ​ណាង​រដ្ឋសភានីតិ​កាល​ទី១៦និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នា​ក់​ អា​ណត្តិ​កាល​២០២៦-២០៣១ ឯក​ភាព​ខ្លឹម​សារ​ដែល​បាន​ស្នើ​​របស់​ការិយាល័យ​នយោ​បាយ​និង​គម្រោង​​ពី​ផែន​ការ​​រួប​រួម​អង្គ​ភាព​រដ្ឋ​បាល​ថ្នា​ក់​ខេត្ត​ មិនចាត់​តាំង​ថ្នា​ក់​ស្រុក​ រួប​រួម​​អង្គ​ភាព​ថ្នា​ក់​ឃុំ​និង​កសាង​ទម្រង់​ស្ថាប័ន​រដ្ឋ​បាល​ថ្នា​ក់​មូល​ដ្ឋាន​២កម្រិត​។ យល់​ព្រម​លើ​ខ្លឹម​សារ​កែទម្រង់​ បំ​ពេញ​បន្ថែម​សារាចរលេខ​៣៥-CT/TW ចុះ​ថ្ងៃ​ទី១៤ ខែមិថុនា​ ឆ្នា​២០២៤ នៃ​ការ​យាល័យ​នយោ​បាយ​​ពី​មហា​សន្និ​បាត​ប​ក្ខភាគ​គ្រប់​ថ្នា​ក់​ឈាន​ដល់​មហា​សន្និ​បាត​ទូទាំង​ប្រ​ទេស​លើ​កទី១៤របស់​បក្ស​។ ឯក​ភាព​លើ​គោល​ការ​ណ៍កែទម្រង់​ បំ​ពេញ​បន្ថែម​ រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​របស់​រដ្ឋ​ ទាក់​ទិននឹង​បណ្តា​សេចក្តីកំណត់​​ពី​រណសិរ្ស​មា​តុភូមិ​វៀត​ណាម​ បណ្តា​អង្គ​ការ​នយោ​បាយ​សង្គម​។ល។

ទន្ទឹម​នឹង​នោះ​ គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត​ក៏​បាន​ផ្តល់​យោបល់​លើ​សំ​ណើ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​មូល​ដ្ឋាន​​​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​។ តាម​ខ្លឹម​សារ​នៃ​ការ​ដាក់​ស្នើ​ សរុប​ចំ​នួន​អង្គ​ភាព​រដ្ឋ​បាល​ថ្នា​ក់​ឃុំ​-សង្កាត់​ មុន​នឹង​រៀប​ចំ​មា​នចំ​នួន​១០៨ឃុំ​ សង្កាត់​ ទីរួម​ស្រុក ចំណែកចំ​នួន​អង្គ​ភាព​រដ្ឋ​បាល​ថ្នា​ក់​ឃុំ​-​សង្កាត់​សរុប​ក្រោយ​ពី​រៀប​ចំ​មា​នចំ​នួន​៤៣ (​ក្នុង​នោះ​មា​ន៨សង្កាត់​និង​៣៥ឃុំ​)។ ថយ​ចុះ​៦០,១៩% បើ​ធៀប​នឹង​ចំ​នួន​អង្គ​ភាព​រដ្ឋ​បាល​ថ្នា​ក់​ឃុំ​-សង្កាត់​បច្ចុ​ប្បន្ន​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តថ្លែងការណ៍ក្នុងអង្គសន្និបាត។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តថ្លែងការណ៍ក្នុងអង្គសន្និបាត។

ថ្លែង​ការ​ណ៍ក្នុងសន្និ​បាត​ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹងបាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ចង្អុល​ការ​មន្ទីរ​មហា​ផ្ទៃ​បំ​ពេញ​បែប​បទតាម​មតិ​របស់​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត​ សម្រេច​អភិ​ក្រម​ជាបន្ត​បន្ទាប់​និង​យក​មតិ​របស់​អ្នក​បោះ​ឆ្នោត​​ត្រូវ​​ប្រ​ជា​ធិប​តេយ្យ​និង​បើ​ក​ចំ​ហ។ បណ្តា​ស្ថាប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​បន្ត​ការ​សាម​គ្គី​ ឯក​ភាព​ ខិត​ខំ​ប្រឹង​ប្រែង​ជំ​នះ​ការ​លំ​បាក​ សាក​ល្ប​ងនិង​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​ភារកិច្ច​នយោ​បាយ​និង​ភារកិច្ច​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​បង្រួម​ ​។ ធានាការ​អនុ​វត្ត​បណ្តា​ទិសដៅ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ ធានាការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ឆ្នាំ២០២៥ ជម្រុញ​ការ​ផ្សព្វ​ផ្សា​យដើម្បី​ឱ្យ​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិកសម្ព័ន្ធ​យុវជន​ សមា​ជិកសមា​គមនិង​ប្រ​ជា​ជន​បាន​យល់​និង​ឯក​ភាព​ អនុ​វត្ត​ទៅ​តាម​គោល​ការ​ណ៍និង​សេចក្តី​សម្រេច​របស់​បក្ស​ គោល​នយោ​បាយ​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​៕

សុងលេ-សុផល