![]() |
សមមិត្តហូធីកឹមដាវ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងថ្លែងការណ៍ក្នុងពិធីធ្វើការ។ |
នៅក្នុងពីធីធ្វើការសមមិត្តឃូវដាំងភឿង-អនុលេខាប្រចាំការបក្សស្រុកត្រឹងដេបានរាយការណ៍លទ្ធផលផ្សព្វផ្សាយភារកិច្ចសំខាន់មួយចំនួនលើភូមិដ្ឋានស្រុក។ក្នុងពេលកន្លងចំពោះការអនុវត្តសារាចរលេខ៣៥-CT/TW ចុះថ្ងៃទី១៤មិថុនាឆ្នាំ២០២៤របស់ការិយាល័យនយោបាយស្ដីពីមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ឈានដល់មហាសន្និបាតទូទាំងប្រទេសលើកទី១៤របស់បក្ស។ គណៈអចិន្ត្រៃយ៍បក្សស្រុកក៏បានចង្អុលការគណៈចាត់តាំងបក្សស្រុកសហការជាមួយស្ថាប័នអង្គភាពនានា អនុវត្តការងារពិនិត្យលក្ខឋាននយោបាយនិងនយោបាយសព្វថ្ងៃតាមការកំណត់ អនុគណៈកម្មការឯកសារច្បាប់ស្រុកក៏បានរៀបចំខ្លឹមសារឯកសារច្បាប់លើកជូនមហាសន្និបាតបក្ខភាគស្រុកលើកទី៤អាណត្តិកាល២០២៥-២០៣០ ព្រាងរបាយការណ៍នយោបាយលើកជូនមហាសន្និបាតបក្ខភាគស្រុកលើកទី៤ អនុគណៈកម្មការបេក្ខជនស្រុកបានប្រជុំលើកទី៣ឆ្លងតាមរចនាសម្ព័ន្ធ ចំនួនបេក្ខជនចូលរួមគណៈប្រតិបត្តិការបក្ខភាគ គណៈអនចិន្ត្រៃយ៍បក្សស្រុក បណ្តាតំណែងសំខាន់ក្នុងគណៈកម្មាធិការបក្ស រដ្ឋអំណាច។
ទន្ទឹមនឹងនោះស្រុកត្រឹងដេបានប្រមូលផ្តុំអនុវត្តល្អសេចក្តីម្រេចលេខ១៨-NQ/TWចុះថ្ងៃទី២៥តុលាឆ្នាំ២០១៧របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១២ ស្តីពីបន្តផ្លាស់ថ្មី រៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបំព្រួញ សកម្មភាពមានសុពលភាព ប្រសិទ្ធភាព។ ក្រៅពីនោះ ស្រុកត្រឹងដេបានជម្រុញល្បឿនអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុក។ គិតមកដល់ថ្ងៃទី១៨មីនាឆ្នាំ២០២៥ ស្រុកបានផ្សព្វផ្សាយកសាងបានចំនួន៤០៩ខ្នងជូនមុខសញ្ញាចំណុះកម្មវិធី ដែលបានកសាងសម្រេចចំនួន២១៧ខ្នង។
តំណាងទាំងឡាយក៏មានយោបល់ដោះដូរបណ្តាបញ្ហា ការអនុវត្តភារកិច្ចរបស់ក្រុមបច្ចេកវិជ្ជាសហគមន៍ ស្ថានភាពសតិអារម្មណ៍កម្មាភិបាល បក្ខជននិងប្រជាជនក្នុងស្រុក ការងារធានាសន្តិសុខ ការពារប្រទេស ព្រំដែនតំបន់សមុទ្រ ការងារផ្សព្វផ្សាយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុក។
ថ្លែងការណ៍ក្នុងពិធីធ្វើការ សមមិត្តហូធីកឹមដាវ ស្នើគណៈប្រតិបត្តិការបក្ខភាគស្រុកត្រឹងដេគប្បីប្រមូលផ្តុំអនុវត្តល្អបណ្តាភារកិច្ចត្រៀមបម្រុងសម្រាប់មហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ អាណត្តិកា២០២៥-២០៣០ បន្តធ្វើល្អការងារសតិអារម្មណ៍ បង្កការស្របមតិ ឧបត្ថម្ភរបស់កម្មភិបាល បក្ខជននិងប្រជាជនចំពោះគោលការណ៍របស់មជ្ឈិម ពីការរៀបចំ បំព្រួញប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនិងបញ្ចូលបណ្តាអង្គភាពរដ្ឋបាល អនុវត្តល្អបណ្តាគោលនយោបាយចំពោះកម្មាភិបាលបក្ខជន បុគ្គលិកក្នុងការអនុវត្តរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាល។ ទន្ទឹមនោះ ជម្រុញការងារបង្វែរឌីជីថល ផ្សព្វផ្សាយ បង្កលក្ខណៈសម្រាប់កម្មាភិបាល បុគ្គលិក លើកកម្ពស់កម្រិតវិជ្ជាពីបច្ចេកវិជ្ជា បង្វែរឌីជីថល ជម្រុញល្បឿន ដោះស្រាយការលំបាកក្នុងការអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុក៕
តឹងផាក-សុផល
Thông tin bạn đọc
Đóng Lưu thông tin