រសៀលថ្ងៃទី២០ មីនា សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះដល់មុខសញ្ញាចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម នៅឃុំមីហឿង ស្រុកមីទូ (សុកត្រាំង)។ អញ្ជើញទៅជា មួយមានបណ្តាសមិត្ត ង្វៀងធីគីមជី-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តផាមទ្វឹង-សមាជិកបក្សខេត្ត លេខាបក្សស្រុកមីទូថ្នាក់ដឹកនាំគណៈឃោសនាអប់រំនិងគណៈប្រជាចលនាបក្សខេត្ត គណៈកម្មាធិការបក្សស្រុកមីទូ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំមីហឿង។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនិងបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត ស្រុកមីទូបានចូលរួមពិធីប្រគល់ផ្ទះដល់គ្រួសារពូផាមវ៉ាំងកឹង។ |
ផ្ទះដែលបានប្រគល់ដល់គ្រួសារពូផាមវ៉ាំងកឹង ភូមិត្រាកយA ឃុំមីហឿង។ បានដឹង គ្រួសារពូជាគ្រួសារក្ររបស់ភូមិភាគ។ ប៉ុន្មានឆ្នាំកន្លង ផ្ទះចាស់របស់គ្រួសារពូបានទ្រុឌទ្រោម ប៉ុន្តែគ្មានថវិកាដើម្បីជួសជុល។ អាស្រ័យកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុកមីទូ គ្រួសារពូបានជំនួយឧបត្ថម្ភ៦០លានដុង តាំងពីនោះ មានលក្ខណៈសង់ផ្ទះថ្មី។ ផ្ទះមានផ្ទៃដីប្រហែល៤០ម៉ែត្រការេ ជញ្ជាំងឥដ្ឋ ដំបូលប្រក់សង្កសី ខឿនកម្រាលឥដ្ឋ។
នៅពិធីប្រគល់នេះ សមមិត្តហូធីកឹមដាវ បានជូនពរគ្រួសារពូផាមវ៉ាំងកឹង ដែលមានផ្ទះថ្មីរឹងមាំ។ អនុលេខាប្រចាំការបក្សខេត្ត សង្ឃឹមថា ផ្ទះនឹងក្លាយប្រភពកម្លាំងចិត្តសម្រាប់ក្រុមគ្រួសារខិតខំពុះពារជម្នះការលំបាក សកម្មពលកម្ម ផលិតឈានឡើងក្នុងជីវភាព។
គ្រួសារពូផាមវ៉ាំងកឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការជំនួយឧបត្ថម្ភរបស់បក្ស រដ្ឋនិងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ។ ទន្ទឹមនឹងនោះ សន្យាថា នឹងថែរក្សាផ្ទះឱ្យបានល្អ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារយ៉ាងសកម្ម គប់វាល់កម្លាំងកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ៕
តឹងផាក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin