ក្រុមបានមកសួរសុខទុក្ខនិងជូនពរបណ្តាសមមិត្តងោឃី-អតីតនាយករងមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ សមមិត្តគីមលឿន-អតីតអនុប្រធានគណៈជនជាតិខេត្ត គ្រួសារសមមិត្តស៊ើងសុរិយា-អតីតនាយករងមន្ទីរវប្បធម៌-ព័ត៌មានខេត្តហូវយ៉ាង គ្រួសារសមមិត្តថាច់ទិន-អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។
![]() |
ក្រុមប្រតិភូសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីគ្រួសារសមមិត្តថាច់ទិន។ |
នៅកន្លែងនីមួយៗសមាជិកក្រុមប្រតិភូសួរសុខទុក្ខនិងជូនពរដល់កម្មាភិបាលចូលនិវត្តន៍បណ្តាគ្រួសារទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយកក់ក្តៅនិងសុភមង្គល។
អនុលេខាប្រចាំការបក្សខេត្ត បានផ្តល់ព័ត៌មានអំពីលទ្ធផលលេចធ្លោរបស់ខេត្តក្នុងឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥។ពិសេស គឺស្ថានភាពអនុវត្តបណ្តាគម្រោង សំណង់សំខាន់ៗនៅលើភូមិដ្ឋានខេត្តនិងការអនុវត្តសេចក្តីសម្រេចលេខ18-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី១២ “បញ្ហាមួយចំនួនអំពីបន្តការផ្លាស់ថ្មី រៀបចំប្រព័ន្ធគ្រប់គ្រងនៃប្រព័ន្ធនយោបាយបំព្រួញ ដំណើរការសុពលភាព ប្រសិទ្ធភាព”។ ឆ្លងតាមនោះ សមមិត្តហូធីកឹមដាវ សង្ឃឹមថា កម្មាភិបាលចូលនិវត្តន៍និងក្រុមគ្រួសារបន្តការចូលរួមសកម្មចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកអនុវត្តជ័យជម្នះបណ្តាភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ក៏ក្នុងថ្ងៃនោះដែរ ក្រុមប្រតិភូជូនពរបុណ្យចូលឆ្នាំថ្មី២០២៥របស់ខេត្តដោយសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រក្សាប្រជាជនខេត្ត ជាប្រធានក្រុមបានសួរសុខទុក្ខកម្មាភិបាល និយោជិត សិល្បករ សិល្បការិនីក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង។ នៅទីនេះក្រុមសិល្បៈខ្មែរបានរបាយការណ៍អំពី បុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននិងសកម្មភាពរបស់ក្រុមនាពេលកន្លង។ ក្នុង១ឆ្នាំ ជាមធ្យមក្រុមសិល្បៈខ្មែរបានសម្តែងជូនជនរួមជាតិខ្មែរនៅតំបន់ដាច់ស្រយាលចំនួន៤៨លើក។ ក្រៅពីនេះ ក្រុមនៅទាំងសម្តែងក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុងនិងក្រៅខេត្ត។
តំណាងក្រុមសិល្បៈខ្មែរខេត្តសុកត្រាំងនៅទាំងរបាយការណ៍បន្ថែមការលំបាកមួយចំនួនអំពីហេដ្ឋាមូលដ្ឋាននិងបុគ្គលិក។ ឆ្លងតាមនោះ សង្ឃឹមថាថ្នាក់ដឹកនាំខេត្ត ជំនួយឧបត្ថម្ភដើម្បីធានាបានដំណើរការកាន់តែមានប្រសិទ្ធភាព។
![]() |
ក្រុមប្រតិភូសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង។ |
អនុលេខាប្រចាំការបក្សខេត្ត បានវាយតម្លៃខ្ពស់ កត់សម្គាល់និងស្ងើចសរសើរចំពោះលទ្ធផលដែលក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង សម្រេចបាននាពេលកន្លង។ ព្រមជាមួយនោះ សង្ឃឹមថា អង្គភាពនឹងបន្តការខិតខំដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសម្តែងសិល្បៈ រួមចំណែករក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ក៏ដូចជាផ្សព្វផ្សាយគោលការណ៍ គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ជាមួយការលំបាករបស់ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង សមមិត្តហូធីកឹមដាវ បានកត់សម្គាល់ហើយបានឱ្យដឹងនឹងពិនិត្យដើម្បីចង្អុលការដោះស្រាយក្នុងពេលខាងមុខ។
នាឱកាសនេះ អនុលេខាប្រចាំការបក្សខេត្តនិងសមាជិកក្រុម បានជូនពរដល់កម្មាភិបាល និយោជិត សិល្បករ សិល្បការិនីក្រុមសិល្បៈខ្មែរខេត្តសុកត្រាំងនិងគ្រួសារទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយរីករាយនិងសុភមង្គល៕
ហាយហា - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin