សុកត្រាំងចាត់តាំងខួបអនុស្សាវរីយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី

06:57, 30/04/2025

សម្របជាមួយ​បរិយា​​កាស​យ៉ាង​ក្លាហាន​មោះ​មុត​​​​នៃ​​ប៉ុន្មាន​ថ្ងៃ​ខែមេសា​ជាប្រ​វត្តិ​​សាស្ត្រ ព្រឹក​ថ្ងៃ​ទី២៩ មេសា​ នៅ​មជ្ឈ​​មណ្ឌល​​វប្ប​ធម៌​និង​​សន្និ​បាត​ខេត្ត​ គណៈ​កម្មា​​ធិការ​​​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​រណសិរ្សមាតុភូមិ​​វៀត​ណាម​ខេត្ត​សុក​ត្រាំង បាន​ចាត់​តាំង​ពិធី​ខួប​អនុ​ស្សាវរីយ៍​៥០ឆ្នាំទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី ​(ថ្ងៃទី ៣០​មេសា​ ឆ្នាំ​១៩៧៥​-​ថ្ងៃទី ៣០ ​មេសា​ ឆ្នាំ២០២៥)។ ចូល​រួម​មា​​នបណ្តា​សម​មិត្ត​ដូថា​ញ់ប៊ិ​ញ-សមា​ជិកគណៈ​ប្រ​តិបត្តិ​ការ​​មជ្ឈិម​បក្ស​ លេខា​បក្ស​ក្រុង​កឹង​ធី ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិកគណៈ​ប្រ​តិបត្តិ​ការ​​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត​ ប្រ​ធាន​​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​ ហូធីកឹមដាវ-អនុ​លេខា​ប្រ​ចាំ​​ការ​​បក្ស​ ប្រ​ធាន​​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ត្រឹង​​វ៉ាំង​ឡូ​វ-អនុ​លេខា​បក្ស​ខេត្ត​ ប្រ​ធាន​​គណៈ​កម្មា​​ធិការ​​​ប្រ​ជា​ជន​ខេត្ត​  វ៉ជីកុង-សមា​ជិក​បម្រុង​គណៈ​ប្រ​តិបត្តិ​ការ​​មជ្ឈិម​បក្ស​ សមា​ជិកគណៈ​អចិ​ន្ត្រៃ​យ៍បក្ស​ខេត្ត​ ប្រ​ធាន​​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ ងោហ៊ុង-សមា​ជិកគណៈ​អចិ​ន្ត្រៃ​យ៍បក្ស​ខេត្ត​ ប្រធាន​គណៈ​កម្មា​​ធិការ​​​រណសិរ្ស​​មា​តុភូមិ​​វៀត​ណាម​ខេត្ត​។

បណ្តាសមមិត្តថ្នាក់ដឹកនាំក្នុងនិងក្រៅខេត្តសុកត្រាំងព្រមទាំងតំណាងចូលរួមខួបអនុស្សាវរីយ៍៥០ឆ្នាំថ្ងៃរំដោះភាគខាងត្បូង ឯកភាពទឹកដី។
បណ្តាសមមិត្តថ្នាក់ដឹកនាំក្នុងនិងក្រៅខេត្តសុកត្រាំង ព្រមទាំងតំណាងចូលរួមខួបអនុស្សាវរីយ៍៥០ឆ្នាំទិវា​​រំដោះភាគខាងត្បូង ឯកភាពទឹកដី។

ក្នុង​ពិធី​នេះ​ មា​នការ​​ចូល​រួម​បណ្តា​សម​មិត្ត​អតីត​ថ្នា​ក់​ដឹក​នាំខេត្ត​គ្រប់​ជំ​នា​ន់​ អ្នក​ម្តាយ​វៀត​ណាម​វីរភាព​ វីរៈ​កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​​ប្រ​ជា​ជន​ វីរៈ​ពល​​កម្ម​​ កម្មា​​ភិបាល​​ យុទ្ធ​ជន​ដែល​ចូល​រួម​​សម្រេច​មហា​ជោគ​ជ័យ​និទាឃរដូវ​១៩៧៥។ ថ្នា​ក់​ដឹក​នាំបណ្តា​ម​ន្ទីរ គណៈ​ផ្នែក​ អង្គ​ការ​​​មហា​ជន​ ភូមិ​​ភាគ​ បណ្តា​អ្នក​មុខ​ អ្នកការ​សាសនា​​នៅលើ​ភូមិ​​ដ្ឋាន​ខេត្ត​ កម្មា​​ភិបាល​​ យុទ្ធ​ជន​ កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​​និង​​សមា​ជិក​សម្ព័ន្ធ​​យុវជន​​​​​។

ទិភាពពិធីខួបអនុស្សាវរិយ៍៥០ឆ្នាំថ្ងៃរំដោះភាគខាងត្បូង ឯកភាពទឹកដី។
ទិដ្ឋភាពនៃពិធីខួបអនុស្សាវរិយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី។

ក្នុង​ពិធី​នេះ​ដែរ​ តំ​ណាង​ទាំង​ឡាយ​បាន​រំ​លឹក​ឡើង​វិញប្រ​ណៃណីបដិវត្ត​ន៍យ៉ាង​ក្លាហាន​មោះ​មុត​របស់​ជន​ជាតិ​ ឆ្លង​តាម​​រយៈ​ខ្សែ​ភាព​យន្ត​​ឯក​សារ​ “សុក​ត្រាំង​-រួម​ដំណើរ​ឈាន​ឡើង​ក្រោយ​៥០ឆ្នាំរំ​ដោះ​”។ ខ្សែ​ភាព​យន្ត​បញ្ចាំ​ងឡើង​វិញ​យ៉ាង​​រស់​រវើកក្នុងសម័យ​សង្រ្គាម​នៃ​​កង​ទ័ព​និង​​ប្រ​ជា​ជន​យើង​ក្នុង​សម​រភូមិ​​ប្រ​យុទ្ធ​យ៉ាង​ប្តូរ​​ផ្តាច់​ រំ​ដោះ​ទាំង​ស្រុងភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​។ ព្រម​ជា​មួយនោះ មា​នភាព​វិវត្ត​​ន៍យ៉ាង​ខ្លាំង​របស់​ខេត្ត​ក្រោយ​ពីថ្ងៃ​រំ​ដោះ​ ពិសេស ​ក្នុង​ដំណាក់​កាល​៣៣ឆ្នាំចាប់​ពីពេល​បង្កើត​​ខេត្ត​។

បណ្តាអ្នកម្តាយវៀតណាមវីរភាព វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជននិងវីរៈពលកម្មចូលរួមពិធីខួបអនុស្សាវរីយ៍។
បណ្តាអ្នកម្តាយវៀតណាមវីរភាព វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជននិងវីរៈពលកម្មចូលរួមពិធីខួបអនុស្សាវរីយ៍។

ឆ្លង​ផុត​ការ​​លំ​បាក​ សាក​ល្ប​ង បក្ខ​ភាគ​​ រដ្ឋ​អំ​ណាច​​និង​​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​មិនបង្អង់​​ខិត​ខំ​ សាម​គ្គី​​និង​​ពង្រីក​អស់​ពីសម​ត្ថ​ភាព​បណ្តា​ប្រ​ភព​កម្លាំង​​ដើម្បី​ជំរុញការ​​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​​។ លេច​ធ្លោ​កំណើនសេដ្ឋ​កិច្ច​របស់​ខេត្ត​ឆ្នាំ២០២៤ សម្រេច​​៧,០៧% សម្រេច​​​កម្រិត​កំ​ណើន​ខ្ពស់​ក្នុង​បណ្តា​អា​ណត្តិ​កាល​កន្លង​ ដូច​ ដំណាក់​កាល​២០១១-២០១៥ ២០១៦-២០២០។ បរិមា​ណ​ផលស្រូវ​ឆ្នាំ២០២៤ សម្រេច​​បាន​​ជាង​២ពាន់​​លាន​តោន​ កើន​២,៦ដង។ ពិសេស​ គឺតម្លៃ​​នីហរ័ណ​ជលផល​ឆ្នាំ២០២៤ សម្រេច​​៩១០លាន​ដុល្លា​អា​មេរិក​​ កើន​១៩២,៤ដង ជីវភាព​​របស់​ប្រ​ជា​ជន​មិនបង្អង់​​កើន​ឡើង​។

ការ​​ងារ​សុខុមា​លភាព​សង្គម​​តែងបាន​​ផ្សព្វ​ផ្សា​យព្រម​ៗគ្នា​​ ទាន់​ពេល​ ជាជំ​ហាន​​លើ​កកម្ពស់​ជីវភាព​​ សម្ភារៈ​​និង​​ស្មា​រតី​ជូន​ប្រ​ជា​ជន​​ បំ​ផុត​គឺ​នៅ​តំ​បន់​ជបទ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច ​(​អត្រា​​គ្រួ​សារ​ក្រម​ធ្យម​ឆ្នាំ២០២៤គឺ១% ក្នុង​នោះ ​គ្រួ​សារ​ខ្មែរ​គឺ​២%)។ ចូល​រួម​ការ​​ចលនា​​ប្រ​ឡង​ប្រ​ណាំង​​ “ព្រួត​ដៃ​បំ​បាត់​​ផ្ទះ​​បណ្តោះ​​អា​សន្ន​ ផ្ទះ​​ទ្រុឌទ្រោម​លើ​ទូទាំង​​ប្រ​ទេស​​ឆ្នាំ២០២៥ ខេត្ត​បាន​​កៀរ​គររាល់​ប្រ​ភព​កម្លាំង​​ ខិត​ខំ​កសាង​សម្រេច​​បាន​​៨.៦៧៣ខ្នង​ ផ្ទះ​​បណ្តោះ​​អា​សន្ន​ ផ្ទះ​​ទ្រុឌទ្រោម​ជូន​មុខ​សញ្ញា​គោល​នយោ​បាយ​មុន​ថ្ងៃទី​៣០ មិថុនា ឆ្នាំ២០២៥។

ក៏​នៅ​ក្នុង​ពិធី​នេះ​ តំ​ណាង​ទាំង​ឡាយក៏​បាន​​ទស្សនា​​បទយក​ការ​​ណ៍ស្តីពី​ការ​​​ងារ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​​ថ្នា​ក់​ឃុំ​ សង្កាត់​​​លើ​ភូមិ​​ដ្ឋាន​ខេត្ត​សុក​ត្រាំង​។ នេះ​ជាគោល​ការ​​ណ៍ផ្តើម​ពីទស្សនៈ​​វិស័យ​ជាយុទ្ធ​សាស្ត្រសម្រាប់​ការ​​អភិ​វឌ្ឍប្រ​ទេស​​ជាតិ​យូរ​អង្វែង​​ ជាសម័យ​បដិវត្ត​ន៍មួយ។ ការ​​រៀប​ចំ​បញ្ចូល​​ខេត្ត​ដើម្បី​បង្ក​នូវ​ថា​មពល​​​ថ្មី​ សក្តានុភាព​ថ្មី​ ការ​​អភិ​វឌ្ឍថ្មី​ បង្ក​លក្ខ​ណៈ​​ងាយ​ស្រួល​សម្រាប់​ការ​​អភិ​វឌ្ឍដល់​អង្គ​ភាព​រដ្ឋ​បាល​​ថ្មី​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងថ្លែងការណ៍ក្នុងពិធីខួបអនុស្សាវរីយ៍។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ថ្លែងការណ៍ក្នុងពិធីខួបអនុស្សាវរីយ៍។

ថ្លែង​​បទសុន្ទ​រកថា​ក្នុង​ពិធី​នេះ​ សម​មិត្ត​លេខា​បក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង បានសង្កត់​​ធ្ងន់​ អស់​រយៈ​កាលជាច្រើន​ឆ្នាំខែក​ន្លងផុត​ទៅ​ ប៉ុន្តែ​មហា​ជោគ​ជ័យ​៣០ មេសា ​ឆ្នាំ១៩៧៥ បាន​​ដកជាប់​ក្នុង​ប្រ​វត្តិ​​សាស្ត្រជន​ជាតិ​ក្នុង​ការ​​កសាង​និង​​ការ​​ពារ​ប្រ​ទេស​​របស់​ជន​ជាតិ​វៀត​ណាម​។ ​ចំ​ពោះ​ប្រ​វត្តិ​​សាស្ត្រពិភព​លោក​ នេះ​ជាយុទ្ធ​ជ័យ​ដ៏​មហិមា​​នៃ​​សតវត្ស​រ៍ទី២០ ជាព្រឹត្តិ​ការ​​ណ៍ផ្ទឹម​ស្មើ​​​អន្តរ​ជាតិ​និង​​យ៉ាង​​ទំ​នើប​។ មហា​ជោគ​ជ័យ​និទាឃរដូវ​១៩៧៥ នៅ​ទាំង​ពង្រឹង​​ក្តី​ជំ​នឿ​យ៉ាង​មុតមាំ ក្តី​រីក​រាយ​​និង​​ជាកម្លាំង​​លើ​កទឹក​ចិត្ត​សម្រាប់​មនុស្ស​រាប់​ពាន់​​លាន​នា​ក់ដែល​ស្រឡាញ់​​សន្តិ​ភាព​លើ​ពិភព​លោក​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព កងកម្លាំងប្រដាប់អាវុធប្រជាជននិងវីរៈពលកម្ម។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព កងកម្លាំងប្រដាប់អាវុធប្រជាជននិងវីរៈពលកម្ម។

លេខា​បក្ស​ខេត្ត​សម្តែង​នូវ​ការ​​គោរព​ដឹង​គុណ​និង​​អរ​គុណ​យ៉ាង​ធំ​ធេង​ចំ​ពោះ​លោក​ប្រ​ធាន​​ហូជីមិញ​​ ជាអ្នក​ធ្វើ​ឱ្យ​ត្រចះ​ត្រចង់​​ជន​ជាតិ​ ប្រ​ទេស​​ជាតិ​យើង​។ ទន្ទឹមនឹង​នោះ​ សូម​គោរព​រំ​លឹក​នឹក​គុណ​ចំ​ពោះ​ការ​​គប់​វាល់យ៉ាង​ធំ​ធេង​របស់​ថ្នា​ក់​ដឹក​នាំគ្រប់ជំ​នា​ន់របស់​បក្ស​និង​​រដ្ឋ​ របស់​ជន​ជាតិ​ រំ​លឹក​គុណ​ចំ​ពោះ​​សម​មិត្ត​និង​​បណ្តា​យុទ្ធ​ជន​ដែល​ក្លាហាន​​ពលី​កម្ម​ដើម្បី​ឯក​រាជ្យ​ សេរី​ភាព​ ដើម្បី​អធិ​បតេយ្យ​ភាព​ ឯក​ភាព​ទឹក​ដី​និង​​បូរណ​ភាព​ទឹក​ដី​នៃ​​មា​តុប្រ​ទេស​​។ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង ក៏​សម្តែង​នូវការ​​ដឹង​គុណ​ចំ​ពោះ​អ្នក​បដិវត្ត​ន៍ជើង​ចាស់​ បណ្តា​គ្រួ​សារ​យុទ្ធ​ជន​ពលី​ អ្នក​ម្តាយ​វៀត​ណាម​វីរភាព​ វីរៈ​កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​​ បណ្តា​សម​មិត្ត​យុទ្ធ​ជន​ពិ​ការ​​ យុទ្ធ​ជន​ជំ​ងឺ​ គ្រួ​សារ​មា​ន​សគុណ​នឹង​ប្រ​ទេស​​ជាតិ​ ជំ​នា​ន់​កម្មា​​ភិបាល​​ អង្គ​ភាព​ កង​កម្លាំង​​នៃកង​ទ័ព​ប្រ​ជា​ជន​ នរគរបាល​ប្រ​ជា​ជន​ ព្រម​ទាំង​​កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​​ យុទ្ធ​ជន​ឈាន​មុខ​ កម្ម​ករ​​សម​រភូមិ​​មុខ​ បាន​​ពលី​សាច់ស្រស់​​ ឈាម​ស្រស់​​ បញ្ញា​ ទេព​កោ​សល្យ​​ កម្លាំង​​ ទ្រព្យ​សម្បត្តិ​សម្រាប់​ប្រ​ឆាំង​សង្គ្រាម​សង្គ្រោះប្រ​ទេស​​ដ៏​មហិមា​​ បង្កើត​​នូវ​ទំ​ព័រ​ប្រ​វត្តិ​​សាស្ត្រនិទាឃរដូវឆ្នាំ១៩៧៥ រំ​ដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង ឯក​ភាព​ទឹក​ដី​។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនអំណោយដល់អ្នកមានសគុណក្នុងខេត្ត។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត​ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ជូនអំណោយដល់អ្នកមានសគុណក្នុងខេត្ត។

តាម​​លេខា​បក្ស​ខេត្ត​ ឆ្នាំ២០២៥ ជាឆ្នាំមា​នអត្ថ​ន័យ​​យ៉ាង​សំ​ខាន់​​ ជាឆ្នាំចុង​ក្រោយ​នៃ​​អា​ណត្តិ​កាល​មហា​សន្និ​បាត​ប​ក្ស ខិត​ខំ​សម្រេច​​ទិសដៅ​​កំ​ណើន​សេដ្ឋ​កិច្ច​ឆ្នាំ២០២៥ សម្រេច​​ពី៨%ឡើង​ទៅ​ឆ្ពោះ​​ដល់​មហា​សន្និ​បាត​ប​ក្ខភាគ​​គ្រប់​ថ្នា​ក់​អា​ណត្តិ​កាល​២០២៥-២០៣០ និង​​ឆ្ពោះ​​ដល់​មហា​សន្និ​បាត​ទូទាំង​​ប្រ​ទេស​​លើ​កទី១៤របស់​បក្ស​។ ពិសេស​ គឺ​ទូទាំង​​ប្រ​ទេស​​បាន​​និង​​កំ​ពុង​ផ្សព្វ​ផ្សា​យយ៉ាង​ប្រ​ញាប់ យ៉ាង​ប្តូរ​​ផ្តាច់​ក្នុង​បដិវត្ត​ន៍បំ​ព្រួញប្រ​ព័ន្ធ​​គ្រប់​គ្រង​រដ្ឋ​នៃ​​ប្រ​ព័ន្ធ​​នយោបាយ​ បញ្ចូល​​ខេត្ត​ កសាង​រដ្ឋ​អំ​ណាច​​ភូមិ​​ភាគ​២ថ្នា​ក់​។

លេខា​បក្ស​ខេត្ត​សុក​ត្រាំង​ បានសង្កត់​​ធ្ងន់​ រមិល​​មក​ដំណាក់​កាល​៥០ឆ្នាំ ដោយ​មា​នការ​​ពលី​រាប់​មិនអស់​ ការ​​បាត់​បង់​ យើង​ខ្ញុំ​គោរព​នូវ​តម្លៃ​​នៃ​​សន្តិ​ភាព​ ឯក​រាជ្យ​ សេរី​ភាព​ កាន់​តែឃើញ​ច្បាស់​ភារៈ​របស់​យើង​ចំ​ពោះ​មា​តុភូមិ​​ ប្រ​ទេស​​ជាតិ​។  ក្នុង​ដំណាក់​កាល​ថ្មី​ ខេត្ត​សុក​ត្រាំង​ ខេត្ត​ហូវយ៉ាង​និង​​ទីក្រុង​​កឹង​ធើបាន​​បញ្ចូល​​ទៅ​ជាទីក្រុង​​ចំ​ណុះ​មជ្ឈិម​ ជំ​នួស​​មុខ​គណៈ​កម្មា​​ធិការ​​​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​រណសិរ្ស​​មា​តុភូមិ​​វៀត​ណាម​ខេត្ត​ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង អំ​ពាវ​នា​វទូទាំង​​កម្មា​​ភិបាល​​ បក្ខ​ជន​​និង​​ប្រ​ជា​ជន​ក្នុង​ខេត្ត​លើ​កកម្ពស់​ស្មា​រតី​បដិវត្ត​ន៍ ពង្រីក​កម្លាំង​​សាម​គ្គី​​ទូទាំង​​ជន​ជាតិ​ ប្រ​ពៃណី​ស្នេហា​ជាតិ​ ឆន្ទៈ​ឈាន​ឡើង​ខ្លួន​ទីពឹង​ខ្លួន​ កសាង​ស្រុក​ភូមិ​​ពីមួយ​ថ្ងៃ​កាន់​តែអភិ​វឌ្ឍន៍ រួម​ជាមួយ​ទូទាំង​​ប្រ​ទេស​​ឈាន​ឡើង​ក្នុង​យុគ​សម័យថ្មី​-យុគ​សម័យ​ឈាន​ឡើង​ អភិ​វឌ្ឍន៍​ខ្លាំង​មុតមាំ អរិយធម៌​ រុងរឿង​របស់​ជន​ជាតិ​។

តំ​ណាង​យុវជន​​ជំ​នា​ន់​នេះ​ សម​មិត្ត​ទ្រីវធីង៉ុក​យីម-លេខា​សម្ព័ន្ធ​យុវជន​​ខេត្ត​បាន​​ឱ្យ​ដឹង​ ជា​មួយ​​ទឹក​​ចិត្ត​​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ដោយ​កិត្តិ​យស​និង​​មោទនៈ​​យ៉ាង​ធំ​ធេង​ យុវជន​​សុក​ត្រាំង​នឹង​សន្យា​បន្ត​ជំ​ហាន​​ទៅ​មុខ​នៃ​​ប្រ​ពៃណី​ដ៏​ពិសេស​ដែល​វីរបុរស​គ្រប់​ជំ​នា​ន់​​បន្សល់​មក​​។ ប្តេជ្ញា​​បរិច្ចាគ​បញ្ញា​ កម្លាំង​​កាយ​ មិនបង្អង់​​ច្នៃ​ប្រ​ឌិត​និងផ្លាស់​​ថ្មី​ ឈាន​មុខ​ក្នុង​ការ​​កសាង​ប្រ​ទេស​​ជាតិ​ ​​ខ្លាំង​មុតមាំ អរិយធម៌​។

សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនអំណោយដល់អ្នកមានសគុណក្នុងខេត្ត។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនអំណោយដល់អ្នកមានសគុណក្នុងខេត្ត។

ដើម្បី​ដឹង​គុណ​នៃ​​ការ​​គប់​វាល់របស់​វីរបុរស​​ គោរព​ការ​​គប់​វាល់ពីការ​​​កសាង​មា​តុភូមិ​​នៃ​​ជំ​នា​ន់​សព្វថ្ងៃ​។ គណៈ​កម្មា​​ធិការ​​​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​រណសិរ្ស​​មា​តុភូមិ​​វៀត​ណាម​ខេត្ត​ បាន​​ជូន​អំ​ណោយ​ដល់​​អ្នក​ម្តាយ​វៀត​ណាម​វីរភាព​ វីរៈ​កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​​ប្រ​ជា​ជន​ វីរៈ​ពល​​កម្ម​​ ព្រម​ទាំង​​អ្នក​មា​នសគុណ​ក្នុង​ខេត្ត​និង​​បណ្តា​សម​មិត្ត​ដែល​ចូល​រួម​បង្កើត​​បាន​​មហា​ជោគ​ជ័យ​និទាឃរដូវ​១៩៧៥។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនផ្ទាំងនិមិត្តរូបជំនួយផ្ទះនៅដល់គ្រួសារដែលមានសគុណក្នុងខេត្ត។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនផ្ទាំងនិមិត្តរូបជំនួយផ្ទះនៅដល់គ្រួសារដែលមានសគុណក្នុងខេត្ត។

គណៈ​កម្មា​​ធិការ​​​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​ប្រ​ជា​ជន​ គណៈ​កម្មា​​ធិការ​​​រណសិរ្ស​​មា​តុភូមិ​​វៀត​ណាម​ខេត្ត​ ក៏​បាន​​ជូន​ផ្ទាំង​និមិត្ត​រូប​​ជំ​នួយ​ផ្ទះ​​១២ខ្នងដល់​​គ្រួ​សារ​មា​នសគុណ​ក្នុង​ខេត្ត​៕

ហាយ​ហា-សុផល