អុជធូបនិងធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធចំពោះយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្តសុកត្រាំង នាឱកាស៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី

20:19, 29/04/2025

ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មេសា គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត ក្រុម​ប្រឹក្សា​ប្រ​ជាជន​​ គណះ​កម្មាធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការរណសិរ្ស​មាតុភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង បាន​អធិក​អធមចាត់​តាំង​ពិ​ធី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​​​យុទ្ធ​ជន​ពលីនៅបូជនីយដ្ឋាន​ខេត្ត (​នៅ​ត្រាមាំង​និង​មី​ស្វៀង) នា​ឱកាស​អនុស្សាវរីយ៍​៥០​ឆ្នាំ​ទិ​វា​​រំ​ដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ (ថ្ងៃ​ទី​៣០​ ខែ​មេ​សា ឆ្នាំ​១៩៧៥ - ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​២០២៥)។ ​អញ្ជើញ​ចូល​រួម​មាន​បណ្តា​សមមិត្ត៖ ឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ខេត្ត ប្រធាន​ក្រុម​តំ​ណាងរដ្ឋ​សភាខេត្ត​សុក​ត្រាំង សមមិត្ត​ហូ​ធី​កឹម​ដាវ-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត សមមិត្ត​វ៉ជីកុង-សមាជិក​បម្រុង​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​​បក្ស​ខេត្ត សមមិត្ត​​ងោ​ហ៊ុង​-សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត បណ្តា​សមមិត្ត​ជា​​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​​ខេត្ត​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក អង្គការ​មហា​ជន កង​កម្លាំង​ប្រ​ដាប់​អាវុធ​របស់​ខេត្ត។

ក្នុង​បរិយាកាស​ដ៏ឧដុង្គ​ឧត្តម​​នៃ​​ខែ​មេសា​ប្រ​វត្តិសាស្រ្ត​ សមមិត្ត​ង្វៀ​ងវ៉ាំង​ខើយ-សមាជិក​បក្ស​ខេត្ត អនុប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​បាន​ថ្លែង​ការណ៍​រំលឹក​អនុស្សាវរីយ៍​៥០​ឆ្នាំ​ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (ថ្ងៃ​ទី​៣០​ ខែ​មេ​សា ឆ្នាំ​១៩៧៥ - ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​២០២៥) ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណចំពោះ​អ្នក​បដិវត្តន៍​ជំនាន់​មុន សមមិត្ត ជន​រួម​ជាតិ​និង​វីរយុទ្ធ​ជន​ពលី​គ្រប់​រូប​ដែល​ជា​កុល​បុត្រ​ឆ្នើម​របស់​ខេត្ត​សុក​ត្រាំង បាន​​ហាន​ក្លា​​ពលី​ជីវិត​ដើម្បី​ឯក​រាជ្យ សេរី​ភាព​របស់​មាតុ​ភូមិ ដើម្បី​សុភមង្គល​របស់​ប្រ​ជាជន។

បណ្តាសមមិត្តស្មឹងស្មាធិ៍១នាទីដើម្បីសម្តែងនូវការដឹងគុណចំពោះការលះបង់របស់យុទ្ធជនពលីគ្រប់រូប។
បណ្តាសមមិត្តស្មឹងស្មាធិ៍១នាទីដើម្បីសម្តែងនូវការដឹងគុណចំពោះការលះបង់របស់យុទ្ធជនពលីគ្រប់រូប។

៥០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់​តាំង​ពី​ឯក​ភាព​ទឹក​ដី តែ​​សូរ​សៀង​នៃ​មហា​ជ័យ​ជម្នះ​និទាឃ​រដូវ​ឆ្នាំ​១៩៧៥​នៅ​តែ​លាន់​រំ​ពង​ ដិត​ជាប់​ក្នុង​អារម្មណ៍​របស់​ប្រ​ជាជន​វៀត​ណាម​គ្រប់​រូប។ ជ័យ​ជម្នះ​នោះ​​គឺ​ជា​លទ្ធ​ផល​​នៃ​ការ​ដឹក​នាំ​ដ៏​​ឈ្លាស​​វៃ​របស់​បក្ស​និង​​​ស្មារតីប្រ​យុទ្ធ​ដ៏​អង់​អាច មិន​រាថយ​របស់​យុទ្ធ​ជន​បដិវត្តន៍​គ្រប់ជំនាន់​និង​របស់​ជន​រួម​ជាតិ​នៅ​គ្រប់​ទី​កន្លែង​លើ​មា​តុ​ភូមិ។

ឆ្លង​កាត់​២​លើក​តស៊ូ​ប្រ​ឆាំង​អាណានិគម​បា​រាំង​និង​ចក្រពត្តិ​អាមេរិក ដណ្តើម​ឯក​រាជ្យ​ជាតិ ឯក​ភាព​ទឹក​ដី ក៏​ដូច​ជា​ការ​តស៊ូ​​ការ​ពារ​ព្រំ​ដែន មាន​កុលបុត្រ​​រាប់​សិប​​ម៉ឺន​នាក់​​របស់​ខេត្ត​សុក​ត្រាំង​ តាម​ការ​អំពាវនាវ​របស់​មាតុ​ភូមិ​ មិន​ស្តាយ​ជី​វិត​បាន​ឈាន​មុខ​​ទៅសមរភូមិ។

ដើម្បី​សក្តិ​សម​នឹង​ការ​លះ​បង់​នោះ បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង ​ក្រោម​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ផ្តុំ​កម្លាំង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ទិស​ដៅ​អភិវឌ្ឍសេដ្ឋ​កិច្ច​-​សង្គម ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គ្រាប់​គ្រាន់​និង​ទាន់​ពេល​បណ្តា​គោល​នយោ​បាយ​សុខុមាលភាពសង្គម បន្ត​រក្សា​សន្តិ​សុខ​នយោបាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម ជី​វភាព​របស់​ប្រ​ជាជន​បាន​កែ​លម្អ​ ខិត​ខំ​ដើម្បី​ជី​វភាព​គ្រួសារ​គោល​នយោបាយបាន​លើក​កម្ពស់​មួយ​ជំ​ហាន​ម្តង ធានា​កម្រិត​ជីវភាព​ស្មើ​ឬ​ខ្ពស់​ជាង​កម្រិត​ជី​វភាព​របស់​ប្រ​ជាជន​នៅ​ក្នុង​តំ​បន់​។

ក្រោយ​ពេល​ដាក់​កម្រង​ផ្កា​និង​អុជ​ធូប​រំ​លឹក​​វិញ្ញាណក្ខ័ន្ធ​នៅ​​​មុខ​ស្តូប​មាតុភូមិ​រំលឹកគុណ បណ្តា​សមមិត្ត​បាន​ទៅ​អុជ​ធូប​នៅ​​ផ្នូរ​របស់​យុទ្ធ​ជន​ពលី​ រំលឹក​គុណ​វីរយុទ្ធ​ជន​គ្រប់​រូប​បាន​ពលី​ជីវិត​ដើម្បី​មាតុ​ភូមិ​។

គីម​ង៉ុក - អិន​ទ្វឹង​