ប្តេជ្ញាអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថល

20:27, 19/03/2025

ព្រឹក​ថ្ងៃ​ទី១៩មីនា នៅ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង-សមា​ជិកមជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​ធ្វើជាអធិប​តី​អង្គ​ប្រ​ជុំ​គណៈ​ចង្អុល​ការ​ខេត្ត​​ពីអភិវឌ្ឍវិទ្យា​សាស្រ្ត​ បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថល។ ចូល​រួម​នៅ​មាន​បណ្តា​សម​មិត្ត​ហូធីកឹមដាវ​-អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត​ ត្រឹង​វ៉ាំងឡូវ​-អនុ​លេខាប​ក្សខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ខេត្ត​និង​បណ្តា​សម​មិត្ត​ក្នុង​គណៈ​ចង្អុល​ការ​ខេត្ត​​ពីការ​អភិវឌ្ឍវិទ្យា​សាស្រ្ត​ បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថល(ហៅ​កាត់​ថា​គណៈ​ចង្អុល​ការ​ខេត្ត​)។

ទិដ្ឋភាពពិធីប្រជុំគណៈចង្អុលការខេត្តស្តីពីការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជាផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថល។
ទិដ្ឋភាព​អង្គ​ប្រជុំគណៈចង្អុលការខេត្ត​ពីការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជាផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថល។

ក្នុង​អង្គ​​ប្រ​ជុំ​ថ្នាក់​ដឹក​នាំមន្ទីរវិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា-ស្ថាប័ន​ប្រ​ចាំការ​គណៈ​ចង្អុល​ការ​ខេត្ត​រាយ​ការ​ណ៍​​ពីការ​ងារ​ត្រៀម​បម្រុង​ផ្សព្វ​ផ្សាយ​បណ្តា​សកម្ម​ភាព​របស់​គណៈ​ចង្អុល​ការ​ខេត្ត​និង​ឆ្លង​តាម​បណ្តា​សេច​ក្តី​ព្រាង​ឯកសារ​ច្បាប់​ទាក់​ទិនដល់​សកម្ម​ភាព​របស់​គណៈ​ចង្អុល​ការ​​ខេត្ត​។

តាម​នោះ​ គណៈ​ចង្អុល​ការ​ខេត្ត​ក៏​បាន​ឆ្លង​តាម​រយៈ​សេច​ក្តី​ព្រាង​នៃ​កម្ម​វិធី​ការ​ងារ​ឆ្នាំ​២០២៥​ពីការ​អភិវឌ្ឍវិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថល​ជាមួយ​បណ្តា​ភារកិច្ច​សំ​ខាន់​ដូច​ ​ដឹក​នាំ ចង្អុល​ការ​ ដាស់​តឿន​ ពិនិត្យ​ការ​អនុ​វត្ត​កម្ម​វិធី​លេខ​៦៧- CTr/TU របស់​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​​ពីការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​៥៧-NQ/TWរបស់​ការិយាល័យ​នយោបាយ ​​ពី​ការ​លោតផ្លោះ​អភិវឌ្ឍវិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា ផ្លាស់​ថ្មី​ច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថលជាតិ​។ លើក​កម្ពស់​យល់​ដឹង​ពីសារ​សំ​ខាន់​និង​ជ្រួត​ជ្រាប​យ៉ាង​ជ្រាល​ជ្រៅ​ពីទស្សនៈ គោល​ការ​ណ៍​ គោល​នយោបាយ​របស់​បក្ស​ រដ្ឋ​​ពីការ​អភិវឌ្ឍវិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា ផ្លាស់​ថ្មី​ច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថល កំ​ណត់​ច្បាស់​ភារៈ​ ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធឌីជីថលសម្រាប់​អភិវឌ្ឍបច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថលរបស់​ខេត្ត​ ក្នុង​នោះ​ប្រ​មូល​ផ្តុំ​ដំណើរ​ការ​ បង្កើន​កម្រិត​មជ្ឈ​មណ្ឌលបង្រួម​ទិន្នន័យ​របស់​ខេត្ត​ មជ្ឈ​មណ្ឌលត្រួត​ពិនិត្យ​ចាត់​ចែងខេត្ត​សុក​ត្រាំង​(IOC) មជ្ឈ​មណ្ឌលត្រួត​ពិនិត្យ​សុវត្ថិភាព​ព័ត៌​មាន​ខេត្ត​សុក​ត្រាំង​(SOC)។ បណ្តុះបណ្តា​លអភិវឌ្ឍប្រ​ភពធនធាន​មនុស្ស ប្រើប្រាស់​ធនធាន​មនុស្សគុណ​ភាព​ខ្ពស់​ ឆ្លើយតប​ការ​អភិវឌ្ឍវិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថល​របស់​ខេត្ត​។

 ថ្លែង​ការ​ណ៍​ក្នុង​អង្គ​ប្រ​ជុំ​ លេខាប​ក្សខេត្ត​ឡឹម​វ៉ាំងម៉ឹងសង្កត់ធ្ងន់​ អភិវឌ្ឍវិទ្យា​សាស្រ្ត​ បច្ចេក​បច្ចេក​វិជ្ជាផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថលជាភារកិច្ច​យ៉ាង​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​ របស់​ខេត្ត​ ដែល​ចំ​ណុច​ចាប់​ផ្ដើមពីឆ្នាំ២០២៥និង​បន្ត​អនុ​វត្ត​ក្នុង​បណ្ដាឆ្នាំបន្ត​បន្ទាប់​។ តាមនោះ​ សំ​ណូម​ពរការ​ងារ​ផ្សព្វ​ផ្សាយ​ត្រូវ​ខិតខំប្រ​ញប់លើស្មារតី “៥ច្បាស់​”។ រាល់​ភារកិច្ច​ត្រូវ​បែង​ការ​ងារ​ច្បាស់​លាស់​ផ្សារ​ភ្ជាប់​ភារកិច្ច​ឯកជន​និង​ស្ថាប័ន​គ្រប់​គ្រង​ ធានា​ច្បាស់​លាស់​បើក​ចំ​ហ បណ្ដាភារកិច្ច​គប្បីមាន​ការ​វាស់​វែង​ច្បាស់​លាស់​ដើម្បី​តាម​ដាន​ល្បឿន​និង​វាយ​តម្លៃ​មាន​ប្រ​សិទ្ធភាព​ផ្សព្វ​ផ្សាយ​។ បណ្តា​សម​មិត្ត​ជា​សមាជិកក្នុង​គណៈ​ចង្អុល​ការ​ខេត្ត​ ​ម្ចាស់​ការ​កសាង​កម្ម​វិធី​ ផែន​ការ​ការ​ងារ​នៃ​ឯកជន​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​ភារកិច្ច​ដែល​ប្រ​គល់​ ម្ចាស់​ការ​ដឹក​នាំ ចង្អុល​ការ​ ពិនិត្យ​ ដាស់​តឿន​ការ​អនុ​វត្ត​បណ្តា​គោល​ការ​ណ៍​ ទិស​ដៅ​និង​បណ្តា​ដំណោះ​ស្រាយ​លោតផ្លោះ​អភិវឌ្ឍវិទ្យា​សាស្រ្ត​ បច្ចេក​វិជ្ជាផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថលរបស់​ខេត្ត​តាម​ភារកិច្ច​ដែលបាន​ប្រ​គល់ ​គ្រប់​គ្រង​ ទទួល​បន្ទុក​។

ពីបណ្ដាខ្លឹម​សារ​សំ​ខាន់​នៃ​ផែន​ការ​ឆ្នាំ២០២៥ លេខាប​ក្សខេត្ត​ស្នើគណៈ​ចង្អុល​ការ​ខេត្ត​ដោះ​ស្រាយ​ចំ​ណុច​ស្ទះ​ពីគោល​ច្បាប់​ សេច​ក្តី​កំ​ណត់​នៅ​ខ្វះ​ចន្លោះ​សព្វ​ថ្ងៃ​កំ​ពុង​រាំង​​ស្ទះ​សកម្ម​ភាព​នៃ​វិទ្យា​សាស្រ្ត​ ​បច្ចេក​វិជ្ជាផ្លាស់​ថ្មីច្នៃ​ប្រ​ឌិតនិង​បង្វែរឌីជីថល ឌីជីថល​តាម​អភិក្រម សំ​ណុំ​បែប​បទ​រដ្ឋ​បាល​  ភ្ជាប់​ទិន្នន័យ​ កសាង​ឌីជីថល​វាស់​វែង​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ប្រ​គល់​ភារកិច្ច​និង​គ្រប់​គ្រង​លើគ្រឹះឌីជីថលដល់​កម្មាភិបាល​ បុគ្គលិក មន្ទីរ​គណៈ​ផ្នែក​ដើម្បី​វាយ​តម្លៃ​កម្រិត​សម្រេច​ភារកិច្ច​នៃ​បុគ្គល​ អង្គ​ការ​ ប្រ​មូល​ផ្តុំ​អា​ទិភាព​ចូល​ក្នុង​វិស័យ​កសិកម្ម​ទំ​នើប​គួបផ្សំបង្វែរឌីជីថល នាំយក​ផលិតផលOCOPទាំង​១០០%​របស់​ខេត្ត​ចូល​ក្នុង​ប្រ​ព័ន្ធ​អេឡិច​ត្រូលិចពាណិជ្ជកម្ម​ដែលពេញ​និយមសព្វ​ថ្ងៃ​ គួប​ផ្សំជំនួយ​ម្ចាស់​មូល​ដ្ឋាន​លក់​ទំ​និញភ្ជាប់​បណ្តា​ញ ពង្រឹង​ រក្សាក្រុម​បច្ចេក​វិជ្ជា​ឌីជីថល​សហគមន៍​អនុ​វត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​ ជំនួយ​បង្វែរឌីជីថលដល់​ប្រ​ជាជន​ គ្រួសារ​លក់​ដូរ៕

ហ្វិញញឺ-សុផល