ក្នុងត្រីមាសទី១ គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បានបង្កើនការងារកសាងបក្សនិងប្រព័ន្ធនយោបាយ។ ចង្អុលការ ណែនាំគណៈកម្មាធិការបក្សមូលដ្ឋានចាត់តាំងរៀនសូត្រ ផ្សព្វផ្សាយអនុវត្តប្រធានបទឆ្នាំ២០២៥។ ឆ្លងតាមនោះ មាន៤០/៤៥គណៈកម្មាធិការបក្សមូលដ្ឋានធ្វើជាក់ស្តែងប្រធានបទ ដើម្បីដឹកនាំបក្ខជន មហាជនធ្វើកិច្ចសន្យា លត់ដំ ប្រឹងប្រែងអនុវត្តប្រធានបទឆ្នាំ២០២៥។ គណៈកម្មាធិការបក្សមូលដ្ឋានបន្តការរក្សាអនុវត្តល្អការលើកជូនក្នុងសម័យប្រជុំសាខាបក្សពីខ្លឹមសាររៀនសូត្រនិងធ្វើតាមអ៊ំ។ ឆ្លងតាមការអនុវត្ត ភាគច្រើនកម្មាភិបាល បក្ខជនបានធ្វើជាគំរូក្នុងការអនុវត្តរៀនសូត្រនិងធ្វើតាមអ៊ំដោយសកម្មភាពជាក់ស្តែង រក្សាខ្ជាប់វិន័យ ក្រិតក្រម លើកកម្ពស់ការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់។
![]() |
ទិដ្ឋភាពនៃអង្គសន្និបាត។ |
គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បន្តការជំរុញការងារផ្សព្វផ្សាយ ជ្រួតជ្រាបការអនុវត្តនូវគោលការណ៍របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋស្តីពីបង្ការ ទប់ស្កាត់អំពើពុករលួយ អសកម្ម។ គណៈកម្មាធិការបក្សមូលដ្ឋានសហការដឹកនាំបណ្តាស្ថាប័ន អង្គភាព អាជីវកម្មយកចិត្តទុកដាក់អនុវត្តល្អបណ្តាវិធានការបង្ការអំពើពុករលួយ ខ្ជះខ្ជាយ អសកម្ម។ តាំងពីនោះបានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរយ៉ាងសកម្មដល់ការយល់ដឹងនិងទង្វើររបស់បក្ខជននិងមហាជនក្នុងការលត់ដំចរិយាសម្បត្តិ ផ្នត់រស់នៅ ស្មារតីភារកិច្ចក្នងការងារ។
គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកអនុវត្តល្អបណ្តាភារកិច្ចអំពីសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រជាចលនា។ ឆ្លងតាមនោះ ការងារបង្ការ ទប់ស្កាត់ជ្រាបប្រៃបានធានា ស្ថានភាពលក់និងទិញស្រូវមានភាពងាយស្រួល។ ផ្នែកវប្បធម៌-សង្គមមានភាពផ្លាស់ប្តូរ។ ការងារអប់រំ បណ្តុះបណ្តាលបានយកចិត្តទុកដាក់។ ករណីគ្រុនឈាមនិងដៃ-ជើង-មាត់ថយចុះបើប្រៀបនឹងឆ្នាំកន្លង។ កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត បានការយកចិត្តទុកដាក់អនុវត្ត។ ការងារត្រួតពិនិត្យ ទទួលប្រជាជននិងដោះស្រាយលិខិតតវ៉ា ប្តឹងបន្តបានអនុវត្តមានប្រសិទ្ធភាព។
ថ្លែងការណ៍ក្នុងសន្និបាត សមមិត្តត្រឹងវ៉ាំងឡូវស្នើ គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បន្តការយកចិត្តទុកដាក់អនុវត្តល្អការងារអប់រំនយោបាយ សតិអារម្មណ៍របស់កម្មាភិបាល និយោជិតពេលបញ្ចូល បញ្ចប់សកម្មភាពរបស់ភូមិភាគ អង្គភាព។ បង្កើនការការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស តស៊ូប្រឆាំងទស្សនៈខុសឆ្គង ក្នុងស្ថានភាពថ្មី។ បង្ការ ទប់ស្កាត់អំពើពុករលួយ ខ្ជះខ្ជាយ អសកម្ម ជៀសវាងការបង់ខាតសម្បត្តិរដ្ឋពេលរួមបញ្ចូលស្ថាប័ន អង្គភាព។
លេខាគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត បានស្នើគណៈកម្មាធិការបក្ស គួរតែផ្តោតលើការដឹកនាំឱ្យបានល្អការងារផ្ទេរផ្តល់ថវិកាទុនវិនិយោគរដ្ឋ ពិសេស គឺបណ្តាគម្រោងសំខាន់ដើម្បីបម្រើការអភិវឌ្ឍ-សង្គមនៅភូមិភាគ។ ប្រមូលផ្តុំផ្សព្វផ្សាយមានប្រសិទ្ធភាពសេចក្តីសម្រេចលេខ57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការលោតផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកទេស ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ។ បន្តការដឹកនាំមានប្រសិទ្ធភាពកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត ជួយគ្រួសារជាច្រើនមានទីលំនៅស្ថិរភាព បង្កលក្ខណៈដើម្បីប្រជាជនឈានឡើងក្នុងជីវភាព។
ហាយហា - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin