ស្រុកគូឡាវយុងសម្រេច​​និងផ្លោះបរិមាណភាគ អនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម។

17:17, 28/04/2025

ព្រឹកថ្ងៃទី២៨ មេសា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតស្រុកគូឡាវយុង(សុកត្រាំង) បានប្រព្រឹត្តឡើងសន្និបាតបូកសរុបវាយតម្លៃលទ្ធផលផ្សព្វផ្សាយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុក។ ចូលរួមមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លេត្រុងង្វៀង-សមាជិកបក្សខេត្ត លេខាបក្សស្រុកគូឡាវយុង។

លើមូល​ដ្ឋាន​​ ជ្រួត​ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​ឯកសារ​ចង្អុល​ការ​របស់​ថ្នាក់​លើ គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះទ្រុឌទ្រោម​​ស្រុក​គូឡាវ​យុងសហការ​ជាមួយ​គណៈ ​ផ្នែក​ អង្គ​ការ​មហាជន​ស្រុក​ធ្វើសេនាធិការ​ផ្សព្វ​ផ្សាយ​បណ្តា​សេច​ក្តី​សម្រេច​ ឯកសារ​ចង្អុល​ការ​ ណែនាំគណៈ​ចង្អុល​ការ​បណ្តា​ឃុំ​ ទីរួម​ស្រុក​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ ទន្ទឹម​នឹង​នោះ​ កៀរគរនិង​បែង​បណ្តា​ប្រ​ភពក​ម្លាំង​ពីបណ្តាកម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ចនិង​បណ្តា​ប្រ​ភពក​ម្លាំង​សង្គម​ដទៃ​ដើម្បី​អនុ​វត្ត​​ជំនួយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ស្រុក​ប្រ​កបដោយ​ប្រ​សិទ្ធភាព​។

តំណាងទាំងឡាយចូលរួមសន្និបាតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកគូឡាវយុង។
តំណាងទាំងឡាយចូលរួមសន្និបាតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកគូឡាវយុង។

តាម​ការ​បូកសរុប​ពិនិត្យ​ដំបូង​ ឃើញ​ថា​ចំ​នួន​គ្រួសារ​ដែល​ត្រូវ​ការ​ជំនួយ​ផ្ទះ​នៅ​សរុប​លើភូមិ​ដ្ឋាន​ស្រុក​មាន​ចំ​នួន​៣៦៤​ខ្នង (កសាង​ថ្មីគឺ២៣១ខ្នង​ ជួស​ជុលគឺ១៣៣ខ្នង)។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្នុង​ពេល​ផ្សព្វ​ផ្សាយ​សាង​សង់​ គ្រួសារ​ខ្លះ​មិន​បាន​ទទួល​ការ​ឧប​ត្ថម្ភ​ គ្រួសារ​ខ្លះ​គ្មាន​ដី​សម្រាប់​សង់​ផ្ទះ​និង​គ្រួសារ​ខ្លះ​នៅ​ឆ្លក។ គណៈ​ចង្អុល​ការ​ស្រុក​បាន​ចង្អុល​ការ​បណ្តា​ឃុំ​ ទីរួម​ស្រុក​លើភូមិ​ដ្ឋាន​ស្រុក​ពិនិត្យ​ឡើង​វិញតាម​ការ​បូកសរុប​​ ទូទាំង​ស្រុក​មាន​៣៨២គ្រួសារ​ (ផ្ទះ​កសាង​ថ្មី២៣៩ខ្នង ផ្ទះជួស​ជុល១៤៣ខ្នង) ត្រូវ​ការ​ជំនួយ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្នផ្ទះ​ទ្រុឌ​ទ្រោម​ ដោយ​ថវិកា​ស​រុបជាង​១៨,៦ពាន់​លាន​ដុង។ សព្វ​ថ្ងៃ​ បាន​ចាប់​ផ្តើម​កសាង​និង​បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​គឺ៣៨២ខ្នង សម្រេច​១០០%នៃ​ផែន​ការ​ បើប្រៀប​នឹង​បរិមាណភាគ​ខេត្ត​ប្រ​គល់​គឺផ្លោះ​៤,៩៤% (៣៨២/៣៦៤ខ្នង)និង​សម្រេច​មុន​២ខែបើប្រៀប​នឹង​ពេល​វេលាដែល​ប្រ​គល់​។

នៅ​ក្នុង​សន្និបាត​ បណ្តា​ភូមិ​ភាគ​ក៏​បាន​ចែក​រំលែកបទ​ពិសោ​ធន៍​ ដំណោះ​ស្រាយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធភាព​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​។ ទន្ទឹម​នោះ​ បណ្តា​មុខសញ្ញាទទួល​ផលសម្តែង​នូវ​ក្តីសប្បាយ​រីក​រាយ​ពេល​បាន​ជំនួយ​ផ្ទះ​នៅ​។

ស្ងើចសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃក្នុងការអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើស្រុកគូឡាវយុង។
ស្ងើចសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃក្នុងការអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិ​ដ្ឋាន​ស្រុកគូឡាវយុង។

សម​មិត្ត​ហូធីកឹមដាវ​ បាន​សង្កត់ធ្ងន់​ពីអត្ថ​ន័យ​និង​សារៈ​សំ​ខាន់​នៃ​កម្ម​វិធីបំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​និង​ស្ងើចសរ​សើរ​ កត់សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតីទទួល​ខុស​ត្រូវ​ និង​លទ្ធ​ផលការ​អនុ​វត្ត​ដោយ​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​គណៈ​កម្មាធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជាជន​ស្រុក​គូឡាវយុង ពិសេស​គឺបណ្តា​ដំណោះ​ស្រាយ​ជាក់​ស្តែង​និង​សម​ស្រប​ក្នុង​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​នៅ​លើ​ភូមិ​ដ្ឋាន​​ស្រុក​។ ស្នើភូមិ​ភាគ​នានា​គ​ប្បីបន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ ក្តាប់​ស្ថាន​ភាព​ដើម្បី​គិត​អា​ន​ជូន​គ្រួសារ​គោល​​នយបាយ​ គ្រួសារ​ក្រនៅ​លើភូមិ​ដ្ឋាន​។ ស្រុក​សម្រេច​១០០%នៃ​ផែន​ការ​ បរិមាណភាគ​ដែល​ដាក់​ចេញតាម​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ប៉ុន្តែ​ត្រូវ​បន្ត​ពង្រីកលទ្ធ​ផលដែលម្រេច​បាន​ ការ​គិត​អា​នផ្ទះ​នៅ​ត្រូវ​អនុ​វត្ត​បន្ត​។ អនុ​ស្សាវរីយ៍​៥០ឆ្នាំទិវារំដោះ​ភាគ​ខាង​ត្បូង​ ឯកភាព​ប្រ​ទេស​ជាតិ​ ភូមិ​ភាគ​គប្បីយក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ការ​សួរសុខ​ទុក្ខ​ ជូន​អំ​ណោយចំ​ពោះ​គ្រួសារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​លើភូមិ​ដ្ឋាន​៕  

                                                                         ស៊ើមម៉ាយ-សុផល