តាមវរសេនីយ៍ត្រីហូលេវៀតង្វាង ស្នងការនយោបាយ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញបានឱ្យដឹង៖ គណៈចង្អុលការ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញបានចង្អុលការកម្មាភិបាល យុទ្ធជនការពារព្រំដែនចុះទៅបណ្តាភូមិដើម្បីអនុវត្តការងារផ្សព្វផ្សាយ ចលនាប្រជាជនលើកកម្ពស់ការយល់ដឹង ស្មារតីប្រតិបត្តិតាមច្បាប់រដ្ឋ មានស្មារតីក្នុងការប្រឆាំង ថ្កោលទោសចំពោះបទល្មើស។ អាស្រ័យហេតុនោះប្រជាជនកាន់តែមានក្តីទំនុកចិត្តនិងផ្តល់ដំណឹងដ៏មានតម្លៃ ជួយអង្គភាពអនុវត្តសម្រេចភារកិច្ចក្នុងការបង្ការ ប្រឆាំងបណ្តាបទល្មើស មិនឱ្យកើតមានឡើងបណ្តាបញ្ហាស្មុគស្មាញពីសន្តិសុខសណ្តាប់ធ្នាប់នៅភូមិដ្ឋាន។
![]() |
ថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញជូនអំណោយដល់គ្រួសារក្រនៅលើភូមិដ្ឋានដែលទទួលបន្ទុក។ |
ឆ្នាំ២០២៤ អង្គភាពចាប់បាននិងវិនិច្ឆ័យចំនួន២៣/៧៤ករណី និងអង្គការ១ ក្នុងនោះ ចេញសេចក្តីសម្រចថ្កោលទោសព្រហ្មទណ្ឌចំនួន៨/១០ករណី ដែលរក្សាទុក ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ វត្ថុតាង២២,២៧៤៥ក្រាម Methamphetamine ចេញសេចក្តីសម្រេចពិន័យរដ្ឋបាលបានចំនួន១៥៥លានដុង ដកហូតវត្ថុតាងនានា ធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនស្រុកចេញសេចក្តីសម្រេចពិន័យរដ្ឋបាល៦/៦ករណី ជាមួយថវិកាជាង១២៦លានដុង។ ទន្ទឹមនោះ អង្គភាពបានសហការចាត់តាំងត្រួតពិនិត្យយ៉ាងម៉ឹងម៉ាត់មនុស្សនិងមធ្យោបាយចេញចូល ធ្វើនេសាទនៅលើសមុទ្រធានាត្រឹមត្រូវតាមច្បាប់។ ឆ្នាំ២០២៤ អង្គភាពចាត់តាំងត្រួតពិនិត្យបានចំនួន៦០លើក/៤៥០សមមិត្ត ដោយប្រវែង៧៨០គ.ម ពិនិត្យកប៉ាល់នេសាទត្រីបានចំនួន៥.៣៩២គ្រឿង។ សហការជាមួយ សាខានាយកដ្ឋានជលផលខេត្តចាត់តាំងផ្សព្វផ្សាយបណ្តាខ្លឹមសារពីការបង្ការទប់ស្កាត់ទាញយកផលសមុទ្រខុសច្បាប់(IUU)។ ក្នុងនោះប្រមូលផ្តុំផ្សព្វផ្សាយក្នុង១២ទង្វើដែលទាញយកផលសមុទ្របំពាន(IUU)។ ណែនាំដល់ម្ចាស់មធ្យោបាយ ប្រធានក្រុមនាវិកនិងនេសាទករពីផ្នែកទន់គ្រប់គ្រង់កប៉ាល់នេសាទត្រី។ សព្វថ្ងៃ ១០០%កប៉ាល់នេសាទត្រីត្រឹងដេមានប្រវែង១៥ម៉ែត្រឡើងទៅបានដាក់ឧបករណ៍ពិនិត្យពេលចេញទៅនេសាទ។
![]() |
ថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញជូនអំណោយដល់សិស្សានុសិស្សឆ្លងកាត់លំបាករៀនពូកែ។ |
វរសេនីយ៍ត្រីហូលេវៀតង្វាងអះអាង៖ កម្មាភិបាល យុទ្ធជនការពារព្រំដែននៃប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញបានកសាងការសាមគ្គីរវាងយោធានិងប្រជាជននៅតំបន់ព្រំដែនសមុទ្រពីមួយថ្ងៃកាន់តែស្អិតល្មួត ជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនតែងបានពង្រឹង រួមចំណែកការពាររឹងមាំអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែនសមុទ្រជាតិ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin