អនុវត្តបង្វែរឌីជីថលត្រូវបង្អែកលើបណ្តាផលិតផលជាក់ស្តែង

19:20, 18/03/2025

ព្រឹកថ្ងៃទី១៨មីនា សមមិត្តផាមមិញជិន-សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រធានគណៈចង្អុលការនៃរដ្ឋាភិបាល​ពីការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតបង្វែរឌីជីថល និងគម្រោង០៦(ហៅកាត់គណៈចង្អុលការ) ធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទីមួយនៃគណៈចង្អុលការ។ សម័យប្រជុំបានចាត់តាំង​បន្តរ​ផ្ទាល់​ជាមួយ៦៣ខេត្ត ក្រុងចំណុះមជ្ឈិម។

តំណាងចូលរួមសន្និបាតភ្ជាប់បណ្តាញនៅខេត្តសុកត្រាំង។
តំណាងចូលរួមសន្និបាត​បន្តរ​ផ្ទាល់​នៅខេត្តសុកត្រាំង។

ចូល​រួម​​​នៅ​ខេត្ត​សុក​ត្រាំង​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង-សមាជិក​មជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភខេត្ត​ ហូធីកឹមដាវ​-អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត​ ត្រឹង​វ៉ាំងឡូវ​-អនុ​លេខាប​ក្សខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ព្រម​ទាំង​​​បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ បណ្តា​សមមិត្តអនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ថ្នាក់​ដឹក​នាំបណ្តា​ម​ន្ទីរគណៈ​ផ្នែក​ខេត្ត​ និង​ថ្នាក់​ដឹក​នាំបណ្តា​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​។

សម័យ​ប្រ​ជុំ​ បានថ្នាក់​ដឹក​នាំ​ការិ​យាល័យ​នៃ​រដ្ឋាភិបាល​ប្រ​កាស​សេច​ក្តី​សម្រេច​បង្កើត​គណៈ​ចង្អុល​​ការ​នៃ​រដ្ឋាភិបាល​​ពីការ​អភិវឌ្ឍវិទ្យា​សាស្រ្ត​ បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិត​បង្វែរឌីជី​ថលនិង​គម្រោង​០៦។ ក្រសួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​រាយ​ការ​ណ៍​ពីស្ថាន​ភាព​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​០៣/NQ-CP ចុះ​ថ្ងៃ​ទី៩មក​រាឆ្នាំ២០២៥ របស់​រដ្ឋាភិបាល​​ពីការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​៥៧-NQ/TW ចុះ​ថ្ងៃ​ទី២២ធ្នូឆ្នាំ២០២៤ របស់​ការិយា​ល័យ​ន​យោ​បាយ​ស្តីការ​លោតផ្លោះ​អភិវឌ្ឍវិទ្យា​សាស្រ្ត​ បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិត​បង្វែរឌីជី​ថល​ជាតិ​។ទន្ទឹម​នោះ​ស្នើប​ណ្តាភារកិច្ច​សំ​ខាន់​ដូច​អភិវឌ្ឍរដ្ឋាភិបាល​មិន​ប្រើក្រដាសស្នាមនិង​ចុះ​ហត្ថ​លេខាទំ​នាក់​ទំ​នង​​លើបរិស្ថាន​ឌីជីថល។ ក្រសួង​នគរ​បាល​រាយ​ការ​ណ៍​ល្បឿន​ផ្សព្វ​ផ្សាយ​មជ្ឈ​មណ្ឌលទិន្នន័យ​ជាតិ​និង​បង្រួម​ទិន្នន័យ​ពីបណ្តា​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្នន័យ​ផ្នែក​ជំនាញ។ ក្រសួង​មហាផ្ទៃ​រាយ​ការ​ណ៍​ពីការ​កែទម្រង់​រដ្ឋ​បាល​ផ្សារភ្ជាប់​នឹង​បង្វែរឌីជីថល។

ក្រោយ​ពីបាន​ការិយាល័យ​នយោបាយ​ផ្សព្វ​ផ្សាយសេច​ក្តី​សម្រេច​លេខ​៥៧/NQ/TW​រដ្ឋាភិបាល​ប្រ​ញាប់ចង្អុល​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ដំណើរ​ការអនុ​វត្ត​ នាំ​​គោល​ការ​ណ៍​គោល​​នយោ​បាយ​ក្លាយ​ជាសកម្ម​ភាព​ជាក់​ស្តែង​នាំមក​នូវ​ប្រ​សិទ្ធភាព​ជាក់​ស្តែង​។ រដ្ឋាភិបាល​ នាយ​ករ​ដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល​បាន​ចង្អុល​ការ​យ៉ាង​ម៉ឹងម៉ត់ ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​បណ្តា​ដំ​ណោះ​ស្រាយ​ដើម្បី​អនុ​វត្ត​ពីមួយ​ថ្ងៃ​កាន់​តែប្រ​សិទ្ធភាព​  ជាក់​ស្តែង​ការ​ងារ​បង្វែរឌីជីថល​ជាតិ​និង​កែទម្រង់​រដ្ឋ​បាល​ ជម្រុញ​កែទម្រង់​រដ្ឋ​បាល​ផ្សារភ្ជាប់​នឹង​បង្វែរឌីជីថលបាន​ផ្សព្វ​ផ្សាយ​លើគ្រប់​វិស័យ​។ ទន្ទឹម​នោះ​ រួម​ចំ​ណែក​ផ្លាស់​ថ្មីវិធី​សាស្រ្ត​គ្រប់​គ្រងនិង​លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​អា​សយជន​ ជម្រុញ​កែទម្រង់​រដ្ឋ​បាល​ផ្សារភ្ជាប់​នឹង​ផ្សព្វ​ផ្សាយ​សេវា​សា​ធារណៈ​ភ្ជាប់​បណ្តា​ញ។

ថ្លែង​ការ​ណ៍​ក្នុង​សម័យ​ប្រ​ជុំ​ សម​មិត្ត​ផាម​មិញជិន​ សង្កត់ធ្ងន់​ ៣ភារកិច្ច​សំ​ខាន់​ដែល​គប្បី​អនុ​វត្ត​គឺដោះ​ស្រាយ​គោល​ច្បាប់​ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធវិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា បណ្តុះបណ្តា​លប្រ​ភពធនធាន​មនុស្សគុណ​ភាព​ខ្ពស់​។ នាយ​ករ​ដ្ឋមន្រ្តីសំ​ណូម​ពរបណ្តា​ស្ថាសប័ន​ពេល​កសាង​គោល​នយោបាយ​គប្បីធានា​ “ច្បាស់​មនុស្ស ច្បាស់​ការ​ងារ​ ច្បាស់​ពេល​វេលា ច្បាស់​ភារកិច្ច​ ច្បាស់​ផលិតផល”។ ទន្ទឹម​នោះ​ សង្កត់ធ្ងន់​ទិស​ដៅ​​ដើម្បី​វៀតណាម​ក្លាយ​ជាប្រ​ទេស​អភិវឌ្ឍ ប្រាក់​ចំ​ណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៤៥ជាមួយ​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃប្រ​ឌិតនិង​បង្វែរឌីជីថល​ជាកម្លាំង​លើក​ទឹក​ចិត្ត​ចម្បង៕

សុងលេ-សុផល