លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង សួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុងកឹងធើ

22:12, 08/04/2025

រសៀលថ្ងៃទី៨ មេសា សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តបាន​មកសួរសុខទុកនិងជូនអំណោយដល់កម្មាភិបាលចូលនិវត្តន៍និងគ្រួសារគោលនយោបាយជាជនជាតិខ្មែរ នៅ​ទី​ក្រុង​កឹង​ធើ​នា​ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥។ រួមដំណើរមានបណ្តាសមមិត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថាយរេត សមាជិកបក្សខេត្ត-ប្រធានតុលាកាប្រជាជនខេត្ត ត្រឹងខាក់ទ្រុង-នាយករងមន្ទីរជនជាតិនិងសាសនា​ខេត្ត​។

គណៈប្រតិភូមកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីគ្រួសារសមមិត្តហាថាំង អតីតប្រធានតុលាកាប្រជាជនខេត្តសុកត្រាំង។
​ក្រុម​ប្រតិភូមកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារសមមិត្តហាថាំង-អតីតប្រធានតុលាកាប្រជាជនខេត្តសុកត្រាំង។

គណៈ​ប្រ​តិ​ភូ​បាន​មក​សួរ​សុខ​ទុក្ខ​សមមិត្ត​ហ្វិញ​ធី​សុមាលី-អតី​តប្រធាន​នាយកដ្ឋាន​ភូមិភាគ៣​នៃ​គណៈ​កម្មាធិការ​ជន​ជាតិ គ្រួសារ​សមមិត្ត​ហាថាំង-អតីត​ប្រ​ធាន​តុ​លាកា​ប្រ​ជា​ជនខេត្ត សមមិត្ត​-ផាង​វ៉ាំង​ធើយ អតី​តប្រធាន​នាយកដ្ឋាន​ភូមិភាគ៣​នៃ​គណៈ​កម្មាធិការ​ជន​ជាតិ គ្រួសារ​សមមិត្ត​ហ្វិញ​គឿង-អតីត​អនុប្រ​ធាន​រដ្ឋ​សភា សមមិត្ត​ស៊ើង​ភឿក​ហ្វាង-អតី​ត​អនុរដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មាធិ​ការ​ជន​ជាតិ។

នៅ​កន្លែង​នីមួយ​ៗ លេខា​បក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង​និង​សមាជិក​​ក្រុម​ប្រតិភូ ​បាន​សួរ​សុខ​ទុក្ខ​​ស្ថាន​ភាព សុខភាព​របស់​កម្មាភិ​បាល​ចូល​និវត្តន៍​និង​បាន​​​​ជូន​ព័ត៌​មានដល់​សមមិត្ត​ដែល​ជា​អតី​ត​ថ្នាក់​ដឹក​នាំគ្រប់​រូប​​អំពីស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គមលេច​ធ្លោ​ក្នុង​ឆ្នាំ​កន្លង​ បណ្តា​គោល​នយោបាយ​អំពី​ការងារ​ជន​ជាតិ គិត​អាន​ឧបត្ថម្ភ​គ្រួ​សារ​ក្រ ជួប​ការ​លំបាក​ក្នុង​តំបន់​ជន​​រួម​ជាតិ​ខ្មែរ... ទន្ទឹម​នឹង​នោះ បណ្តា  វិ​ស័យ​សេដ្ឋ​កិច្ច វប្ប​ធម៌ សង្គម កែទម្រង់​រដ្ឋ​បាល បង្ការ ទប់​ស្កាត់អំពើ​ពុក​រលួយ សន្តិ​សុខ​ ការ​ពារ​ជាតិ សម្រេច​បាន​លទ្ធផល​​យ៉ាង​សំខាន់។ ខេត្ត​បាន​អនុវត្ត​កសាង​សំណង់​ គម្រោង​សំខាន់​ជា​ច្រើន​​ដូច ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក-​កឹង​ធើ​-សុក​ត្រាំង​ គម្រោង​វិនិ​យោគ​កសាង​ស្ពាន​ដាយ​ង៉ាយ... ឆ្លង​តាម​នោះ ​បង្កជា​លក្ខណៈ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ ជំរុញ​កំណើន​សេដ្ឋ​កិច្ច​-ស​ង្គម​របស់​ខេត្ត​ក្នុង​ឆ្នាំ​ខាង​មុខ។

សមមិត្តឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី៣ពីខាងស្តាំ) និងកម្មាភិបាលខេត្តសួរសុខទុកនិងជូនពរបុណ្យចូលឆ្នាំថ្មីសមមិត្តផាងវ៉ាំងធើយ អតីតប្រធាននាយកដ្ឋានភូមិភាគ៣នៃគណៈកម្មាធិការជនជាតិ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី៣ពីខាងស្តាំ) និងកម្មាភិបាលខេត្ត សួរសុខទុកនិងជូនពរបុណ្យចូលឆ្នាំថ្មីសមមិត្តផាងវ៉ាំងធើយ-អតីតប្រធាននាយកដ្ឋានភូមិភាគ៣នៃគណៈកម្មាធិការជនជាតិ។

សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹងបញ្ជាក់ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ​និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ តែង​យក​ចិត្ត​ទុក​ដាក់ ​ពិសេស​ ចំពោះ​ជន​​រួម​ជាតិ​។ ឆ្លង​តាម​នោះ​ សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​​អភិ​វឌ្ឍន៍​គ្រប់វិស័យ​ ជីវភាព​សម្ភារៈ ស្មារតីរបស់​ជន​ជាតិ​ភាគ​តិច​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិបាន​ពង្រឹង​និង​បង្កើន។ លេខា​បក្ស​ខេត្ត​ ក៏​បាន​សម្តែង​នូវ​បំណង​ចង់ឱ្យ​កម្មាភិ​បាល​ចូល​និវត្ត​ន៍ គ្រួ​សារ​គោល​នយោបាយ​​ធ្វើ​ជា​គំ​រូ​ អប់​រំ​កូន​ចៅ​ឱ្យ​ចេះ​យក​តម្រាប់​តាម​យាយ​តា រក្សា​ប្រ​ពៃ​ណី​បដិ​វត្តន៍​របស់​គ្រួ​សារ​ បន្ត​ការ​ផ្តល់​យោ​បល់ដ៏​មាន​តម្លៃ​ ដើម្បី​រួម​ចំណែក​ជំ​រុញ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-ស​ង្គម​របស់​ខេត្ត​ កសាងមាតុភូមិសុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍។

សមមិត្តឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ខាងឆ្វេង) និងកម្មាភិបាលខេត្តសួរសុខទុកនិងអំណរបុណ្យចូលឆ្នាំថ្មីសមមិត្តសមមិត្តស៊ើងភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ខាងឆ្វេង) និងកម្មាភិបាលខេត្ត សួរសុខទុកនិង​ជូន​ពរ​បុណ្យចូលឆ្នាំថ្មី​សមមិត្តស៊ើងភឿកហ្វាង-អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ។

នា​ឱកាស​នេះ សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​និង​សមាជិក​ បាន​ជូន​អំណោយ​និង​ជូន​ពរ​កម្មា​ភិ​បាល​ចូល​និវត្តន៍ គ្រួ​សារ​គោល​នយោបាយ​ជន​ជាតិ​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំប្រ​ពៃ​ណីកក់​ក្តៅ សប្បាយ​រីករាយនិង​សុ​ភមង្គល។

បណ្តា​សមមិត្ត​ជា​កម្មាភិ​បាល​ចូល​និវត្តន៍​និង​គ្រួ​សារ​កម្មាភិ​បាល​ចូល​និវត្តន៍ជា​ជន​ជាតិ​ខ្មែរ​សម្តែង​នូវ​​ក្តី​សោមនស្សរីករាយនិង​អរ​គុណ​ចំពោះ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ​គណៈ​កម្មាធិ​ការ​ប្រ​ជាជន ​គណៈ​កម្មាធិការ​​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ខេត្ត​សុកត្រាំង មក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី។ ជូន​ពរ​ថ្នាក់​ដឹក​នាំ​ខេត្ត​មាន​សុខភាព​បរិបូណ៌ ហើយ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់បក្ស​ខេត្ត គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ ស្ថាន​ភាពសេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ មាន​ចំណុចលេចធ្លោ​សកម្ម​ជា​ច្រើន រួម​ចំណែក​ញ៉ាំង​ឱ្យ​ប្រ​ទេស​ជាតិឈាន​ចូល​យុគសម័យ​ថ្មី យុគសម័យឈាន​ឡើង​របស់​ជន​​ជាតិ។

ជីបាវ​ - អិន​ទ្វឹង