សុកត្រាំងផ្សព្វផ្សាយ ជ្រួតជ្រាបបណ្តាឯកសាររបស់មជ្ឈិមអំពីការរៀបចំ​ប្រព័ន្ធ​រដ្ឋបាលថ្នាក់ខេត្តនិងថ្នាក់ឃុំ

20:55, 29/04/2025

រសៀល​​ថ្ងៃ​ទី​២៩​ ខែ​មេសា គណៈ​អចិន្ត្រៃយ៍​​​​បក្ស​ខេត្ត បានចាត់​តាំង​សន្និបាត​​ផ្សព្វ​ផ្សាយ ជ្រួត​ជ្រាប​បណ្តា​ឯក​សារ​របស់​មជ្ឈិម​អំ​ពី​ការ​រៀប​ចំប្រព័ន្ធគ្រប់គ្រង​រដ្ឋ​បាល​គ្រប់​ថ្នាក់។ សន្និបាត​បាន​​ផ្សព្វ​ផ្សាយ​​បន្តផ្ទាល់ទៅដល់​១២២​​​កន្លែង​ក្នុង​ខេត្ត។

ចូល​រួម​នៅ​មជ្ឈមណ្ឌល​វប្បធម៌​និង​សន្និបាត​ខេត្ត​មាន​បណ្តា​សមមិត្ត៖ ឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ខេត្ត​ ប្រធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​ សមមិត្ត​ហូ​ធី​កឹម​ដាវ-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត សមមិត្ត​វ៉ជីកុង-សមាជិក​បម្រុង​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត សមមិត្ត​​ងោ​ហ៊ុង​-សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្តនិង​​បណ្តា​សមមិត្ត​ក្នុង​​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈផ្នែក​ខេត្ត។

ថ្នាក់ដឹកនាំខេត្តនិងតំណាងទាំងឡាយចូលរួមសន្និសីទនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និសីទខេត្តសុកត្រាំង។
ថ្នាក់ដឹកនាំខេត្តនិងតំណាងទាំងឡាយចូលរួមសន្និបាតនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាត​ខេត្តសុកត្រាំង។
រួម​ជាមួយ​ទូទាំង​ប្រទេស បក្ខភាគ​ខេត្ត​សុក​ត្រាំង ​បាន​ផ្តោត​លើការ​ដឹកនាំ ចង្អុល​ការ​​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​រៀប​ចំ បំព្រួញ​​ងអង្គ​ការ​​រដ្ឋ​បាល​នៃ​ប្រព័ន្ធគ្រប់គ្រងនយោបាយ។ ដំណើរ​ការ​អនុវត្ត​យ៉ាង​បន្ទាន់ សកម្ម​ ម៉ឺង​ម៉ាត់​តាម​ទិស​ស្លោក “រត់​បណ្តើរ​ រៀប​ជួរ​បណ្តើរ”។ ក្រោយ​រយៈ​ពេល​អនុវត្ត​ដោយ​បន្ទាន់ មក​ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៥ ខេត្ត​សុក​ត្រាំង​បាន​សម្រេចរួច​រាល់​​ការ​ងារ​មាន​ពាក់​ព័ន្ធ​​ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ មាន​របាយ​ការណ៍​ផ្ញើ​ជូន​ក្រ​សួង​មហា​ផ្ទៃ​ស្នើ​ពិនិត្យ​គម្រោង​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​របស់​ខេត្ត​សុក​ត្រាំង​នឹង​លើក​ជូន​ថ្នាក់​មាន​សមត្ថកិច្ច​សម្រេចចិត្ត។​

នៅ​សន្និបាត​ ប្រ​ធាន​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​ វ៉​ជី​កុង​បាន​របាយ​ការណ៍​ការ​ងារ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​រៀប​ចំបំ​ព្រួញ​​​ប្រ​ព័ន្ធ​នយោបាយ​និង​ការ​ងារ​ដឹក​នាំ ចង្អុល​ការ​ចាត់​តាំង​មហាសន្និបាត​របស់​បក្ខភាគ​គ្រប់​ថ្នាក់​អាណត្តិ​កាល​២០២៥-​២០៣០។ តំ​ណាង​មន្ទីរ​មហាផ្ទៃ​របាយ​ការណ៍​​​ខ្លឹម​សារ​​សំ​ខាន់​មួយ​ចំ​នួន​​អំ​ពី​គោល​ការណ៍​របស់​មជ្ឈិម​ចំ​ពោះ​ការ​រៀប​ចំ​អង្គភាព​រដ្ឋ​បាល​​និង​តម្រង់​ទិស​រៀប​ចំ​ប្រព័ន្ធគ្របគ្រងនៃ​ស្ថាប័ន​ អង្គ​ភាព​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ឃុំ​​និង​រៀប​ចំ​ទម្រង់​រដ្ឋ​បាល​​​ភូមិភាគ​២​ថ្នាក់​នៅលើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង។

សន្និសីទផ្សព្វផ្សាយ ជ្រួតជ្រាបបណ្តាឯកសាររបស់មជ្ឈិមអំពីការរៀបចំអង្គភាពរដ្ឋបាល២ថ្នាក់។
សន្និបាត​ផ្សព្វផ្សាយ ជ្រួតជ្រាបបណ្តាឯកសាររបស់មជ្ឈិមអំពីការរៀបចំអង្គភាពរដ្ឋបាល២ថ្នាក់។

ដើម្បី​សន្និបាតសម្រេច​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត លេ​ខា​បក្ស​ខេត្ត​បានស្នើ​​សមមិត្ត​គ្រប់​រូបដែល​​ចូល​រួម​​យក​ចិត្ត​ទុក​ដាក់​បណ្តា​ខ្លឹម​សារ​ដែល​បាន​ផ្សព្វ​ផ្សាយ​ ជ្រួត​ជ្រាប។ ក្រោយ​សន្និ​បាតបណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស​ មាន​ភារកិច្ច​បន្ត​ការ​ចង្អុល​ការ​​ស្រាវ​ជ្រាវ ជ្រួត​ជ្រាប​ឱ្យ​បានគ្រប់គ្រាន់​បណ្តា​ខ្លឹម​សារ​របស់​សន្និបាត​និង​បង្កើត​ផែន​ការ​ កម្មវិ​ធីជាក់​ស្តែង​​ដើម្បីអនុវត្ត។ ពិសេស ត្រូវ​អនុវត្ត​ល្អ​​ការ​ងារ​នយោបាយ​សតិ​អារម្មណ៍ បង្កភាព​សាមគ្គី​ ឯក​ភាព​ខ្ពស់​ក្នុងកង​​ជួរ​​​កម្មា​ភិ​បាល​ បក្ខ​ជន និយោ​ជិត អ្នក​ពល​កម្ម​និង​ការ​​យល់​ព្រម​របស់​ប្រ​ជាជន​អំពី​​គោល​ការណ៍​និង​កំណត់​ទិស​ដៅ​របស់​មជ្ឈិម​និង​របស់​ខេត្ត​ចំ​ពោះ​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​រៀប​ចំ​ប្រព័ន្ធគ្រប់គ្រងនិង​រៀប​ចំ​ឡើង​វិញ​អង្គ​ការ​រដ្ឋ​​បាល។ កត់​សម្គាល់​​​​បណ្តា​បែប​ផែន ឯក​សារ​យក​មតិ​យោ​បល់​របស់​ប្រ​ជាជន​ត្រូវ​អនុវត្ត​​តាម​ការ​កំណត់​ពិ​សេស​គឺ​​​ខ្លឹម​សារ​ពាក់​ព័ន្ធ​ដល់​ការ​​​កែ​ប្រែ​ បំ​ពេញ​បន្ថែម​នៃ​​រដ្ឋ​ធម្ម​នុញ្ញ។

លេខា​បក្ស​ខេត្ត​​ ក៏​បាន​ស្នើ​បណ្តា​កម្មា​ធិ​ការ​បក្ស អង្គការ​បក្ស​​អនុវត្ត​ម៉ត់​ចត់​គោល​ការណ៍របស់​​បក្ស​ឯកភាព​​ដឹក​នាំ​ក​សាង​​​អង្គការ​រដ្ឋ​បាល​ ​ការ​ងារ​កម្មា​ភិ​បាល គ្រប់​គ្រង​កង​ជួរ​កម្មា​ភិ​បាល​និង​ក្រប​ខ័ណ្ឌ​​នៃ​ប្រ​ព័ន្ធ​នយោ​បាយ។ ត្រូវ​តម្លា​ភាព មិន​លម្អៀង​ក្នុង​ការ​ចាត់​តាំង​កម្មា​ភិ​បាល អនុវត្ត​បាន​គ្រប់​គ្រាន់​តាម​ការ​កំ​ណត់ ណែ​នាំ​អំ​ពី​ការ​​ងារ​កម្មា​ភិ​បាល ធានា​បាន​ការ​បើក​ចំ​ហ​ ច្បាស់​លាស់​ បង្កើន​ការ​កំណត់​សិទ្ធិអំ​ណាច​ ភ្ជាប់​សិទ្ធិអំ​ណាច​ជា​មួយ​ភារកិច្ច​របស់​ខ្លួន។ មិន​ទុក​ឱ្យ​កើត​មាន​ការ​បែក​បាក់​សាមគ្គី​ ផល​ប្រ​យោជន៍​ក្រុម​ពួក បណ្តុះ​បណ្តាល​កម្មា​ភិបាល​មិន​ស្រប​តាម​បែប​ផែន​ បក្ស​ពួក ពុក​រលួយ ខ្ជះ​ខ្ជាយ​ក្នុង​ការ​ងារ​ចាត់​តាំង​ រៀប​ចំ​កម្មា​ភិ​បាល រៀប​ចំ​អង្គ​ការ​​រដ្ឋ​បាល​និង​អង្គ​ភាព​រដ្ឋ​បាល​គ្រប់​ថ្នាក់។ ​ផ្តោតលើ​ការ​ដឹក​នាំ ចង្អុល​ការ​ការ​ចាត់​តាំង​មហាសន្និបាត​បក្ខភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ធានា​​ម៉ត់​ចត់​ មាន​របៀប​រៀប​រយ​​​តាម​ស្មារតី​របស់សារាចរ​លេខ​៤៥ ចុះថ្ងៃ​ទី​១៤ ​ខែ​មេសា ឆ្នាំ​២០២៥ ​របស់​ការិយា​ល័យ​នយោ​បាយ​អំពី​មហា​សន្និបាត​បក្ខភាគ​គ្រប់​ថ្នាក់​ឆ្ពោះ​ដល់​មហាសន្និបាត​តំ​ណាង​​ទូទាំង​ប្រ​ទេស​លើ​ទី​១៤​របស់​បក្ស​និង​ផែន​​ការ​អនុវត្ត​សារាចរ​​លេខ​៤៥​របស់​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ​ពិ​សេស​ចំ​ពោះ​ភូមិភាគ​ទើប​រួប​រួម​បញ្ចូល។

ហាយ​ហា - អិន​ទ្វឹង​