សួរសុខទុក្ខ ប្រគេនពរឆ្នាំថ្មីដល់ព្រះសង្ឃវត្តទក្ខិណនិកាយខ្មែរនៅលើភូមិដ្ឋានស្រុកកេសាច់

17:11, 10/04/2025

ថ្ងៃទី១០ មេសា ក្រុម​ប្រតិភូខេត្ត ដឹកនាំដោយសមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត​សុកត្រាំង ធ្វើជាប្រធាន​ក្រុម​ប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនពរឆ្នាំថ្មីដល់វត្តទក្ខិណនិកាយខ្មែរ នៅលើភូមិដ្ឋានស្រុកកេសាច់។ ចូលរួមជាមួយគណៈប្រតិភូ ​មានថ្នាក់ដឹកនាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកកេសាច់។

គណៈប្រតិភូខេត្តសុកត្រាំង បានសួរសុខទុក្ខ ប្រគេនពរបុណ្យចូលឆ្នាំថ្មីដល់វត្តកំពង់ជុំ។
​ក្រុម​ប្រតិភូខេត្តសុកត្រាំង បានសួរសុខទុក្ខ ប្រគេនពរបុណ្យចូលឆ្នាំថ្មីដល់វត្តកំពង់ជុំ។

​សួរ​សុខ​ទុក្ខ​ ប្រ​គេន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីឆ្នាំ​២០២៥ ​ដល់​វត្តពោធិផ្តោក​ ឃុំ​កេថាញ់​ វត្ត​ពោធិ​ខ្សាច់ ​ទីរួម​ស្រុក​កេសាច់​និង​វត្ត​កំពង់​ជុំ​ ឃុំ​អាង​មី​ សមមិត្ត​ងោហ៊ុង​ បាន​កត់​សំ​គាល់​និង​ស្ងើច​សរ​សើរ​ចំពោះ​ការ​គប់វាល់​ដ៏​ជាក់​ស្តែង​របស់​ព្រះ​សង្ឃ​ អាចារ្យ​ គណៈ​កម្ម​ការ​វត្ត​ ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ​ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋ​អំណាច​ក្នុង​ការ​ឃោសនា​ ចលនា​មាមីង​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​នូវគោល​ការណ៍ ​គោល​យោ​បាយ​របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។​ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ អា​ចារ្យ​ គណៈ​កម្ម​ការ​និង​ពុទ្ធបរិស័ទ​ខ្មែរ​ នឹង​បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​ អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​ល្អ​ស្អាត​របស់​ជន​ជាតិ ​រួម​ជា​មួយ​រដ្ឋ​អំណាច​ភូមិ​ភាគ​អនុវត្ត​​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាពអំពីការចលនា​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែរីក​ចម្រើន​និង​សម្បូរ​សប្បាយ។ ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ជំនួស​មុខគណៈ​កម្មាធិការ​បក្ស​ខេត្ត ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ​គណៈ​កម្មាធិការ​ប្រ​ជាជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុកត្រាំង សម​មិត្ត​ងោ​ហ៊ុង ​ប្រ​គេន​ពរ​ដល់​ព្រះ​ឧបជ្ឈាយ៍ ​ព្រះ​តេជ​គុណ ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ ទទួល​បុណ្យ​ចូល​ឆ្នាំ​ ជួប​តែ​សេច​ក្តី​សុខ ​សេច​ក្តី​ចម្រើន​និងសុភមង្គល។

ទទួល​អំ​ណោយ​និង​វា​ចា​សួរសុខ​ទុក្ខ​ដ៏​ល្អ​ប្រ​សើរ​បំផុត​ពី​ក្រុម​​ប្រតិភូ ​ព្រះ​សង្ឃ​ ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ ទន្ទឹម​នឹង​នោះ​ សម្តែង​នូវ​ក្តី​រំភើប​ ដោយ​សន្យា​ថា​នឹង​បន្ត​ការចលនា​ពុទ្ធ​បរិស័ទ​ ពង្រឹង​ស្មារតី​សាមគ្គី​ ពល​កម្ម​ផលិតយ៉ាងសកម្ម ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ឧបាយកល​បំ​ផ្លិចបំ​ផ្លាញ​របស់​បច្ចា​មិត្ត​ រួម​កម្លាំង​ជា​មួយ​រដ្ឋ​អំណាច​ភូមិ​ភាគ​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន៕

ថាញ់​វ៉ាង​-​លីហាន់​