ក្នុងឱកាសនេះ ក្រុមប្រតិភូបានស្តាប់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង រាយការណ៍អំពីការបង្កើតនិងអភិវឌ្ឍសមាគម។ សមាគមបានបង្កើតឡើងក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិកសង្គ្រោះជាតិ ពេលនោះជាសមាជិកនៃគណៈកម្មាធិការរណសិរ្សរំដោះជាតិខាងត្បូងវៀតណាម តំបន់តីណាមបូ។ ក្រោយរំដោះប្រទេស សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានបន្តរក្សានិងសកម្មភាពរហូតមកដល់សព្វថ្ងៃ។ ដោយមានមុខងារនិងភារកិច្ចប្រមូលផ្តុំព្រះសង្ឃ អ្នកមុខអ្នកការសាសនានិងជនរួមជាតិខ្មែរ លើកកម្ពស់ស្មារតីសាមគ្គីជនជាតិ ប្រតិបត្តិល្អតាមគោលការណ៍ សេចក្តីសម្រេចរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ រួមចំណែកកសាងនិងការពារមាតុប្រទេស ផ្សារភ្ជាប់ រួមដំណើរជាមួយជនជាតិ។
![]() |
សមមិត្តត្រឹងថាំង- អនុលេខាគណៈកម្មាធិការបក្សនៃមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងអង្គការមហាជនមជ្ឈិម បានថ្លែងការណ៍ជូនពរឆ្នាំថ្មី។ |
រាល់ឆ្នាំ មានព្រះសង្ឃប្រមាណ៦០០អង្គ សិក្សាអក្សបាលី-វិន័យ ហើយមានព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរជាង៩.០០០អង្គនិងរូប សិក្សាភាសាខ្មែរនៅតាមវត្តអារាមនានា។ បច្ចុប្បន្ន ទូទាំងខេត្តមានកន្លែងប្រជុំជីវភាពវប្បធម៌ចំនួន៦៥ នៅតាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ វត្តចំនួន២បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិនិងមាន៨វត្តបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ខេត្ត។
![]() |
ក្រុមប្រតិភូប្រគេនពរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។ |
បណ្តាសកម្មភាពសេរីជំនឿ ពិធីកិច្ចក្នុងសាសនានិងពិធីបុណ្យវប្បធម៌ប្រពៃណីតែងរក្សាតាមទំនៀមទម្លាប់ដូច ពិធីបុណ្យកឋិនទាន បុណ្យសែនដូនតា បុណ្យអកអំបុក-ប្រណាំងទូកង បុណ្យចូលឆ្នាំថ្មី បុណ្យបញ្ចុះខណ្ឌសីមា បុណ្យកម្សាន្តស្រុក។ល។ ទន្ទឹមនឹងនោះ រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនិងជំរុញការលើកកម្ពស់និងកែលម្អជីវភាព ឆ្លើយតបតម្រូវការស្មារតីរបស់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទខ្មែរក្នុងខេត្ត។
![]() |
ជូនអំណោយដល់ជនរួមជាតិខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី។ |
ថ្លែងការណ៍ក្នុងពិធីជូនពរបុណ្យចូលឆ្នាំថ្មី សមមិត្តត្រឹងថាំង បានសង្កត់ធ្ងន់ ពេលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងបំពេញល្អការងារក្នុងការប្រមូលផ្តុំព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទ លើកកម្ពស់ប្រុងប្រយ័ត្នចំពោះការបំផ្លិចបំផ្លាញ ដើម្បីបំបែកផែនមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ ខ្ញុំសង្ឃឹមថា ព្រះសង្ឃគ្រប់ព្រះអង្គគប្បីបំពេញការងារឱ្យបានល្អក្នុងការងារព្រះពុទ្ធសាសនានិងចលនាមាមីងពុទ្ធបរិស័ទចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រនិងអនុវត្តល្អតាមគោលការណ៍ សេចក្តីសម្រេចរបស់បក្សនិងគោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។
នាឱកាសបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ២០២៥ របស់ជនរួមជាតិខ្មែរ ជំនួសមុខក្រុមប្រតិភូ សមមិត្តត្រឹងថាំង ប្រគេនជូនពរព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គនិងមាមីងពុទ្ធបរិស័ទជួបតែសុខភាពល្អ សុខដុមរមនានិងរុងរឿង៕
សុងឡេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin