![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងធ្វើការជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីរួមខេត្តវិញចូវ(សុកត្រាំង)។ |
តាមរបាយការណ៍របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីរួមខេត្តអនុវត្តការបំព្រួញប្រព័ន្ធគ្រប់គ្រងរដ្ឋបាល វិញចូវបានបង្រួម៣សាខាបក្ស រំសាយបក្ខភាគចំនួន១និងសាខាបក្សចំនួន១ បន្ថយអង្គការបក្សចំនួន៥និងបន្ថយសាខាបក្សចំនួន១០ចំណុះគណៈកម្មាធិការបក្សមូលដ្ឋាន។ ចំពោះស្ថាប័នបក្សនិងអង្គភាពបុព្វហេតុចំណុះគណៈកម្មាធិការបក្សទីរួមខេត្ត បន្តរក្សា៣ស្ថាប័នជំនាញធ្វើសេនាធិការឱ្យគណៈកម្មាធិការបក្សទីរួមខេត្តនិងអង្គភាពបុព្វហេតុ១ បន្ថយស្ថាប័នធ្វើសេនាធិការចំនួន១ឱ្យគណៈកម្មាធិការបក្សទីរួមខេត្តនិងស្ថាប័នចំនួន១ទទួលការងារបន្ថែម បន្ថយស្ថាប័នជំនាញចំនួន២ចំណុះគណៈកម្មាធិការប្រជាជនទីរួមខេត្ត បញ្ចប់គណៈចង្អុលការចំនួន៥របស់គណៈកម្មាធិការបក្សទីរួមខេត្ត។
គិតមកដល់ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៥ បណ្តាបក្ខភាគ សាខាបក្សមូលដ្ឋានបានសម្រេចការងារកសាងសេចក្តីព្រាងឯកសារដើម្បីលើកជូនអនុគណៈកម្មការឯកសារពិនិត្យ។ ចំពោះបុគ្គលិកមាន៤/១០បក្ខភាគឃុំ សង្កាត់បានអនុវត្តសម្រេចពីការងារបុគ្គលិក។ ក៏ប៉ុន្តែអនុវត្តបណ្តាសេចក្តីសរុបរបស់មជ្ឈិម គណៈកម្មាធិការបក្សទីរួមខេត្តចង្អុលការបានផ្អាកចាត់តាំងមហាសន្និបាតបក្ខភាគទីរួមខេត្ត ថ្នាក់មូលដ្ឋានចំណុះអាណត្តិកាល២០២៥-២០៣០ រហូតដល់មានយោបល់ចង្អុលការរបស់ការិយាល័យនយោបាយ គណៈលេខាបក្ស គណៈកម្មាធិការបក្សខេត្ត។
តាមរបាយការណ៍ លើភូមិដ្ឋានទីរួមខេត្តមាន២.២៦២គ្រួសារដែលមានតម្រូវការផ្ទះនៅ។ លើកទី១ ទីរួមខេត្តបែងចំនួន១.០០៩ខ្នង ដល់ថ្ងៃទី៦មីនាឆ្នាំ២០២៥ បានកសាងសម្រេច៦៦២/១.០០៩ខ្នង។ ទីរួមខេត្តវិញចូវនឹងផ្សព្វផ្សាយកសាងលើកទី២ចាប់ពីថ្ងៃទី៣០/៣/២០២៥-៣០/៦/២០២៥ និងលើកទី៣ចាប់ពីថ្ងៃទី៣០/៣/២០២៥-៣០/៩/២០២៥។
ការលំបាកក្នុងការអនុវត្តរៀបចំបំព្រួញប្រព័ន្ធគ្រប់គ្រងរដ្ឋបាលគឺសហការអនុវត្តការងារការពារនយោបាយផ្ទៃក្នុង ការងារសហការជាមួយនគរបាលក្នុងការពិនិត្យសំណុំរឿងសព្វថ្ងៃជួបការលំបាក បាត់ពេលវេលាច្រើន។ កម្មាភិបាល បក្ខជនស្របមតិជាមួយគោលការណ៍ សេចក្តីសម្រេចរបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ ប៉ុន្តែមានកម្មាភិបាលមួយចំនួនមានការព្រួយបារម្ភពីគោលនយោបាយនិងការបំព្រួញក្របខណ្ឌបុគ្គលិក ក្រោយពីរៀបចំ។
ថ្លែងការណ៍ក្នុងពិធីធ្វើការ សមមិត្តហូធីកឹមដាវ បានអះអាងថា ការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលជាគោលការណ៍ធំមួយ បានស្រាវជ្រាវសមស្រប “ពិគ្រោះហើយធ្វើ តែមិនពិគ្រោះហើយថយក្រោយ” អាស្រ័យហេតុនោះគណៈកម្មាធិការបក្សទីរួមខេត្តបានប្រមូលផ្តុំជ្រួតជ្រាប បង្កការឯកភាពពីការយល់ដឹង ភារៈនៃទូទាំងប្រព័ន្ធនយោបាយ ធានាសហការម៉ត់ចត់ ម្ចាស់ការចូលរួមបណ្តាខ្លឹមសារ ភារកិច្ចនានា។ យកចិត្តទុកដាក់ការងារផ្សព្វផ្សាយ ពីសតិអារម្មណ៍និងមតិយោបល់សង្គម បង្កការស្របមតិក្នុងកម្មាភិបាល បក្ខជន បុគ្គលិកនិងប្រជាជនគ្រប់ជាន់ថ្នាក់។ ភូមិភាគគប្បីពិនិត្យគោលនយោបាយដើម្បីធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ របស់កម្មាភិបាល បុគ្គលិក ពលករ វាយតម្លៃដើម្បីស្នើកសាងពីគោលនយោបាយសមស្របក្នុងស្ថានភាពសព្វថ្ងៃនេះ៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin