ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត ត្រឹង​វ៉ាំង​វៀត​បានមកសួរសុខទុក្ខនិងជូនពរវត្តអូរជុំអារាមព្រែក​ចេកនិង​គ្រួ​សារ​គោល​នយោបាយ

21:03, 09/04/2025

ព្រឹកថ្ងៃទី៩ ខែមេសា សមមិត្តត្រឹងវ៉ាំងវៀត សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត ធ្វើជាប្រធាន​ក្រុម​​ប្រតិភូខេត្តសុកត្រាំង បាន​មកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារគោលនយោបាយនិងវត្តទក្ខិណនិកាយខ្មែរនៅទីរួមខេត្តង៉ាណាំ (សុកត្រាំង)។ រួមដំណើរជាមួយគណៈប្រតិភូខេត្ត មានគណៈប្រតិភូទីរួមខេត្តង៉ាណាំ ដោយសមមិត្តហ្វិញធីយីមង៉ុក-សមាជិកបក្សខេត្ត លេខាបក្សទីរួមខេត្ត​ង៉ា​ណាំ​ជាប្រធាន។

គណៈប្រតិភូខេត្តសុកត្រាំងនិងតីរួមខេត្តង៉ាណាំមកសួរសុខទុក្ខនិងប្រគេនអំណោយវត្តអូរជុំអារាមព្រែកចេក។
​ក្រុម​ប្រតិភូខេត្តសុកត្រាំងនិងទីរួមខេត្តង៉ាណាំ មកសួរសុខទុក្ខនិងប្រគេនអំណោយដល់វត្តអូរជុំអារាមព្រែកចេក។

ក្រុម​ប្រ​តិ​ភូ​ខេត្ត​សុក​ត្រាំង​និង​ទី​រួម​ខេត្ត​ង៉ាណាំ​ បាន​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ពរ​​ដល់វត្ត​អូរ​ជុំ​អារាម​ព្រែក​ចេក។ ជំនួស​មុខ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មាធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​សុក​ត្រាំង សមមិត្ត​ត្រឹង​វ៉ាំងវៀត​ បាន​អាន​លិខិត​ប្រសិទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២៥ ប្រ​គេន​ចំពោះ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ ជន​រួម​ជាតិនិង​កម្មាភិ​បាល យុទ្ធ​ជន​ជាជន​រួម​ជាតិ​ខ្មែរ។ប្រធាន​គណៈ​ឃោ​សនា​អប់​រំ​និង​ប្រ​ជា​ចលនា​​បក្ស​ខេត្ត បាន​ផ្តល់​ព័ត៌មាន​សង្ខេប​អំពី​ស្ថាន​ភាព​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០២៤​និង​ត្រី​មាស​ទី​១​ ឆ្នាំ​២០២៥។ ប្រ​ធាន​ក្រុម​​ប្រតិ​ភូ​សង្ឃឹមថា​ ព្រះ​សង្ឃ​និង​មាមីង​ពុទ្ធ​បរិស័ទ ជន​រួម​ជាតិខ្មែរ​បន្ត​ការ​រក្សា​រឹង​មាំ​ សាមគ្គី​ភាព ជឿជាក់​និង​អនុវត្ត​តាម​គោល​ការណ៏​សេច​ក្តី​សម្រេច​​របស់​បក្ស​។​រយះ​ពេល​កន្លង​ច្រើន​គោល​នយោបាយ​​បាន​ផ្សព្វ​ផ្សាយ​នាំ​មក​ប្រ​យោជន៏​ជាក់ស្តែង​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ។ទន្ទឹម​នោះ​ជន​រួម​ជាតិ​ខ្មែរ​គួរ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ពត៏​មាន​​មិន​ពិត​​លើ​បណ្តាញ​សង្គម​បង្ករ​បំ​បែក​បំ​បាក់​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។

នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ គណៈប្រតិភូខេត្តសុកត្រាំងនិងទីរួមខេត្តង៉ាណាំមកសួរសុខទុកនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពឡេធីលេន។
នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ គណៈប្រតិភូខេត្តសុកត្រាំងនិងទីរួមខេត្តង៉ាណាំ បានមកសួរសុខទុកនិងជូនអំណោយអ្នកម្តាយវៀតណាម​​វីរភាពឡេធីលេន។

មុន​ពេល​​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​២០២៥​​ ឈាន​មក​ដល់ ជំនួសមុខ​ក្រុម​ប្រតិភូ សមមិត្ត​ត្រឹង​វ៉ាំង​វៀត បាន​​ប្រសិទ្ធពរ​ប្រគេនដល់​ព្រះ​ចៅ​អធិការ​ គណៈកម្ម​ការ​​វត្ត​និង​ពុទ្ធ​បរិស័ទទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មាន​ភាព​សប្បាយ​រីក​រាយ​ កក់​ក្តៅ​និង​សុភមង្គល។

បន្ទាប់​មក​ ក្រុម​ប្រតិភូ​បាន​មក​សួរ​សុខទុក្ខ​អ្នក​ម្តាយ​វៀត​ណាម​វីរភាពឡេ​ធី​លេន ភូមិ​មី​តឹង ឃុំ​មី​ប៊ិញ ទី​រួម​ខេត្ត​ង៉ា​ណាំ។ ​ក្រុម​ប្រតិភូ​ខេត្ត​និង​ទី​រួម​ខេត្ត​ង៉ាណាំ ​បាន​មកសួរ​សុខ​ទុក្ខសុខ​ភាព​និង​​ជូន​ពរ​ឆ្នាំ​ថ្មី​​​ចំពោះ​គ្រួ​សារ​ម្តាយ​វៀត​ណាម​វីរភាព ជូន​ពរ​អ្នក​ម្តាយ​លេន​សុខ​ភាព​បរិបូណ៌ ទទួល​ឆ្នាំ​ថ្មី​ប្រកបដោយ​ភាព​កក់​ក្តៅ​ជា​មួយ​ក្រុម​គ្រួ​សារ។

ង៉ុក​ហាយ​ - អិន​ទ្វឹង