អុជធូបនិង​គោរពនៅបូជនីយដ្ឋានអ៊ំហូនិងទីបញ្ចុះសពយុទ្ធជនពលីស្រុកគូឡាវយុង

16:35, 28/04/2025

នាឱកាសអនុស្សាវរីយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) ព្រឹកថ្ងៃទី២៨ ខែមេសា គណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកគូឡាវយុង (សុកត្រាំង) បានចាត់តាំងពិធីអុជធូប និង​គោរពនៅបូជនីយដ្ឋានអ៊ំហូ (ឃុំអាងថាញ់ដុង) និងអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក។

អញ្ជើញចូល​រួម​មាន​បណ្តា​សមិត្ត​៖ ហូ​ធី​កឹម​ដាវ អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត សមមិត្ត​​ងោ​ហ៊ុង​ សមាជិក​​គណះ​អចិន្ត្រៃយ៏​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​ សមមិត្ត​កាវ​ធៀង​ហាយ អនុ​ប្រ​ធាន​គណៈ​នយោបាយ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ សមមិត្ត​ម៉ាជី​ថាញ់ នាយក​រង​មន្ទីរ​​មហា​ផ្ទៃ សមមិត្ត​ត្រឹង​ខាក់​ទ្រុង​ នាយក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា។ ថ្នាក់​ស្រុក​មាន​សមមិត្ត​លេ​ត្រុង​ង្វៀន​ សមាជិក​បក្ស​ខេត្ត​ លេខា​បក្ស​ស្រុក​គូឡាវ​យុង ថ្នាក់​ដឹក​នាំ​បណ្តា​ស្ថាប័ន អង្គ​ភាព​ អង្គការ​មហាជន​លើ​ភូមិដ្ឋាន​ស្រុក។

បណ្តាសមមិត្តអុជធូបនៅបូជនីយដ្ឋានអ៊ំហូ។
បណ្តាសមមិត្តអុជធូបនៅបូជនីយដ្ឋានអ៊ំហូ។

ក្នុង​២លើ​ក​នៃ​ការ​តស៊ូ​ប្រ​ឆាំង​អាណានិគម​បារាំង​និង​ចក្រ​ពត្តិអាមេរិក ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​និង​ប្រ​ធាន​ហ៊ូ​ជី​មិញ រួម​ជា​មួយ​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស កង​ទ័ព​និង​ប្រ​ជាជន​ស្រុក​គូ​ឡាវ​យុង​បាន​តស៊ូ​ ប្រ​យុទ្ធ មិន​ស្តាយ​ជី​វិត​ កម្លាំង​របស់​ខ្លួន​ដើម្បី​រក្សា​ឯក​រាជ្យ​ សិរី​ភាព​ ឯក​ភាព​ទឹក​ដី។ ចង​ចាំ​និង​ដឹង​គុណ​នូវ​​ការ​​លះ​បង់​​ដ៏​ធំ​ធេង​របស់​វីរយុទ្ធ​ជន​ពលី​គ្រប់​រូប នា​ពេល​កន្លងគណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ក្នុង​ស្រុក​គូ​ឡាវ​យុង​បាន​​ប្រ​មូល​ផ្តុំ​អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​ឱ្យ​អ្នក​ម្តាយ​វៀត​ណាម​វី​រភាព យុទ្ធជន​ពិការ យុទ្ធ​ជនរង​ជម្ងឺ សាច់​ញាតិ​យុទ្ធ​ជន​ពលី គ្រួសារ​មាន​សគុណ​ចំពោះ​បដិវត្តន៍។​

បណ្តាសមមិត្តដាក់កម្រងផ្កា អុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុកគូឡាវយុង (សុកត្រាំង)។
បណ្តាសមមិត្តដាក់កម្រងផ្កា អុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុកគូឡាវយុង (សុកត្រាំង)។
ក្នុង​បរិយាកាសដ៏​ឱឡារិក បណ្តា​សមមិត្ត​បាន​ស្មិង​ស្មាធិ៍១​នាទី​​ដើម្បី​រំ​លឹកនឹក​​គុណ​ដ៏​​មហិមា​របស់​ប្រ​ធាន​ហូ​ជី​មិញ​និង​វីរ​​យុទ្ធ​ជន​ពលី​គ្រប់​រូប។ អ្នក​ដែល​បូ​ជា​មួយ​ជី​វិត​ដើម្បី​បម្រើ​បក្ស ប្រទេស​ជាតិ​និង​ប្រ​ជាជន។ ព្រម​ជា​មួយ​នោះ បាន​​បូជា​កម្រង​ផ្កា​ អុជ​ធូប​ដោយ​ក្តី​គោរព​​នៅ​បូជនី​យដ្ឋាន​អ៊ំ​ហូ​និង​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ស្រុក។ សមមិត្ត​ទាំង​ឡាយ​បាន​​អុជ​ធូប​នៅ​​គ្រប់ផ្នូរ​របស់​យុទ្ធ​ជន​ពលីដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​​ជ្រាល​ជ្រៅ​ចំ​ពោះ​កុល​បុត្រ​ឆ្នើម​របស់​ស្រុក​កំណើត​សុក​ត្រាំង​ មិន​ស្តាយ​ជី​វិត ប្រ​យុទ្ធ​ដោយ​ភាព​ក្លា​ហាន ពលី​ជី​វិត​ដើម្បី​ឯករាជ្យ សិរី​ភាព​របស់​មាតុ​ភូមិ​ ដើម្បី​ភាព​ក្សេម​ក្សាន្ត​របស់​ប្រ​ជាជន។

ស៊ើម​ម៉ាយ - អិន​ទ្វឹង​