ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងចាត់តាំងសម័យប្រជុំលើកទី៣០

21:46, 12/03/2025

រសៀល​ថ្ងៃ​​ទី១២មី​នា នៅសា​ល​​ប្រជុំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ក្រុម​ប្រឹក្សា​ប្រ​ជាជន​​ខេត្ត​សុកត្រាំង​នីតិ​កាល​ទី​១០ ចាត់​តាំង​សម័យ​ប្រជុំ​លើក​ទី៣០​(ប្រ​ធាន​បទ)។ ចូល​រួម​មាន​បណ្តា​សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត ត្រឹង​វ៉ាំង​ឡូវ​-អនុ​លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បណ្តា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត ថ្នាក់​ដឹក​នាំ​មន្ទីរ​គណៈ​ផ្នែក​ខេត្ត។ ជា​អធិបតី​សម័យ​ប្រ​ជុំ​មាន​បណ្តា​សមមិត្ត​ហូ​ធីកឹម​ដាវ​-អនុ​​លេខា​ប្រ​​ចាំ​ការ​​បក្ស​​ខេត្ត​ ប្រ​​ធាន​​ក្រុម​​ប្រឹក្សា​ប្រ​​​ជាជន​​​ខេត្ត​ លេ​វ៉ាំង​ហ៊ីវ- អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹ​ក្សា​ប្រ​ជាជន​ខេត្ត លី​រដ្ឋា-សមា​ជិក​បក្ស​ខេត្ត អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត។

តំណាងទាំងឡាយចូលរូមសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។
តំណាងទាំងឡាយចូលរូមសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។

ក្នុង​សម័យ​ប្រជុំ តំណាង​ទាំង​ឡាយ​បាន​ផ្តល់​យោ​បល់​បណ្តា​ឯក​សារ​​ច្បាប់​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​​រដ្ឋ​ដំ​ណាក់​កាល​២០២១-២០២៥ បណ្តា​ប្រ​ភព​ទុន​ចំ​ណុះ​ថវិកា​​ភូមិ​ភាគ​គ្រប់​​គ្រង បែង​ផែន​ការ​​វិនិ​យោគ​រដ្ឋ​ឆ្នាំ​២០២៥ ប្រ​ភព​ទុន​ថវិកា​រដ្ឋ (លើក​ទី៤) កែ​សម្រួល​ខ្លឹម​សារ​មួយ​ចំនួន​ស្តី​ពី​​ការ​ប្រ​មូល​ថវិកា​រដ្ឋ​លើ​ភូមិដ្ឋាន ចំ​ណាយ​ថវិកា​ភូមិភាគ​​ខេត្ត​សុក​​ត្រាំង​​ឆ្នាំ​​២០២៣។

តំណាង​ទាំងឡាយ​ក៏បាន​ពិគ្រោះ​បណ្តាឯក​សារ​ច្បាប់បែង​ទុនអនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី។ ជាក់​ស្តែង​គឺ​កែ​សម្រួល​ផែន​ការ​បែង​ទុន​វិនិយោគ​​អភិវឌ្ឍ​ថវិ​កា​មជ្ឈិម​​ដំ​ណាក់​​កាល​​២០២១​-២០២៥ កែ​សម្រួល​បំ​ពេញ​បន្ថែម​ផែន​ការ​បែង​ទុន​វិនិ​យោគ​​អភិវឌ្ឍ​​ថវិកា​​ខេត្ត ដំ​ណាក់​កាល​២០២១-​២០២៥ កែ​សម្រួល​ផែន​ការ​បែង​ទុន​វិនិ​យោគ​​អភិវឌ្ឍ​ថវិកា​មជ្ឈិម​លើក​ទី១​និង​បែង​លើក​ទី២​ឆ្នាំ​២០២៥ បែង​ផែន​ការ​ទុន​វិនិ​យោគ​​អភិវឌ្ឍ​ថវិកា​​ខេត្ត​​ឆ្នាំ​​២០២៥។

ថ្នាក់ដឹកនាំខេត្តជូនផ្កាដល់បណ្តាសមមិត្តដែលបានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងអនុវត្តការងារចាត់តាំងស្ថិតក្នុងសមត្ថកិច្ចនៅសម័យប្រជុំលើកទី៣០។
ថ្នាក់ដឹកនាំខេត្តជូនផ្កាដល់បណ្តាសមមិត្តដែលបានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងអនុវត្តការងារចាត់តាំងស្ថិតក្នុងសមត្ថកិច្ចនៅសម័យប្រជុំលើកទី៣០។

អនុវត្ត​ការងារ​ចាត់​តាំង​ចំណុះ​សមត្ថកិច្ច ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​បាន​បោះ​ឆ្នោត​​សមា​ជិក​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត អាណត្តិ​កាល​២០២១-​២០២៦​ចំពោះ​វរសេនីយ៍​ឯក​ត្រឹង​វ៉ាំង​យឿង-​នាយក​នគរ​បាល​ខេត្ត អនុវត្ត​ការ​​អស់​​តំ​ណែង​អនុ​ប្រ​ធាន​​ប្រចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជ​ន​ខេត្ត​ចំ​ពោះ​សម​មិត្ត​លេវ៉ាំង​ហ៊ីវ​អាស្រ័​យ​ចូល​​និវត្តន៍​និង​អស់​​តំ​ណែង​ជា​​សមាជិក​គណៈ​​​កម្មាធិកា​រ​ប្រ​ជា​ជន​ខេត្ត​ចំ​ពោះ​បណ្តា​សម​មិត្ត​ហ្វិញ​ង៉ុក​ញ៉ា យឿង​ធីគីម​ធ្វី ត្រឹន​ភឿកវិ​ញ​​អា​ស្រ័យ​ចាត់ទៅ​បំពេញ​ការងារ​ផ្សេង ចូល​និវត្តន៍។

សម័យ​ប្រ​ជុំបាន​អនុម័ត​សេចក្តី​សម្រេច​ចំនួន​១៣។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងថ្លែងការណ៍ក្នុងសម័យប្រជុំ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងថ្លែងការណ៍ក្នុងសម័យប្រជុំ។

សម​មិត្ត​ហូ​ធីកឹម​ដាវ​ស្នើ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​​ខេត្ត ប្រ​ចាំការ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​និង​បណ្តា​គណៈ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត បណ្តា​​ថ្នាក់ ផ្នែក​តាម​សមត្ថ​កិច្ច ភារ​កិច្ច​និង​សិទ្ធិ​អំណាច​ដែល​បាន​ប្រ​គល់​ប្រ​ញាប់​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​ប្រ​ញាប់ ដើម្បី​សេចក្តី​សម្រេច​ដែល​បាន​អនុម័ត​​នឹង​ពង្រីក​មាន​ប្រ​​សិទ្ធ​ភាព។ ក្នុង​នោះប្រមូល​ផ្ដុំ​បំ​​ផុត​គឺ​អនុវត្ត​បណ្តា​ដំ​ណោះ​ស្រាយ​ជម្រុញ​​រហ័ស​ផ្តល់​ផ្ទេ​រ​ថវិកា​ទុន​វិនិ​យោគ​រដ្ឋ ខិតខំ​សម្រេច​ផែន​ការ​ឆ្នាំ​​២០២៥​និង​ដំ​ណាក់​កាល​២០២១-​២០២៥។ រាល់​​ថ្នាក់ ផ្នែក រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ការ​ន​យោ​បាយ-​សង្គម បណ្តា​អ្នក​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​និង​ប្រជាជន​ក្នុង​ខេត្ត​ពង្រីក​ស្មារតី​សាមគ្គី ព្រួត​ដៃ ស្រប​មតិ ខិតខំ​ជម្នះ​ការ​លំ​បាក ឆ្លង​ផុត​ការ​សាក​ល្បង ប្តេជ្ញា​អនុវត្ត​ល្អ​បណ្តា​បរិមាណ​ភាគ ភារ​កិច្ច​​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​​ដែល​បាន​ដាក់​ចេញ៕

                                   សុងលេ-សុផល