រួប​រួមកាសែតសុកត្រាំងនិងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង

20:34, 14/04/2025

រសៀលថ្ងៃទី១៤ មេសា ក្នុងសន្និបាតលើកទី៣៨របស់គណៈប្រតិបត្តិការបក្ខភាគខេត្តសុកត្រាំងនីតិកាល១៤ អាណត្តិកាល២០២០-២០២៥ គណៈចាត់តាំងបក្សខេត្តប្រកាសសេចក្តីសម្រេចអំពីការរួប​រួម​កាសែតសុកត្រាំងនិងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង​ជាកាសែតនិងស្ថានីយវិទ្យុ​ទូរទស្សន៍សុកត្រាំង។ ព្រមជាមួយនោះ ប្រកាសសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្សខេត្តចាត់ការងារនិងតែងតាំងតំណែងថ្នាក់ដឹកនាំកាសែតនិងស្ថានីយវិទ្យុ​ទូរទស្សន៍សុកត្រាំង។ សន្និបាតបានប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត។

ចូលរួមសន្និបាតមានបណ្តាសមមិត្ត៖ ឡឹមវ៉ាំងម៉ាំង - សមាជិកគណៈប្រតិបត្តិការ​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត ប្រធានក្រុមតំណាង​រដ្ឋសភាខេត្ត សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តត្រឹងវ៉ាំងឡូវ អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមាជិកគណៈប្រតិបត្តការបក្ខភាគខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែកនានា។

ថ្នាក់ដឹកនាំខេត្តប្រគាល់សេចក្តីសម្រេចតែងតាំងកម្មាភិបាលចំពោះថ្នាក់ដឹកនាំកាសែតនិងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង។
ថ្នាក់ដឹកនាំខេត្តប្រគ​ល់សេចក្តីសម្រេច​កម្មាភិបាលចំពោះថ្នាក់ដឹកនាំកាសែតនិងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង។

តាម​នោះ គណៈអចិន្ត្រៃយ៍​បក្សខេត្ត​សម្រេច​តែង​តាំង​​សមមិត្ត​ង្វៀន​វ៉ាំង​ទ្រីវ​​ -​ អគ្គ​និពន្ធ​នាយកកាសែត​សុក​ត្រាំង​​រក្សា​​តំណែង​​អគ្គ​និពន្ធ​នាយកកាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង (​រយៈកាល​៥​ឆ្នាំ) តែង​តាំង​ សមមិត្ត​ត្រឹង​ធី​ធូ​ថាវ​ - អគ្គ​និពន្ធ​នាយិកា​រងកាសែត​សុក​ត្រាំង​​រក្សា​​តំណែង​​អគ្គ​និពន្ធ​នាយិការង​កាសែត​និង​ស្ថានីយ​វិទ្យុ​​ទូរ​ទស្សន៍​សុក​ត្រាំង (រយៈកាល​៥​ឆ្នាំ) តែង​តាំង​សមមិត្ត​ឡេ​មិញ​ទ្រឿង​ - អគ្គ​និពន្ធ​នាយករង​កាសែត​សុក​ត្រាំង​​រក្សា​តំណែង​​អគ្គ​និពន្ធ​នាយករង​កាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង (​រយៈកាល​៥​ឆ្នាំ) តែង​តាំង​សមមិត្ត​ឡេ​​ហ្វាង​បាក់ - អគ្គ​និពន្ធ​នាយករងកាសែត​សុក​ត្រាំង​​រក្សា​​តំណែង​​អគ្គ​និពន្ធ​នាយករង​កាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង (​ដល់​ពេល​ចូល​និវត្តន៍) តែង​តាំង​សមមិត្ត​ឡឹម​វិញ​ភឿង​ - នាយក​រង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​សុក​ត្រាំង​​​រក្សា​​តំណែង​​​អគ្គ​និពន្ធ​នាយករង​កាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង (​ដល់​ពេល​ចូល​និវត្តន៍) តែង​តាំង​សមមិត្ត​ង្វៀន​គ្វី​ឌឹក​ - នាយក​រង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​សុក​ត្រាំង​​​រក្សា​តំណែង​​​អគ្គ​និពន្ធ​នាយករង​កាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង (​រយៈកាល​៥​ឆ្នាំ) តែង​តាំង​សមមិត្ត​ង្វៀន​វៀត​យុង​ - នាយក​រង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​សុក​ត្រាំង​​​រក្សា​​តំណែង​​​អគ្គ​និពន្ធ​នាយករង​កាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង (​រយៈកាល​៥​ឆ្នាំ)។

កាសែត​និង​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​សុក​ត្រាំង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី​១ ខែ​ឧសភាឆ្នាំ​២០២៥។​

ថ្លែង​ការ​ក្នុង​សម័យ​ប្រ​កាស​រួប​រួម​ សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​បញ្ជាក់ ការរួប​​រួម​​កាសែត​សុក​ត្រាំង​និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​សុក​ត្រាំង​មិន​ត្រឹម​តែ​បង្រួម​អំពី​ផ្នែក​អង្គ​ការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ជំហាន​ដើម្បី​កសាង​ស្ថាប័ន​ឃោ​សនា​ផ្សព្វ​ផ្សាយ​ពហុ​ព័ត៌មាន​ សម​ស្រប​ជា​មួយ​និន្នាការ​​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន។ ​ឆ្លៀត​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​កម្លាំង ទាំង​ផ្នែក​​បុគ្គលិក ​ហិរញ្ញវត្ថុ ហេដ្ឋា​សម្ភារៈ បច្ចេកទស បង្កើន​កម្លាំង​សាយ​ភាយ​និង​ប្រ​សិទ្ធ​ភាព​ផ្សព្វ​ផ្សាយ ជា​ពិសេស​គឺ​ការ​ងារ​តម្រង់​​សាធារណៈ​មតិ​​សង្គម ឆ្ពោះ​ដល់​គោល​ដៅ​ចុង​​ក្រោយ​គឺ​​បម្រើ​​​ប្រ​ជា​ជនឱ្យ​​បាន​ល្អ​ជាង​និង​ឱ្យ​ការ​អភិវឌ្ឍន៍​ស្ថិរ​ភាព​របស់​ខេត្ត​សុក​ត្រាំង។​

​សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ស្នើ​អង្គ​ភាព​កាសែត​និង​ស្ថានីយ​វិទ្យុ​ទូរទស្សន៍​សុក​ត្រាំង​ក្រោយ​ពេលរួប​​រួម​​អនុ​វត្ត​ភ្លាម​អំពី​​សំណុំ​​​រៀប​ចំ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ កម្មា​ភិ​បាល និយោ​ជិត​ បុគ្គលិក​ក្នុង​សមត្ថ​កិច្ច​របស់​អង្គ​ភាព​ លំនឹង​អង្គ​ភាព បែង​តួ​នាទី​ភារកិច្ចក្នុង​សមូ​ហភាព​ថ្នាក់​ដឹក​នាំ។ ពិនិត្យ​មើល​បណ្តា​ភារកិច្ច ការ​ងារ​និង​ត្រៀម​បម្រុង​បណ្តា​លក្ខណៈ​ចំបាច់​ដើម្បី​ឈាន​ចូល​ដំណើរ​ការ មិន​ទុក​ឱ្យ​រអាក់​រអួល​​ការ​ងារ​ មិន​ឱ្យ​ឥទ្ធិ​ពល​ដល់​បណ្តា​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​របស់​អង្គ​ភាព។ ព្រម​ជាមួយ​នោះ ​សង្កត់​ធ្ងន់ ​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ជឿ​ជាក់​ថា​កាសែត​និង​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​សុក​ត្រាំង​នឹង​ឆ្លង​ផុតការ​លំបាក​ក្នុង​ដំណាក់កាល​ដំបូង​​ដើម្បី​បង្កើត​សមូហភាព​ថ្មី​សាមគ្គី​ជាង ជំនាញ​និង​ប្រ​សិទ្ធ​ភាព​ជាង។​

សមមិត្តង្វៀនវ៉ាំងទ្រីវ - អគ្គនិពន្ធនាយកកាសែតសុកត្រាំងកាន់តំណែងអគ្គនិពន្ធនាយកកាសែតនិងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងថ្លែងការណ៍សន្យានិងទទួលភារកិច្ចថ្មី។
សមមិត្តង្វៀនវ៉ាំងទ្រីវ - អគ្គនិពន្ធនាយកកាសែតសុកត្រាំងកាន់តំណែងអគ្គនិពន្ធនាយកកាសែតនិងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងថ្លែងការណ៍សន្យានិងទទួលភារកិច្ចថ្មី។

តំណាង​ថ្នាក់​ដឹក​នាំ​កាសែត​និង​ស្ថានីយ​វិទ្យុ​​​ទូរ​ទស្សន៍​សុក​ត្រាំង សមមិត្ត​​ង្វៀន​វ៉ាំង​ទ្រីវ​សន្យា​នឹង​ខិត​ខំ​​ពង្រីក​ល្អ​សមត្ថ​ភាព គុណ​សម្បត្តិ ​លំ​នឹង​អង្គ​ភាព​ឱ្យ​បាន​ឆាប់​រហ័ស ដឹក​នាំ​សមូហភាព​ឆ្លង​កាត់​ឧ​បសគ្គ អនុ​វត្ត​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់។

សុង​ឡេ - អិន​ទ្វឹង​