ក្រុម​ប្រតិភូខេត្តសុកត្រាំង ជូនពរបុណ្យចូលឆ្នាំថ្មីលើភូមិដ្ឋានទីរួមខេត្តវិញចូវ

11:47, 13/04/2025

នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ របស់ជនរួមជាតិខ្មែរ ក្រុមប្រតិភូខេត្ត ដោយសមមិត្តយឿងសាខា-សមាជិកគណៈអចិន្ត្រៃយ៍​បក្សខេត្ត លេខាបក្សទីរួមខេត្តវិញចូវ (សុកត្រាំង) ជាប្រធានក្រុមបានសួរសុខទុក្ខ​និងប្រគេនអំណោយនៅវត្ត ព្រមទាំងគ្រួសារ​គោល​នយោបាយ កម្មាភិបាលចូលនិវត្តន៍នៅលើភូមិដ្ឋានទីរួមខេត្តវិញចូវ។

ក្រុម​ប្រ​តិភូ​បាន​សួរ​សុខទុក្ខ​និង​​ជូនពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​វត្ត​ព្រៃ​ទេព្វារាមជាប់ ឃុំ​ឡាយ​ហ្វាយ វត្ត​ធម្ម​ជោតិ៍ ឃុំ​វិញ​តឹង វត្ត​សិរី​ក្រសាំង សង្កាត់​ទី​​២ វត្ត​សិរី​កណ្តាល​ សង្កាត់​វិញ​ភឿក។

ជំនួស​មុខក្រុម​ប្រតិភូ សមមិត្ត​យឿង​សាខា​បាន​ផ្តល់​​ព័ត៌មាន​អំពី​ស្ថាន​ភាព​អភិវឌ្ឍសេដ្ឋ​កិច្ច វប្ប​ធម៌ សង្គម កសាង​ប្រ​ព័ន្ធ​នយោ​បាយ ធានា​បានការ​ការ​ពារ​ជាតិ​-​សន្តិ​សុខ​របស់​ខេត្ត​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០២៥។ ព្រម​ជាមួយ​នោះ​ ចលនា​អ្នក​មុខ ​អ្នកការ​សាសនា ព្រះ​សង្ឃ អ្នក​មាន​ប្រិយ​ភាពលើក​កម្ពស់ស្មារតី​ប្រុង​ប្រយ័ត្ន​​ចំពោះ​​ល្បិចកល​ សកម្មភាពប្រឆាំងដើម្បី​បំបែក​បំបាក់ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។ ព្រម​ជា​មួយ​នោះ អ្នកមុខ ​អ្នក​ការ​សាសនា ព្រះ​សង្ឃ អ្នក​មាន​ប្រិយភាព​ម្ចាស់​ការ​បង្ការ​ រួម​ចំណែក​ធានា​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​​មាន​ភាព​សប្បាយ​រីក​រាយ​ សន្តិសុខ សុវត្ថិភាព។

ជំនួស​មុខ​គណៈកម្មាធិការបក្ស​ខេត្ត ក្រុម​ប្រឹក្សា​ប្រ​ជាជន​ គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ សមមិត្ត​យឿង​សាខា​ បាន​កត់​សម្គាល់​និងស្ងើចសរសើរចំពោះ​​ការ​គប់​វាល់​របស់​អ្នក​មុខ ​អ្នក​ការ​សាសនា ព្រះ​សង្ឃ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ពុទ្ធ​បរិស័ទ​និង​ប្រ​ជាជន​អនុត្ត​វត្ត​ល្អ​គោល​ការណ៍ គោល​​នយោ​បាយ​​ សេច​ក្តី​សម្រេច​របស់​បក្ស​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ ពិសេស រក្សា​និង​ពង្រីកតម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។

សួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីគ្រួសារគោលនយោបាយ។
សួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីគ្រួសារគោលនយោបាយ។
សមមិត្ត​យឿង​សាខា​ បាន​​​ជូនពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីដល់​គណៈ​កម្មការ​វត្ត ព្រះ​ឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​និង​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០២៥​ សប្បាយ​រីក​រាយ​និង​សុភមង្គល។

ក្រៅ​ពី​នោះ​​ក្រុម​​ប្រតិភូ​បាន​ទៅ​សួរ​សុខទុក្ខ​ ជូន​ពរ​គ្រួសារ​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រ​ជាជន​ឡឹម​ទឿង គ្រួសារ​សមមិត្ត​ស៊ើង​កន-​អតីត​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត សមមិត្ត​លី​ប៊ិញ​កាង​-​អតី​ត​សមាជិក​បក្ស​ខេត្ត លេខាបណ្តាស្ថាប័ន​​បក្ស​​និង​អាជីវកម្ម​ខេត្ត

សុងឡេ​-​ជីថាញ់​-​អិន​ទ្វឹង​