ចាត់តាំងពិធី​រំ​លឹក​វិញ្ញាណក្ខន្ធព្រះសង្ឃស្នេហាជាតិ អាចារ្យស៊ើងថាន

16:31, 04/04/2025

ថ្ងៃទី៣ មេសា នៅបូជនីយដ្ឋានយុទ្ធជនពលី ព្រះសង្ឃស្នេហាជាតិ អាចារ្យស៊ើងថាន នៅភូមិព្រៃជាប់បេ ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ (សុកត្រាំង) គណៈ​កម្មាធិការប្រជាជនឃុំឡាយហ្វា បានចាត់តាំងពិធី​រំ​លឹក​វិញ្ញាណក្ខន្ធ លើកទី៥២ ថ្ងៃអាចារ្យស៊ើងថានសុគតជាព្រះសង្ឃស្នេហាជាតិ។ អញ្ជើញចូលរួមពិធីគោរពរំលឹក​វិញ្ញាណក្ខន្ធ មានសមមិត្តយឿងសាខា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត លេខាបក្សទីរួមខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែកខេត្ត ថ្នាក់ដកឹនាំភូមិភាគនិងព្រះចៅអធិការបណ្តាវត្តទក្ខិណនិកាយខ្មែរលើភូមិដ្ឋានទីរួមខេត្ត។

នៅ​ក្នុង​ពិធី​ បន្ទាប់​ពីស្ងប់ស្ងាត់​មួយ​នាទី សូធ្យធម៌​បង្សុកូល​និង​អុជ​ធូប​គោរព​វិញ្ញាណ​ក្ខន្ធ តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​ព្រះ​សង្ឃ​វត្ត​ទេព្វារាមព្រៃ​ជាប់​អានរបាយ​ការ​ណ៍​សង្ខេប​ពី​

ជីវប្រ​វត្តិនិង​សកម្ម​ភាព​បដិវត្ត​ន៍​របស់​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ អា​ចារ្យស៊ើងថា​ន។ ដោយ​ស្មារតី​ស្នេហា​ជាតិ​យ៉ាង​ខ្ជាប់​ខ្ជួន​ ព្រះ​សង្ឃ​ស្នេហាជាតិ​ អា​ចារ្យស៊ើងថា​ន រួម​ជាមួយ​ព្រះ​សង្ឃ​និង​ប្រ​ជាជន​ឃុំ​ឡាយ​ហ្វា បាន​ប្រ​យុទ្ធប្រ​ឆាំង​នឹង​ចក្រ​ពត្តិអា​មេរិក​ដែល​ឈ្លាន​ពាន​។ ពេល​​ប្រើ​​វិធី​បញ្ចុះបញ្ចូលជាច្រើន​លើក​មិន​បាន​ជោគជ័យ រដ្ឋាភិបាល​ចាស់​បាន​សម្លាប់​ព្រះ​អង្គកំ​ពុង​និម​ន្តមក​ពីខេត្ត​បាក​លីវទេស​នា នៅ​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ៩៧៣។ ទោះ​បីព្រះ​អង្គ​បាន​ពលីកម្ម​ក៏​ដោយ​ ក៏​ប៉ុន្តែ​ព្រះ​នាម​ព្រះ​សង្ឃ​ស្នេហា​ជាតិ ​អា​ចារ្យស៊ើងថា​ននៅ​តែជាមោទនភាព​របស់​គ្រួសារ​ព្រះ​អង្គ​ មាមីងខ្មែរនៅ​ឡាយ​ហ្វានិយាយ​រួម​និង​ប្រ​ជាជន​នៅ​វិញចូវ​និយាយ​ដោយ​ឡែក​។

តំណាងទាំងឡាយចូលរួមពិធីគោរពវិញ្ញាណក្ខន្ធព្រះសង្ឃស្នេហា អាចារ្យស៊ើងថាន។
តំណាងទាំងឡាយចូលរួមពិធីគោរពវិញ្ញាណក្ខន្ធព្រះសង្ឃស្នេហាជាតិ អាចារ្យស៊ើងថាន។

ពិធី​រំលឹកបុណ្យ​ខួបរាល់​ឆ្នាំបង្ហាញ​ពីប្រ​ពៃ​ណីវប្បធ​ម៌​ “ផឹកទឹក​ នឹក​ប្រ​ភព” របស់​ជន​ជាតិ​វៀតណាម​ រឹតប​ន្តឹង​សាម​គ្គីភាព​បណ្តា​ជន​ជាតិ​ជាបង​ប្អូន​នៅ​លើភូមិ​ដ្ឋាន​ឃុំ​ឡាយ​ហ្វានិយាយ​រួម​និង​ទីរួម​ខេត្ត​វិញចូវ​និយាយ​ដោយ​ឡែក​។ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​អប់​រំយុវជន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​គោរពនិង​ដឹង​គុណ​ចំ​ពោះ​ការ​ពលីកម្ម​របស់​វីរជន​ បន្ត​ពង្រីកប្រ​ពៃ​ណីស្នេហាជាតិ​ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុក​សាង​និង​ការ​ពារមាតុ​​ប្រទេស​៕                           

       ទ្វឹងហ្វី-សុផល