ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំលើកទី៣១ (ប្រធានបទ) អនុម័តសេចក្តីសម្រេចចំនួន១០

14:26, 31/03/2025

ព្រឹកថ្ងៃទី៣១មីនា នៅសាល ​ប្រជុំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនីតិកាលទី១០ ចាត់តាំងសម័យប្រជុំលើកទី៣១ (ប្រធានបទ)។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាប្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរគណៈផ្នែកខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០។ អធិបតីសម័យប្រជុំមានបណ្តាសមមិត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។

ក្នុង​សម័យ​ប្រ​ជុំ​ តំ​ណាង​ទាំង​ឡាយ​បាន​ពិនិត្យ​កែស​ម្រួល​ផែន​ការ​វិនិយោគ​រដ្ឋ​ឆ្នាំ២០២៥ បណ្តា​ប្រ​ភពទុន​ថវិកា​ភូមិ​ភាគ​ កែស​ម្រួល​ប្រ​មូល​ ចំ​ណាយ​ថវិកា​ភូមិ​ភាគ​ បម្រុង​ចំ​ណាយ​ ថវិកា​ថ្នាក់​ខេត្ត​តាម​តំ​បន់​ឆ្នាំ២០២៤។ ទន្ទឹម​នោះ​ អនុ​ម័ត​​បែង​ផែន​ការ​ទុន​វិនិយោគ​អភិវឌ្ឍ​ថវិកា​ភូមិ​ភាគ​ឆ្នាំ២០២៥(លើក​ទី២) អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ចលើភូមិ​ដ្ឋាន​ខេត្ត​។

តំណាងចូលរួមក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។
តំណាងចូលរួមក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។

សម័យ​ប្រ​ជុំ​ក៏​ចេញសេច​ក្តី​សម្រេច​អនុ​ម័ត​ប​ញ្ជីបណ្តា​ម​ណ្ឌលដី​អនុ​វត្ត​ដេញថ្លៃ​គម្រោង​វិនិយោគ​មាន​ប្រើប្រាស់​ដី​បំ​ពេញ​បន្ថែម​បញ្ជី​បណ្តា​សំ​ណង់​ គម្រោង​ដែល​ត្រូវ​ដកហូត​ដី​ឆ្នាំ២០២៥ បំ​ពេញ​បញ្ជី​បណ្តា​គម្រោង​ដែល​ត្រូវ​បង្វែរគោល​ដៅ​ប្រើប្រាស់​ដី​មាន​ផ្ទៃ​ដី​ផលិតស្រូវ​ឆ្នាំ២០២៥លើភូមិ​ដ្ឋាន​ខេត្ត​។ ទន្ទឹម​នោះ​ ពិនិត្យ​បែង​សម​ត្ថកិច្ច​សម្រេច​​អនុម័ត​​ ភារកិច្ច​និង​បម្រុង​ថវិកា​អនុ​វត្ត​ភារកិច្ច​កែប្រែ ជួស​ជុល បើក​ទូលាយ​ កសាង​ថ្មីបណ្តា​ផ្នែក​សំ​ណង់​ក្នុង​បណ្តា​គម្រោង​ដែល​បាន​វិនិយោគ​កសាង​ប្រើប្រាស់​ថវិកា​ចំ​ណាយ​ជាប្រ​ចាំនៃ​ថវិកា​រ​ដ្ឋលើ​ភូមិ​ដ្ឋាន​ខេត្ត​។

សម័យ​ប្រ​ជុំ​បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ចំ​នួន​១០ដោយ​មាន​ការ​ឯកភាព​ខ្ពស់​។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងការណ៍បិទសម័យប្រជុំ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងការណ៍បិទសម័យប្រជុំ។

ថ្លែង​ការ​ណ៍​បិទសម័យ​ប្រ​ជុំ​ សម​មិត្ត​ហូធីកឹមដាវ​សង្កត់ធ្ងន់​ សេច​ក្តី​ម្រេច​ដែល​បាន​អនុ​ម័ត​ គឺជាខ្លឹម​សារ​យ៉ាង​សំ​ខាន់​ ជាមូល​ដ្ឋាន​គតិ​យុត្តិ​ដើម្បី​បែង​បទ​យ៉ាង​លម្អិត​និង​ផ្តល់​ផ្ទេរ​ផែន​ការ​ ទុន​វិនិយោគ​ថវិកា​រ​ដ្ឋតាម​សេច​ក្តី​កំ​ណត់​។ មូល​ដ្ឋាន​ដើម្បី​ផ្សព្វ​ផ្សាយ​បណ្តា​សំ​ណង់​ គម្រោង​ សំ​ខាន់​ៗ បម្រើការ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។ អា​ស្រ័យហេតុនោះ​ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ គប្បីចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ឱ្យ​បាន​ទាន់​ពេល​បណ្តា​សេច​ក្តី​សម្រេច​ដែល​បាន​អនុ​ម័ត​ធានា​ត្រូវ​តាម​បែប​បទ​ សេច​ក្តី​កំ​ណត់​របស់​ច្បាប់​។ រកដំណោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ដំណាក់​កាល​អនុ​វត្ត​បណ្តា​សំ​ណង់​ គម្រោង​និង​ផ្ទល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ​។ ស្ថាប័ន​សម​ត្ថកិច្ច​ពង្រឹង​សកម្ម​ភាព​ត្រួត​ពិនិត្យ​ មតិពីសង្គម​ ធានា​សិទ្ធិ​និងផលប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជាជន​៕

សុងលេ-សុផល