![]() |
តំណាងទំាងឡាយចូលរួមពិធីចេញយុទ្ធនាការតេតយោធា-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥។ |
នេះជាឆ្នាំទី២ ដែលខេត្តសុកត្រាំង បានរៀបចំតេតយោធា-ប្រជាជនដើម្បីអំណរបុណ្យចូលឆ្នាំថ្មី។ ឆ្នាំនេះ តេតយោធា-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តិឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅឃុំទ្វឹងទឹក ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ កសាងនិងជួសជុលបណ្តាសំណង់សុខុមាលភាពសង្គម។ កសាងផ្ទះ "មហាសាមគ្គី" សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រនិងក្បែរក្រ។ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនអំណោយ អាហារូបករណ៍ កង់ដល់សិស្សក្រ ដែលឆ្លងកាត់ការលំបាករៀនពូកែ ទស្សនាការតាំងពិព័រណ៍បណ្តាសមិទ្ធផលជនបទថ្មីនិងផលិតផលប្រណីតរបស់ភូមិភាគ។
ក្នុងពិធីចេញយុទ្ធនាការនេះ មានបណ្តាអង្គភាព អង្គការមហាជនក៏បានជូនអំណោយដ៏មានអត្ថន័យជាច្រើនលើភូមិដ្ឋានជូនមាមីងដូច ក្រុមហ៊ុនឆ្នោតជាតិខេត្ត ជូនផ្ទះមហាសាមគ្គីចំនួន១៥ខ្នងនិងឆ្នាំងបាយអគ្គិសនីចំនួន១៥០។ សមាគមកាកបាទក្រហមខេត្ត ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃចំនួន២០០ចំណែកនិងអាហារូបករណ៍ចំនួន៥០ចំណែកជូនដល់សិស្សក្រឆ្លងកាត់ការលំបាករៀនពូកែ សហជិពពលកម្មខេត្តជូនកង់ចំនួន១០ដល់សិស្សក្រដែលឆ្លងកាត់ការលំបាក។
បន្ទាប់ពីពិធីចេញយុទ្ធនាការនឹងមានសកម្មភាពដូចជា រៀបចំពិធីប្រគល់ជូនផ្ទះមហាសាមគ្គី សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ។ បោសសម្អាតនិងកាប់ឆ្ការតាមដងផ្លូវជនបទ ពិធីប្រណាំងទូកស្នោរ ល្បែងប្រជាប្រិយ។ល។ និងសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀត។
![]() |
ប្រគល់ផ្ទះ “មហាសាមគ្គី” ជូនពូថាច់ជឿន នៅភូមិទ្រុងហ្វា ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង)។ |
ពិធីចេញយុទ្ធនាការបានរួមចំណែកលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជននិងប្រជាជនដែលសកម្មចូលរួមបណ្តាសកម្មភាពតេតយោធា-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥ ស្វែងយល់យ៉ាងជ្រាលជ្រៅនូវគោលដៅ អត្ថន័យនិងសារសំខាន់នៃការងារប្រជាចលនាដល់កងកម្លាំងចូលរួមដើម្បីឱ្យកម្មាភិបាល យុទ្ធជននិងប្រជាជនប្រតិបត្តិយ៉ាងម៉ឺងម៉ាត់វិន័យរបស់យោធា វិន័យក្នុងការទំនាក់ទំនងយោធា-ប្រជាជន សម្រេចភារកិច្ចល្អដែលបានប្រគល់។
ថ្លែងការណ៍ក្នុងពិធីចេញយុទ្ធនាការនេះ សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការតេតយោធា-ប្រជាជនឱ្យដឹង៖ តេតយោធា-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥ ជាឱកាសដើម្បីកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ គណៈផ្នែក អង្គការមហាជនខេត្ត សហការព្រួតដៃជាមួយរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយសកម្មភាពជាក់ស្តែង អត្ថន័យជាច្រើន ដើម្បីជំនួយ រួមដំណើរជាមួយជនរួមជាតិខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា។ ទន្ទឹមនោះ ផ្សព្វផ្សាយកសាងបណ្តាសំណង់ប្រជុំជីវភាពរបស់ប្រជាជន រួមចំណែកកសាងជនបទថ្មី បង្កទិដ្ឋភាពថ្មីឱ្យភូមិស្រុក។ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរខាងមុខ ជំនួសមុខគណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការតេតយោធា-ប្រជាជនខេត្ត សមមិត្តង្វៀងវ៉ាំងខើយ ផ្ញើវាចាជូនពរដល់ជនរួមជាតិនិងព្រះសង្ឃគ្រប់អង្គទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ ប្រកបដោយភាពសប្បាយរីករាយ ប្រិតសំចៃនិងសុភមង្គល៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin