![]() |
ក្រុមប្រតិភូសួរសុខទុក្ខនិងជូនអំណោយដល់កម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី។ |
ក្រុមប្រតិភូបានសួរសុខទុក្ខដល់គ្រួសារបណ្តាសមមិត្ត៖ ឡឹមវ៉ាំងគី-អតីតអនុប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ឡឹមរ៉ែន-អតីតសមាជិកបក្សខេត្ត អតីតអនុប្រធានគណៈចាត់តាំងបក្សខេត្ត ឡឹមភឿង-អតីតសមាជិកបក្សខេត្ត អតីតអនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត ត្រឹងសុង-អតីតអនុនាយកដ្ឋានសន្តិសុខតីណាមបូ។
នៅគេហដ្ឋានរបស់កម្មាភិបាលចូលនិវត្តន៍គ្រប់រូប ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ ត្រេកអរនិងចែករំលែកអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ ព្រមជាមួយនោះ សមមិត្តបានសួរសុខទុក្ខអំពីសុខភាពនិងជីវភាពរបស់សមមិត្តជាកម្មាភិបាលចូលនិវត្តន៍។
![]() |
ក្រុមប្រតិភូខេត្តសុកត្រាំង ជូនពរបុណ្យចូលឆ្នាំថ្មី២០២៥ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ |
ជូនពរបុណ្យចូលឆ្នាំថ្មីនៅវត្តឃ្លាំង វត្តបទុមវង្សាសំរោងនិងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ក្រុមប្រតិភូបានកត់សំគាល់សកម្មភាពរបស់អង្គភាព ព្រមជាមួយនោះ ផ្ញើវាចាសួរសុខទុក្ខដ៏ល្អប្រសើរបំផុត ជូនពរដល់គណៈកម្មាការ ពុទ្ធបរិស័ទនិងសមណសិស្សគ្រប់អង្គនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ សមមិត្តត្រឹងវ៉ាំងឡូវឱ្យដឹង៖ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំ គប់វាល់យ៉ាងសកម្មរបស់ ព្រះសង្ឃ ពុទ្ធបរិស័ទដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិរបស់ភូមិភាគ ព្រមជាមួយនោះ សង្ឃឹមថា ព្រះសង្ឃ ពុទ្ធបរិស័ទនឹងបន្តការជិតស្និទ្ធជាមួយរដ្ឋអំណាចភូមិភាគ អនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ ចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្តាកម្មវិធីទិសដៅជាតិ។ល។ ដើម្បីរួមចំណែកកសាងស្រុកភូមិនិងប្រទេសជាតិ។ ប៉ុន្មានឆ្នាំកន្លង សុកត្រាំងតែងអនុវត្តល្អបណ្តាគោលនយោបាយសុខុមាលភាពសង្គម ដោះស្រាយការលំបាក បញ្ហនានារបស់អង្គភាព ជនរួមជាតិភាគតិចទាន់ពេល។
តបស្នងការប្រសិទ្ធពររបស់ក្រុមប្រតិភូ បណ្តាវត្តទក្ខិណនិកាយខ្មែរ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ខេត្ត ព្រមជាមួយនោះ បានបញ្ជាក់នឹងបន្តការសាមគ្គីរវាងសាសនា រួមកម្លាំងគ្នាអនុវត្តនូវជ័យជម្នះបណ្តាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ស្វឹងង្វៀង - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin