អញ្ជើញចូលរួមមានបណ្តាសមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តស៊ើងភឿកហ្វាង-អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត យឿងសាខា-សមាជិកគណះអចិន្ត្រៃយ៏បក្សខេត្ត លេខាបក្សទីរួមខេត្តវិញចូវ ព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត អ្នកមុខ អ្នកការសាសនា កម្មាភិបាល និយោជិត អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចលើភូមិដ្ឋានខេត្ត។
![]() |
តំណាងចូលរួមជំនួបមុខបុណ្យចូលឆ្នាំថ្មី២០២៥។ |
ក្នុងពិធីជំនួបមុខ សមមិត្តថាច់ធីកេរីន-នាយករងមន្ទីរជនជាតិនិងសាសនាខេត្ត បានអានលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីរបស់នាយករដ្ឋមន្ត្រីនិងគណះកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ផ្ញើជូនចំពោះជនរួមជាតិ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរ។
ក្នុងបរិយាកាសឱឡារិកអំណរបុណ្យចូលឆ្នាំថ្មី សមមិត្តហូធីកឹមដាវ បានផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម បណ្តាគោលនយោបាយស្តីពីការងារជនជាតិ គិតអាន ឧបត្ថម្ភគ្រួសារក្រ គ្រួសារជួបលំបាកក្នុងតំបន់ជនជាតិភាគតិច។ ជាមួយការយកចិត្តទុកដាក់ ឧបត្ថម្ភយ៉ាងដិតដល់របស់គណៈផ្នែកគ្រប់ថ្នាក់ ទិដ្ឋភាពតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែអភិវឌ្ឍន៍ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកើនឡើងយ៉ាងច្បាស់ក្រឡែត អត្រាគ្រួសារក្រថយចុះយ៉ាងខ្លាំង គ្រួសារក្រជនជាតិខ្មែរថយចុះនៅត្រឹម១.៩៦១គ្រួ អត្រា១,៩១%។ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគគ្រប់គ្រាន់ ទូទាំងខេត្តមានឃុំ១០០%មានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំ ឃុំ សង្កាត់ ទីរួមស្រុកនិងភូមិ១០០% មានអគ្គិសនី មាន៧៥/៨០ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មាន៣៨ឃុំនៅតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជនបទថ្មី ១០ឃុំនៅតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។ អត្រាគ្រួសារនៅជនបទនិយាយរួមនិងគ្រួសារជនជាតិភាគតិចនិយាយដោយឡែកប្រើប្រាស់ទឹកស្អាតអនាម័យ៩៩,៨%...។ល។ លទ្ធផលដែលសម្រេចបានខាងលើនេះ គឺមានការគប់វាល់យ៉ាងសំខាន់របស់អ្នកមុខ អ្នកការសាសនាគ្រប់រូប ព្រះសង្ឃគ្រប់ព្រះអង្គ កម្មាភិបាល យុទ្ធជននិងជនរួមជាតិខ្មែរនៅក្នុងខេត្ត។
![]() |
សមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តនិងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រគេនអំណោយដល់ព្រះសង្ឃ។ |
ជំនួសមុខបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង សមមិត្តហូធីកឹមដាវ បានជូនពរដល់ព្រះសង្ឃ អ្នកមុខ អ្នកការសាសនា កម្មាភិបាល យុទ្ធជននិងជនរួមជាតិខ្មែរទាំងអស់នៅក្នុងខេត្ត ទទួលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ វិបុលសុខនិងសុភមង្គល។ ព្រមជាមួយនោះស្ងើចសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ជនរួមជាតិ អ្នកមុខ អ្នកការសាសនា កម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរក្នុងខេត្ត បានគប់វាល់កម្លាំងក្នុងបុព្វហេតុកសាងភូមិស្រុកសុកត្រាំងមួយថ្ងៃកាន់តែអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ស្នើគណៈផ្នែកគ្រប់ថ្នាក់ បន្តការអនុវត្តបណ្តាភារកិច្ចនយោបាយសំខាន់ៗ ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តនិងភូមិភាគ ផ្សព្វផ្សាយអនុវត្តព្រមៗគ្នាបណ្តាវិធានការសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។ បន្តការអនុវត្តល្អការងារសុខុមាលភាពសង្គម គិតអានលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីឱ្យជនរួមជាតិ...។ល។ ប្រមូលផ្តុំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី ផែនការ គម្រោងការដើម្បីអនុវត្តបណ្តាភារកិច្ច វិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥និងសម្រេចគោលដៅមហាសន្និបាតតំណាងបក្ខភាគខេត្តលើទី១៤ អាណត្តិ២០២០-២០២៥ ដែលបានដាក់ចេញ។ ព្រមជាមួយនោះ ជំរុញល្បឿននៃការរៀបចំ បំព្រួញរចនាសម្ព័ន្ធ ធានាដំណើរការបានរលូន មិនធ្វើឱ្យឥទ្ធិពលដល់ប្រជាជន។ល។
អនុលេខាប្រចាំការបក្សខេត្ត ហូធីកឹមដាវសង្ឃឹមថា អ្នកមុខ អ្នកការសាសនា ព្រះសង្ឃគ្រប់ព្រះអង្គ កម្មាភិបាល យុទ្ធជននិងជនរួមជាតិខ្មែរក្នុងខេត្តបន្តការពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីមហាសាមគ្គីទូទាំងជនជាតិ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អស្អាតរបស់ជនជាតិ សកម្មចូលរួមសាទរបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមជាមួយគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់ថ្នាក់ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាវិធានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម...។ល។ រួមចំណែកកសាងភូមិស្រុកសុកត្រាំង មួយថ្ងៃកាន់តែសម្បូណ៌សប្បាយ។
នាឱកាសនេះ ថ្នាក់ដឹកនាំខេត្ត បានប្រគេននិងជូនអំណោយ១៥ចំណែកដល់ព្រះសង្ឃនិងអ្នកមុខ អ្នកការសាសនាដែលមានការគប់វាល់ច្រើនដល់ការអភិវឌ្ឍន៍របស់ខេត្ត។
ថាញ់វ៉ាង - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin