ព្រឹកថ្ងៃទី១៤ កុម្ភៈ នៅគណៈកម្មាធិការបក្សទីក្រុងសុកត្រាំង បានបើកសម័យប្រជុំចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានទីក្រុងសុកត្រាំង។ សមមិត្តថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សទីក្រុង ប្រធានគណៈចង្អុលការអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅទីក្រុងសុកត្រាំង ធ្វើជាអធិបតីក្នុងសម័យប្រជុំ។
![]() |
ទិដ្ឋភាពនៃសម័យប្រជុំ។ |
តាមរបាយការណ៍ក្នុងសម័យប្រជុំ អនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានទីក្រុងសុកត្រាំង គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវអនុវត្តព្រមៗគ្នា ប្តូរផ្តាច់។ លទ្ធផលស្ថិតិ ការពិនិត្យនៅលើភូមិដ្ឋានទីក្រុងសុកត្រាំង សរុបមានចំនួន៣២០គ្រួសារ ដែលជួបការលំបាកអំពីផ្ទះនៅ ត្រូវការជំនួយឧបត្ថម្ភ ក្នុងនោះ មានគ្រួសារជាមុខសញ្ញាទទួលផលគោលនយោបាយ អ្នកមានសគុណចំនួន៣៥គ្រួ គ្រួសារក្រ ក្បែរក្រមានចំនួន២១១គ្រួនិងគ្រួសារជួបការលំបាកចំនួន៧៤គ្រួ។ ចំពោះថវិកាអនុវត្តផ្ទះបានឧបត្ថម្ភសង់ថ្មី៦០លានដុង/ខ្នង ជួសជុល៣០លានដុង/ខ្នង។
ឆ្លងតាមការអនុវត្ត គិតមកដល់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៥ ទីក្រុងសុកត្រាំង បានអនុវត្តការសាងសង់ ជួសជុល (ដំណាក់កាលទី១) បាន៦៣/២១១ខ្នងដល់មុខសញ្ញាគ្រួសារក្រ ក្បែរក្រ។ ក្រៅពីនេះ បណ្តាការងាយស្រួល ដំណើរការអនុវត្តក៏មានការលំបាក បញ្ហាដូចៈ ពេលទទួលបានប្រភពថវិកាជិតដល់បុណ្យតេតង្វៀងដាង ដូច្នេះ ការស្វែងរកអង្គភាពសាងសង់មានការពិបាកនិងគ្រួសារខ្លះដែលត្រូវបានអនុញ្ញាតឱ្យសង់ផ្ទះក្រោយបុណ្យតេត គ្រួសារមួយចំនួនមិនទាន់មានដីសម្រាប់សង់ផ្ទះ។
នៅសម័យប្រជុំ តំណាងទាំងឡាយបានពិភាក្សាអំពីការលំបាក បញ្ហានានានិងដាក់ចេញនូវដំណោះស្រាយផ្សព្វផ្សាយអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋាន ដើម្បីធានាបាននូវល្បឿនផែនការដែលបានដាក់ចេញ។
ថ្លែងប្រសាសន៍បញ្ចប់សម័យប្រជុំ លេខាបក្សទីក្រុងថាយដាំងខ្វា បានសង្កត់ធ្ងន់ថា កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជាភារកិច្ចនយោបាយដ៏សំខាន់ អាស្រ័យហេតុនេះ ស្នើដល់សមមិត្តក្នុងគណៈចង្អុលការអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងទីក្រុង បន្តជម្នះការលំបាក ប្តេជ្ញាបន្ថែមទៀត ដើម្បីសម្រេចផែនការដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះ ស្នើដល់សង្កាត់ត្រូវពិនិត្យ កំណត់ឡើងវិញនូវមុខសញ្ញាទទួលផលឱ្យបានត្រឹមត្រូវនិងសមស្របជាមួយនឹងតាមការកំណត់៕
ហ្វិញញឺ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin