ព្រឹកថ្ងៃទី១៥ ខែមេសា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងចាត់តាំងពិធីជំនួបមុខបុណ្យចូលឆ្នាំថ្មីនៅវត្តផ្នោររកា ឃុំភូតឹម ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត៖ ឡឹមវ៉ាំងម៉ឹង - សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តងោហ៊ុង - សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ និមន្តចូលរួមមានព្រះឧបជ្ឈាយ៍តាំងណោ - ព្រះសុធម្មាធិបតីរងក្រុមប្រឹក្សាវិន័យធ័រពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ព្រះសង្ឃនិងមាមីងនៅលើភូមិដ្ឋាន។
ក្នុងពិធីជំនួបមុខ សមមិត្តថាច់ធីកេរីន - នាយិការរងមន្ទីរជនជាតិនិងសាសនាខេត្តបានអានលិខិតជូនពរបុណ្យចូលឆ្នាំថ្មីរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងផ្ញើជូនបណ្តាសមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរ។
តាមការវាយតម្លៃទូទៅ តំបន់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែរីកចម្រើន ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនកើនឡើងយ៉ាងច្បាស់ អត្រាគ្រួសារក្រថយចុះខ្លាំងនៅត្រឹម១,៩១% ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគសព្វគ្រប់ ទូទាំងខេត្តមានឃុំ១០០%មានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំ ឃុំ សង្កាត់ ទីរួមស្រុកនិងភូមិ១០០%មានភ្លើងអគ្គិសនីជាតិប្រើប្រាស់ មាន៧៥/៨០ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះមានឃុំតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជនបទថ្មី ឃុំចំនួន១០នៅតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។ល។ អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនរួមជាតិខ្មែរបានរក្សានិងពង្រីក ជាពិសេស បណ្តាពិធីបុណ្យប្រពៃណីដូច៖ សែនដូនតា អកអំបុក - ប្រណាំងទូក ង រួមជាមួយបណ្តាប្រភេទសិល្បៈប្រជាប្រិយពិសេសជាច្រើនទៀត។ល។
![]() |
សមមិត្តឡឹមវ៉ាំងម៉ឹង - សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត (ខាងស្តាំ) និងសមមិត្តត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត (ខាងឆ្វេង) ប្រគេនអំណោយដល់វត្តផ្នោររកា។ |
ជំនួសមុខគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង សមមិត្តហូធីកឹមដាវបានប្រសិទ្ធពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ និងកម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរគ្រប់រូបនៅក្នុងខេត្តទទួលឆ្នាំថ្មីមានភាពកក់ក្តៅ សុភមង្គល។ ព្រមជាមួយនោះ កោតសរសើរ វាយតម្លៃខ្ពស់ការខិតខំរបស់ជនរួមជាតិខ្មែរ ព្រះសង្ឃ កម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរក្នុងខេត្តក្នុងបុព្វហេតុកសាងស្រុកភូមិសុកត្រាំងក្នុងពេលកន្លង។ ទន្ទឹមនឹងនោះ ស្នើគ្រប់ថ្នាក់ គ្រប់ផ្នែកបន្តការអនុវត្តបណ្តាភារកិច្ចនយោបាយសំខាន់ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តនិងភូមិភាគ អនុវត្តព្រមៗគ្នាបណ្តាវិធានការសមស្រមនិងស្ថានភាពជាក់ស្តែង បន្តការយកចិត្តទុកដាក់ដល់ជីវភាព បំណងប្រាថ្នារបស់ប្រជាជន អនុវត្តល្អការងារសុខុមាលភាពសង្គម គិតអានលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីឱ្យជនរួមជាតិខ្មែរ។ល។
![]() |
សមមិត្តហូធីកឹមដាវ - អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនិងសមមិត្តងោហ៊ុង - សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនអំណោយដល់គ្រួសារក្រ។ |
អនុលេខាប្រចាំការបក្សខេត្តហូធីកឹមដាវសង្ឃឹមថា តួនាទីជា “អ្នកតភ្ជាប់” សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចជាមួយប្រជាជន ព្រះសង្ឃ កម្មាភិបាល យុទ្ធជនរួមជាមួយជនរួមជាតិខ្មែរទាំងអស់ក្នុងខេត្តបន្តការពង្រីកភាពជាគំរូ ទទួលខុសត្រូវ សកម្មក្នុងការចលនាជនរួមជាតិខ្មែរអនុវត្តល្អបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនជាតិ ខ្លួនទីពឹងខ្លួន រួមកម្លាំង ស្រមគំនិតជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សកម្មសាទរបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រួមគ្នាកសាងជីវភាពកក់ក្តៅនិងសុភមង្គល។
![]() |
សិស្សានុសិស្សក្រីក្រឆ្លងកាត់ការលំបាករៀនពូកែបានទទួលអាហារូបករណ៍។ |
នាឱកាសនេះ ថ្នាក់ដឹកនាំខេត្តបានជូនអំណោយ១០០ចំណែកឱ្យគ្រួសារជនជាតិខ្មែរមានស្ថានភាពលំបាកខំប្រឹងរកស៊ី អាហារូបករណ៍២៥ចំណែកឱ្យសិស្សានុសិស្សឆ្លងកាត់ការកំបាករៀនពូកែរបស់សមាគមជំរុញការសិក្សាខេត្តនិងអាហារូបករណ៍២០ចំណែកជំនួយឱ្យប្អូនៗសិស្សានុសិស្សឆ្លងផុតការលំបាកសម្រេចលទ្ធផលល្អក្នុងការសិក្សារបស់ Viettel សុកត្រាំង។
ថាញ់វ៉ាង - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin