ក្រុម​ប្រតិភូខេត្ត សួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃនិងកម្មាភិបាលខ្មែរចូលនិវត្តន៍នៅស្រុកចូវថាញ់

20:41, 09/04/2025

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ ព្រឹកថ្ងៃទី៩ ខែមេសា ​ក្រុម​ប្រតិភូខេត្ត អាស្រ័យសមមិត្តយឿងធីគីមធ្វី សមាជិកបក្សខេត្ត អនុប្រធានប្រចាំការនៃគណៈឃោសនានិងប្រជាចលនាបក្សខេត្តសុកត្រាំង ធ្វើជាប្រធានក្រុមបានសួរសុខទុក្ខ ជូនពរដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ កម្មាភិបាលចូលនិវត្តន៍និងគ្រួសារគោលនយោបាយជនជាតិខ្មែរលើភូមិដ្ឋានស្រុកចូវថាញ់។ ចូលរួម​ក្រុម​ប្រតិភូមានសមមិត្តផាមអាញ់​មិញ​-សមាជិកបក្សខេត្ត លេខាបក្សស្រុកចូវថាញ់ ថ្នាក់ដឹកនាំគណៈផ្នែកនិងរដ្ឋអំណាចភូមិភាគ។

គណៈប្រតិភូសួរសុខទុក្ខនិងប្រគេនអំណោយដល់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទនៅវត្តសិរីមុនីវង្សាពាំងសំរិទ្ធិ៍ ឃុំអាងហ៊ីប ស្រុកចូវថាញ់ (សុកត្រាំង)។
​ក្រុម​ប្រតិភូសួរសុខទុក្ខនិងប្រគេនអំណោយដល់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទនៅវត្តសិរីមុនីវង្សាពាំងសំរិទ្ធិ៍ ឃុំអាងហ៊ីប ស្រុកចូវថាញ់ (សុកត្រាំង)។

គណៈ​ប្រ​តិភូបាន​សួរសុខ​ទុក្ខ​និង​ជូន​អំ​ណោយដល់​គ្រួសារ​សម​មិត្ត​គីមស៊ើង-អតីតនា​យក​មន្ទីរ​អប់​រំនិង​បណ្តុះបណ្តា​ល សព្វ​ថ្ងៃ ​​នៅ​ឃុំ​ភូតឹង​ សួរសុខ​ទុក្ខ​និង​ប្រ​គេន​អំ​ណោយព្រះ​សង្ឃ​និង​មាមីងពុទ្ធ​បរិស័ទនៅ​វត្ត​សិរីមុនីវង្សាពាំង​សំ​រិទ្ធិ៍ ឃុំ​អា​ង​ហ៊ីប វត្ត​បទុមរង្សី​ទំ​នប់​ ឃុំ​អា​ង​និញ ស្រុក​ចូវ​ថា​ញ់។

នៅ​កន្លែង​សួរសុខ​ទុក្ខ​និង​ជូន​ពរ ជំនួស​មុខ​ក្រុម​​ប្រ​តិភូស​មមិត្ត​យឿង​ធ្វីគីមធ្វី បាន​សួរសុខ​ទុក្ខ​ពីជីវភាព​ ក៏​ដូច​ជារាយ​ការ​ណ៍​អំ​ពីស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​និង​ផ្ញើ​វាចាសួរសុខ​ទុក្ខ​ដល់​មាមីងពុទ្ធ​បរិស័ទ គណៈ​កម្ម​ការ​វត្ត​និង​ព្រះ​សង្ឃគ្រប់​អង្គ​ ទទួល​បុណ្យចូល​ឆ្នាំថ្មីប្រ​ពៃ​ណីរបស់​ជន​រួម​ជាតិ​ខ្មែរ​ប្រ​កបដោយ​សេច​ក្តី​សុខ​និង​សុភមង្គល។ ថ្នាក់​ដឹក​នាំ​ខេត្ត​ តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជីវភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ បំ​ផុត​គឺបណ្តា​គ្រួសារ​គោល​នយោបាយ​និង​គ្រួសារ​ដែល​មា​នស្ថាន​ភាព​លំ​បាក​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ផែន​មហាសាម​គ្គីដ៏​រឹង​មាំ។

សមមិត្តយឿងធីគីមធ្វី-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការនៃគណៈឃោសនានិងប្រជាចលនាបក្សខេត្តសុកត្រាំង សួរសុខទុក្ខ<span style=និងជូនពរសមមិត្តគីមស៊ើង-អតីតនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល។" hideclass="" src="https://baosoctrang.org.vn/file/8e61a0b4907d319401909010f0cf012c/042025/kim_thuy_2.psd_t2t2_20250409145210.jpg" style="float: center" />
សមមិត្តយឿងធីគីមធ្វី-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការនៃគណៈឃោសនានិងប្រជាចលនាបក្សខេត្តសុកត្រាំង សួរសុខទុក្ខនិងជូនពរសមមិត្តគីមស៊ើង-អតីតនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល។

ទទួល​អំ​ណោយពីគណៈ​ប្រ​តិភូនិង​ព្រម​ទាំង​ចាវាជូន​ពរដ៏​ល្អ​ប្រ​សើរ​ដល់កម្មាភិបាល​ចូល​និវត្ត​ន៍​ គ្រួសារ​គោល​នយោបាយ​ គណៈ​កម្ម​ការ​បណ្តា​វត្ត​ទក្ខិ​ណនិ​កាយ​ខ្មែរ​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​សន្យាថា​នឹង​ធ្វើជាគំ​រូ សកម្ម​ចូល​រួម​បណ្តា​ការ​ចលនានៅ​ភូមិ​ភាគ​ អប់​រំកូន​ចៅ​ឱ្យ​អនុ​វត្ត​ល្អ​តាម​គោល​ការ​ណ៍​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ពង្រីក​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ កសាង​ភូមិ​ស្រុក​ចូវ​ថា​ញ់ពីមួយ​ថ្ងៃ​កាន់​តែអភិវឌ្ឍ​

ថា​ច់ពេជ្រ-សុផល