សាខាបក្សភូមិផុងស៊ើង ឃុំសុងផុង ស្រុកឡុងភូមានបក្ខជន៣៤រូប។ ពីពេលបានជ្រើសទម្រង់“សាខាបក្ស៤ល្អ”ជាមួយបណ្តាលក្ខណៈសម្រេចល្អភារកិច្ចនយោបាយ គុណភាពប្រជុំជីវភាពល្អ សាមគ្គីល្អក្រឹត្យវិន័យល្អ កម្មាភិបាលបក្ខជនល្អ។ សមមិត្តផាងចូវអា-លេខាសាខាបក្សភូមិផុងស៊ើងឃុំសុងផុងឱ្យដឹង៖ គណៈកម្មការសាខាបក្សភូមិផុងស៊ើងបានជ្រើសពិសោធន៍អនុវត្តទម្រង់“សាខាបក្ស៤ល្អ”សាខាបក្សបានជាក់ស្តែងបណ្តាសេចក្តីសម្រេចណែនាំក្រោយមកកសាងផែនការអនុវត្តយ៉ាងណាឱ្យសមស្របជាមួយមុខងារភារកិច្ចរបស់រាល់កម្មាភិបាល បក្ខជន។ ទន្ទឹមនោះគណៈកម្មការសាខាបក្សតែងពិនិត្យតាមដានសំដៅរកឃើញទាន់ពេលដោះស្រាយការលំបាកក្នុងអំឡុងកាលអនុវត្តរាល់ខែ រាល់ត្រីមាសមានវាយតម្លៃលទ្ធផលនិងរាយការណ៍គណៈកម្មាធិការបក្សឃុំក្តាប់ពីការផ្សព្វផ្សាយអនុវត្តទម្រង់“សាខាបក្ស៤ល្អ”។ ឃោសនាណែនាំកម្មាភិបាល បក្ខជនក្នុងសាខាបក្សលើកកម្ពស់ជាងទៀតស្មារតីភារៈក្តាប់ច្បាស់ទិសដៅសំណូមពរខ្លឹមសារជាមួយបណ្តាលក្ខណៈជំនះរាល់ការលំបាកប្តេជ្ញាអនុវត្តមានប្រសិទ្ធភាពផែនការដាក់ចេញ។
![]() |
បក្ខជនសាខាបក្សភូមិផុងស៊ើងអនុវត្តភារកិច្ចថែទាំដងផ្លូវផ្កាគំរូ។ |
ស្នាមគំនូសរបស់សាខាបក្សភូមិផុងស៊ើង ក្រោយ១ឆ្នាំអនុវត្ត៤ល្អគឺអនុវត្តភារកិច្ចកម្រងលក្ខឋានគ្រួសារវប្បធម៌ជនបទថ្មីនិងឆ្ពោះដល់ភូមិសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។ សាខាបក្ស គណៈប្រជាជននិងអង្គការមហាជនភូមិសកម្មឃោសនាពី១២លក្ខឋានគ្រួសារវប្បធម៌ ៧ខ្លឹមសារលក្ខឋានភូមិវប្បធម៌ លទ្ធផលជម្រើសភូមិមាន៤៩៧/៥១៦គ្រួបានទទួលស្គាល់គ្រួសារវប្បធម៌ជនបទថ្មីនិងភូមិក៏បានទទួលស្គាល់ភូមិជនបទថ្មី ជាង៩៥%គ្រួសារសម្រេចលក្ខឋានគ្រួសារ “៥គ្មាន៣ស្អាត” បណ្តាដងផ្លូវភ្ជាប់ភូមិបានក្រាលដាន ចាក់បេតុង១០០%។ សាខាបក្សចលនាប្រជាជនកសាងដងផ្លូវ “ភ្លឺ ស្រស់ ស្អាតនិងសុវត្ថិភាព”បានជាង៤.០០០ម៉ែត្រក្នុងនោះមានជាង១.០០០ម៉ែត្រជាដងផ្លូវផ្កាគំរូ។ សមមិត្តង្វៀងធីហ្វាលី-បក្ខជនសាខាបក្សភូមិផុងស៊ើងឱ្យដឹង៖ ពីពេលអនុវត្តទម្រង់“សាខាបក្ស៤ល្អ”បណ្តាលើកប្រជុំរបស់សាខាបក្សស្វាហាប់ជាង បក្ខជនមានយោបល់បណ្តាព័ត៌មានបញ្ហារបស់សាខាបក្ស។ មិនត្រឹមដូចេ្នះបណ្តាសំនួរចម្លើយទាក់ទិនដល់“សាខាបក្ស៤ល្អ” បណ្តារឿងគំរូពីអ៊ំក៏បានចែករំលែក តាំងពីនោះបណ្តាលើកប្រជុំមានគុណភាពជាង រាល់បក្ខជនយល់ច្បាស់និងអនុវត្តល្អភារកិច្ចរបស់ខ្លួន។ សមមិត្តផាមដិនផឿង-អនុលេខាគណៈកម្មាធិការបក្សឃុំសុងផុងវាយតម្លៃ៖ ឆ្លងមួយឆ្នាំតាមដានសាខាបក្សភូមិផុងស៊ើងសកម្មរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ឥរិយាបឋហូជីមិញ រក្សាគុណសម្បិត្តសីលធម៌ផ្នត់រស់នៅ ចេះពង្រីកស្មារតីឈានមុខគំរូរបស់កម្មភិបាលបក្ខជនមានទំនាក់ទំនងល្អជាមួយប្រជាជន គ្មានការអន់ថយពីសតិអារម្មណ៍នយោបាយសីលធម៌ផ្នត់រស់នៅ “ប្រែប្រួលស្វ័យប្រែប្រួល” តែងអនុវត្តល្អបណ្តាការកំណត់ពីគំរូពិសេសគឺសាខាបក្សមានបក្ខជន១០០%អនុវត្តសម្រេចល្អភារកិច្ចឡើងទៅ។
ប្រសិទ្ធភាពពីទម្រង់“សាខាបក្ស៤ល្អ”របស់សាខាបក្សភូមិផុងស៊ើងគណៈកម្មាធិការបក្សឃុំសុងផុងបន្តអនុវត្តទម្រង់“សាខាបក្ស៤ល្អ” ដល់បណ្តាសាខាបក្សក្នុងទូទាំងគណៈកម្មាធិការបក្សឆ្ពោះដល់កសាងកម្មាភិបាលបក្ខជនពិតជាស្អាតស្អំ តម្លាភាពឆ្លើយតបសំណូមពរភារកិច្ចក្នុងសភាពការណ៍ថ្មី។ សមមិត្តផាងដិនផឿងឱ្យដឹងដូចេ្នះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin