ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិក្នុងកសាងជនបទថ្មី

04:54, 27/03/2025

អនុវត្តកិច្ចបំផុស “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងផ្សារអរិយធម៌” រយះពេលកន្លងគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមស្រុកត្រឹងដេ (សុកត្រាំង) មានច្រើនវិធីធ្វើច្នៃប្រឌិតប្រសិទ្ធភាពក្នុងចលនាប្រមូលផ្តុំប្រជាជនបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកសម្រេចភារកិច្ចកសាងជនបទថ្មីរបស់ភូមិភាគ។

ឆ្លង​តាម​កិច្ច​បំ​ផុស “ទូ​ទាំង​ប្រជាជន​សា​មគ្គី​កសាងជនបទ​ថ្មី​ទី​ក្រុង​ផ្សារ​អរិយធម៌ ”រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​ចាត់​តាំង​ឃោស​នា​ទូ​លំ​ទូ​លាយ ចលនា​កសាង​ជន​បទ​ថ្មី ​​ជន​បទ​ថ្មី​លើក​កម្ពស់​ទីក្រុង​ផ្សារ​អរិយធម៌ បង្ករ​ការ​ឯក​ភាព​និង​ការ​ចូល​រួម​សកម្ម​របស់​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​របស់​កម្មា​ភិ​បាល​បក្ខ​ជន​និង​ប្រ​ជា​ជន​លើ​ភូមិដ្ឋាន​ស្រុក​និង​សម្រេច​ច្រើន​លទ្ធ​ផល​គួរ​រីក​រាយ។ គិត​មក​ដល់​សព្វ​ថ្ងៃ​ទូ​ទាំង​ស្រុក​មាន​៩/៩​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ២ឃុំ​សម្រេច​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់ (ដាយ​អឹង​និង​វៀង​ប៊ិញ) ទី​រួម​ស្រុក​ត្រឹង​ដេ​និង​ទី​រួម​ស្រុក​លិត​ហូយ​ធឿង​សម្រេច​បទដ្ឋាន​ទី​ក្រុងផ្សារ​អរិយធម៌។ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាមស្រុក​ត្រឹង​ដេ ថាច់​ធី​សា​ផៃ​ឱ្យ​ដឹង៖ យល់​ច្បាស់​សារៈ​សំ​ខាន់​របស់​ការ​កសាង​ជនបទ​ថ្មី​ប៉ុន្មាន​ឆ្នាំ​កន្លង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​កំ​ណត់​ភារ​កិច្ច​សំ​ខាន់​គឺ​ឃោស​នា​ចលនា​​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​និង​ជឿ​ជាក់​លើ​គោល​ការ​របស់​បក្ស ​គោល​នយោបាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ពី​កសាង​ជន​បទ​ថ្មី​ដើម្បី​ឃើញ​ពី​សិទ្ធ​និង​ភារៈ​របស់​ខ្លួន។ កន្លង​ពី​នោះ​ជា​ឱ​កាស​ធ្វើ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ថ្មី​ឱ្យ​តំ​បន់​ជន​បទ​សន្សឹម​ៗ​លើក​កម្ពស់​ជីវភាព​សម្ភារៈ​និង​ស្មារតី​ឱ្យ​ប្រ​ជា​ជន​នៅ​ភូមិភាគ។

ដងផ្លូវជនបទគំរូនៅឃុំលិតហូយធឿងស្រុកត្រឹងដេ។
ដងផ្លូវជនបទគំរូនៅឃុំលិតហូយធឿងស្រុកត្រឹងដេ។

រាល់​ឆ្នាំ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​កសាង​ច្រើន​ទម្រង់​​ថ្មី​និង​​ពង្រីក​ទូ​លាយ​បណ្តា​ទម្រង់​ពី​កសាង​ជន​បទ​ថ្មី​ទី​ក្រុង​ផ្សារ​អរិយ​ធម៌ ជួយ​គ្នា​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បន្ថយ​ក្រ​ស្ថេរ​ភាព ​ឃោស​នា​លើក​កម្ពស់​ការ​យល់​ដឹង​ឱ្យ​ប្រ​ជា​ជន​លើ​ភូមិដ្ឋាន​ពី​ស្មារតី​ស្ម័គ្រ​ចិត្ត​និង​ភារៈ​របស់​ប្រ​ជា​ជន​ចូល​រួម​អនុវត្ត​កសាង​ជន​បទ​ថ្មី។ សំ​ខាន់​ចលនា​ប្រ​ជា​ជន​ដាំ​ផ្កា​អនាម័យ​បរិស្ថាន​ជុំ​វិញ​ផ្ទះ​សំ​ដៅ​បង្ករ​ទិដ្ឋ​ភាព​ខៀវ ស្រស់​ ស្អាត។ មក​ដល់​សព្វ​ថ្ងៃ ទិដ្ឋ​ភាព​ជន​បទ​លើ​ភូមិដ្ឋាន​ស្រុក​ផ្លាស់​ប្តូរ​ច្បាស់​ក្រ​ឡែត។ ពូ​ឡឹម​ហុង​នៅ​ភូមិ​ត្រា​ដក​ឃុំ​តាយ​វាំង​និយាយ៖ ប្រ​ជា​ជន​យ៉ាង​រីក​រាយ​មោទនៈ​ពេល​ឃើញ​ភូមិ​ស្រុក​ផ្លាស់​ប្តូរ​រាល់​ថ្ងៃ។ ឆ្លង​តាម​ការ​ងារ​ឃោស​នា​របស់​រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ការ​មហា​ជន​មា​មីង​យល់​ច្បាស់​ពី​អត្ថន័យ​សារៈ​សំ​ខាន់​របស់​ការ​កសាង​ជន​បទ​ថ្មី។ តាំង​ពី​នោះ​ប្រ​ជា​ជន​សកម្ម​គប់​វាល់​ប្រាក់ ​ថ្ងៃ​ពលកម្ម​ធ្វើ​ផ្លូវ ​អាគារ​វប្បធម៌ ​សំ​ណង់​សហគមន៍។ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​ស្រុក​ត្រឹង​ដេ​ថាច់​ធី​សា​ផៃ​ឱ្យ​ដឹង​បន្ថែម៖ ពង្រីក​បណ្តា​លទ្ធផល​សម្រេច​បាន រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់​និង​បន្ត​លើក​កម្ពស់​ស្មារតី​ភារៈ​ពង្រីក​ការ​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង ​ម្ចាស់​ការ​ច្នៃ​ប្រ​ឌិត​និង​បន្ត​ជុំ​រុញ​ការ​ងារ​ឃោស​នា​ឱ្យ​ប្រ​ជា​ជន​ក្តាប់​ច្បាស់​បណ្តា​លក្ខឋាន​កសាង​ជន​បទ​ថ្មី​ កសាង​ជន​បទ​ថ្មី​លើក​កម្ពស់ ​ទី​ក្រុង​ផ្សារ​អរិយ​ធម៌។ ដើម្បី​ចលនា​ក្លាយ​ជា​ការ​ធ្វើ​ជា​រឿយ​ៗ​របស់​ប្រ​ជា​ចលនា​រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ការ​មហា​ជន កម្មា​ភិបាល ​បក្ខ​ជន​សមាជិក​និង​ប្រ​ជា​ជន​នៅ​លើ​ភូមិដ្ឋាន។ រួម​ជា​មួយ​នោះ​សហការ​ជា​មួយ​បណ្តា​អង្គការ​សមាជិក​បន្ត​កសាង​បណ្តា​ទម្រង់​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង ទទួល​បណ្តា​ការ​ងារ​ដើម្បី​ពង្រីក​កម្លាំង​របស់​ប្រ​ជា​ជន ព្រួត​ដៃ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំណាច​ភូមិភាគ​អនុវត្ត​ជ័យ​ជំនះ​ភារ​កិច្ច​អភិវឧ្ឍ​សេដ្ឋ​កិច្ច-​សង្គម​កសាង​ជនបទ​ថ្មី ​ទី​ក្រុង​ផ្សា​អរិយធម៌។

ដងផ្លូវជនបទថ្មីគំរូនៅឃុំទ្រុងប៊ិញស្រុកត្រឹងដេ។
ដងផ្លូវជនបទថ្មីគំរូនៅឃុំទ្រុងប៊ិញស្រុកត្រឹងដេ។

អាច​ឃើញ​ថា រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់ថ្នាក់​ពង្រីក​ល្អ​តួ​នាទី​របស់​ខ្លួន ឃោស​នា​ចលនា​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​និង​ទីក្រុងផ្សារ​អរិយធម៌។ចលនា​ប្រ​ជា​ជន​រក្សា​និង​លើក​កម្ពស់​គុណ​ភាព​ជន​បទ​ថ្មី​​ចំ​ពោះ​បណ្តា​ភូមិ​ភាគ​​ដែល​សម្រេច​លក្ខឋាន​បន្ត​គប់​វាល់​ប្រ​ភព​កម្លាំង​ដើម្បី​កសាង​ជនបទ​ថ្មី​នៅ​បណ្តា​ភូមិ​ភាគ​លំ​បាក ​អះ​អាង​តួ​នាទី​សកម្ម​ក្នុង​កសាង​ជនបទ​ថ្មី គប់​វាល់​សំ​ខាន់​ក្នុង​កសាង​ជនបទ​ថ្មី​មួយ​ថ្ងៃ​កាន់​តែ​ស្តុក​ស្តម្ភ ​អរិយធម៌៕

ចន្ថា