រសៀលថ្ងៃទី១៨ មីនា នៅទីស្នាក់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីផាមមិញជិន បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំបន្តផ្ទាល់ជាមួយខេត្ត អាងយ៉ាង ហ៊ូវយ៉ាង សុកត្រាំងនិងទីក្រុងកឹងធើ ស្តីពីល្បឿនអនុវត្តគម្រោងវិនិយោគកសាងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង។ ក៏មានការចូលរួមពីថ្នាក់ដឹកនាំបណ្តាក្រសួងផ្នែកពាក់ព័ន្ធ។
អញ្ជើញចូលរួមបន្តផ្ទាល់នៅខេត្តសុកត្រាំង មានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការបណ្តាសំណង់ គម្រោងសំខាន់ៗរបស់ខេត្ត សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ផ្នែក អ្នកវិនិយោគនិងអង្គភាពសាងសង់។
![]() |
អ្នកម៉ៅការសាងសង់គម្រោងនៅលើភូមិដ្ឋានខេត្តសុកត្រាំង ថ្លែងប្រសាសន៍នៅសម័យប្រជុំ។ |
គម្រោងល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង ដំណាក់កាលទី១ មានប្រវែង១៨៨,២គីឡូម៉ែត្រ ទំហំ៤ជួរផ្លូវ សរុបកម្រិតវិនិយោគ៤៤.៦៩១ពាន់លានដុង តម្រូវការជាមូលដ្ឋានសម្រេចនៅឆ្នាំ២០២៦និងសម្រេចការទាញយកព្រមៗគ្នាទូទាំងគម្រោងនៅឆ្នាំ២០២៧។ គម្រោងបានបែងចែកជា៤គម្រោងសមាសភាគ (DATP) ក្នុងនោះ DATP១ គ្រប់គ្រងដោយគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ប្រវែង៥៧គីឡូម៉ែត្រ សរុបកម្រិតទុនវិនិយោគ១៣.៥២៦ពាន់លានដុង DATP២ គ្រប់គ្រងដោយគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រវែង៣៧,៤គីឡូម៉ែត្រ សរុបកម្រិតវិនិយោគ៩.៧២៥ពាន់លានដុង DATP៣ គ្រប់គ្រងដោយគណៈកម្មាធិការប្រជាជនខេត្តហ៊ូវយ៉ាង ប្រវែង៣៦,៧គីឡូម៉ែត្រ សរុបកម្រិតវិនិយោគ៩.៦០១ពាន់លានដុងនិងDATP៤ គ្រប់គ្រងដោយគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រវែង៥៨,៤គីឡូម៉ែត្រ សរុបកម្រិតវិនិយោគ១១.៩៦១ពាន់លានដុង។
មកដល់ពេលនេះ ការងាររំដោះផ្ទៃដីបានសម្រេច៩៩% នៃបរិមាណ បច្ចុប្បន្ន មានគ្រួសារមួយចំនួនដែលមិនទាន់ប្រគល់ដីនិងនៅមានបង្គោលភ្លើងចំនួន១៥កំពុងផ្លាស់ប្តូរទីតាំង។ ពីល្បឿនសាងសង់ DATP១ មកដល់ពេលនេះ បានកសាងសម្រេច៤៦% នៃតម្លៃកិច្ចសន្យា DATP២ មកដល់ពេលនេះ បានកសាងសម្រេច២៥% នៃកិច្ចសន្យា១៥% គឺយឺតបើធៀបនឹងផែនការ DATP៣ មកដល់ពេលនេះ បានកសាងសម្រេច៣៥% នៃតម្លៃកិច្ចសន្យាដែលមូលដ្ឋានបំពេញតម្រូវការពីបរិមាណផលនិង DATP៤ មកដល់ពេលនេះបានកសាងសម្រេច២៥% នៃតម្លៃកិច្ចសន្យា៨% គឺយឺតបើធៀបនឹងផែនការ…។
នៅសម័យប្រជុំ ថ្នាក់ដឹកនាំបណ្តាភូមិភាគនិងអង្គភាពសាងសង់បានរាយការណ៍បន្ថែមអំពីស្ថានភាពសំណង់នាពេលកន្លង។ ទន្ទឹមនឹងនោះ រាយការណ៍លំបាក បញ្ហានានាក្នុងអំឡុងពេលដំណើការអនុវត្ត។ មូលហេតុគឺដោយសារគម្រោងសំខាន់ៗជាច្រើនកំពុងបានអនុវត្តក្នុងពេលដំណាលគ្នានៅតំបន់ ដូច្នេះ ការផ្គត់ផ្គង់ខ្សាច់សម្រាប់គម្រោងនៅតែមានការលំបាក ខ្វះខាត ទន្ទឹមនឹងនោះ ការទាញយកខ្សាច់នៅមានកម្រិត មិនបំពេញតាមតម្រូវការ ភាគច្រើនដោយសារកត្តាពាក់ព័ន្ធនឹងឥទ្ធិពលដល់បរិស្ថាន។
![]() |
លេខាបក្សខេត្តសុកត្រាំង ឡឹមវ៉ាំងម៉ឹង ថ្លែងប្រសាសន៍នៅសម័យប្រជុំ។ |
ថ្លែងប្រសាសន៍នៅសម័យប្រជុំ លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង បានស្នើពិនិត្យអនុញ្ញាតឱ្យមានការប្រើប្រាស់ខ្សាច់សមុទ្រនៅតំបន់ប្រៃ តំបន់ដែលគ្មានផលិតកសិកម្មដូចជា តំបន់ទីក្រុងផ្សា មណ្ឌលអាសយជនមិនមែនជាពិសោធន៏បើកទូលាយនិងប្រើប្រាស់ខ្សាច់សមុទ្រឆ្លងតាមការលាងប្រៃចំពោះតំបន់ផ្សេងទៀត ដើម្បីជម្នះការលំបាកក្នុងប្រភពសម្ភារៈនៅតំបន់ទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ ស្នើក្រសួងកសិកម្មនិងបរិស្ថានពិនិត្យឱ្យបានឆាប់ប្រគល់តំបន់សមុទ្រនៃអនុតំបន់B១.៤ ដើម្បីទាញយកបម្រើគម្រោង ក្រសួងសាងសង់បន្តការឧបត្ថម្ភដល់ភូមិភាគក្នុងការងារជំនាញ សហការជាមួយភូមិភាគអនុវត្តល្អការងារគ្រប់គ្រងគុណភាព ល្បឿនសម្រាប់ទូទាំងគម្រោង ពិសេស បណ្តាសំណង់ដែលប្រើប្រាស់ខ្សាច់ប្រៃ។ល។ ជាមួយនឹងដំណោះស្រាយម្ចាស់ការពីខ្សាច់ដូចខាងលើ សុកត្រាំងប្តេជ្ញាអនុវត្តនិងផ្តល់ផ្ទេរប្រាក់ទាំងអស់ដែលបាននាយករដ្ឋមន្ត្រីប្រគល់ក្នុងឆ្នាំ២០២៥ អំពីល្បឿនអនុវត្តគម្រោងនឹងធានាតាមពេលវេលាក្នុងសេចក្តីសម្រេចលេខ៩១/NQ-CP ចុះថ្ងៃទី២៥ កក្កដា ឆ្នាំ២០២២ របស់រដ្ឋាភិបាល។
បូកសរុបសេចក្តីក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីផាមមិញជិន បានសង្កត់ធ្ងន់ថា លទ្ធផលដែលសម្រេចបានក្នុងការអនុវត្តគម្រោងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង នាពេលកន្លង គួរឱ្យកោតសរសើរ។ កំណត់ទិសនាពេលខាងមុខ នាយករដ្ឋមន្ត្រីស្នើឱ្យបណ្តាអង្គភាពមិនធ្វេសប្រហែស ពេញចិត្តនឹងលទ្ធផលដែលសម្រេចបាននិង “មិនពិភាក្សាចោល ពិភាក្សាត្រូវតែធ្វើ” ជាមួយនឹងរបៀបធ្វើ វិធីសាស្ត្រវិទ្យាសាស្ត្រ ផែនការ ជំហានសមស្រប ដាច់ខាតត្រូវតែសម្រេចគម្រោងតាមផែនការ។
នាយករដ្ឋមន្ត្រី ក៏បានស្នើបណ្តាស្ថាប័ន អង្គភាពបង្កើនការត្រួតពិនិត្យ បណ្តាអ្នកម៉ៅការ ពិគ្រោះយោបល់ក្នុងការអនុវត្តការងារដែលបានប្រគល់ ដើម្បីធានាល្បឿនគុណភាពគម្រោង សុវត្ថិភាព អនាម័យបរិស្ថានបង្ការ ទប់ស្កាត់អំពើពុករលួយ អកម្ម។ នាយករដ្ឋមន្ត្រី បានចង្អុលការជំរុញល្បឿនដំណើរការសាងសង់គម្រោង ពង្រីកស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ទូទាំងប្រព័ន្ធនយោបាយត្រូវតែចូលរួម។ ត្រូវដោះស្រាយឱ្យដាច់ស្រេចផ្នែករំដោះផ្ទៃដី ដោះស្រាយដាច់ស្រេចការលំបាក បញ្ហាជាមួយប្រភពវត្ថុធាតុ គ្រប់គ្រងអណ្តូងខ្សាច់ឱ្យសមស្រប ធានាការគ្រប់គ្រងផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់គម្រោង។ បណ្តាអ្នកម៉ៅការត្រូវតែផ្តោតកំពូលលើការសាងសង់។ បណ្តាក្រសួង ផ្នែកពាក់ព័ន្ធបង្កើនការងារត្រួតពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការសាងសង់…៕
ក្វាងប៊ិញ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin