នោះគឺជាសេចក្តីសន្និដ្ឋានរបស់សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ក្នុងអង្គប្រជុំត្រួតពិនិត្យស្ថានភាពតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅគណៈកម្មាធិការបក្សខេត្តសុកត្រាំង។ អញ្ជើញចូលរួមមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញចូលរួមមានបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត បណ្តាសមមិត្តអនុប្រធានក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្តនិងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង។
តេតង្វៀងដាងអឹកទីឆ្នាំ២០២៥ នៅលើភូមិដ្ឋានប្រព្រឹត្តឡើងដោយសុវត្ថិភាព សប្បាយរីករាយ កក់ក្តៅ ប្រិតសំចៃ។ ពិសេស គណៈកម្មាធិការប្រជាជនខេត្ត បានអនុម័តច្រើនផែនការ ចង្អុលការបណ្តាមន្ទីរ គណៈផ្នែកសហការជាមួយគណៈកម្មាធិការបណ្តាស្រុក ទីរួមខេត្ត ក្រុងចាត់តាំងរាល់សកម្មភាពអំណរបក្ស អំណរនិទាឃរដូវ បង្កបរិយាកាសដ៏អ៊ូអរ ពោរពេញដោយភាពសប្បាយរីករាយ អំណរឆ្នាំថ្មីក្នុងទូទាំងខេត្ត កន្លងពីនោះ រួមចំណែកលើកទឹកចិត្តប្រជាជន ទូទាំងកងទ័ព លើកកម្ពស់កម្លាំង ខិតខំពុះពារជម្នះការលំបាក ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ ប្តេជ្ញាអនុវត្តសម្រេចគោលដៅសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ២០២៥ និងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចមហាសន្និបាតបក្ខភាគខេត្តសុកត្រាំង លើកទី១៤ អាណត្តិកាល២០២០-២០២៥។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងគណៈផ្នែកគ្រប់ថ្នាក់យកចិត្តទុកដាក់លើការងារគិតអាន រៀបចំតេតជូនប្រជាជន ធានាប្រជាជនទាំងអស់តែងរីករាយនិទាឃរដូវ អំណរតេត។ ក្នុងឱកាសតេតអឹកទីឆ្នាំ២០២៥ ទូទាំងខេត្តបានជូនអំណោយចំនួន១៥៦.២០០ចំណែក (កើនប្រហែល១៥.០០០ចំណែក បើធៀបនឹងឆ្នាំ២០២៤) សរុបថវិកាជិត៦៥ពាន់លានដុង។ ចែកជូនបានអង្ករជាង២.៥៥២តោន ឧបត្ថម្ភប្រជាជនចំនួន១៧០.១៧២រូប ពីប្រភពបម្រុងជាតិ។ ក្រៅពីនេះ ការងារធានាសុខាភិបាល អនាម័យសុវត្ថិភាពម្ហូបអាហារបានអនុវត្តយ៉ាងសកម្ម។ ទំនិញបម្រើតេតមានច្រើន សម្បូរបែប ត្រៀមជាស្រេចដើម្បីបម្រើតម្រូវការទិញទំនិញ ការប្រើប្រាស់របស់ប្រជាជន។ តម្លៃទំនិញរបស់របរប្រើប្រាស់នៅផ្សារទំនើប ហាងលក់រាយ ទីផ្សារបានលំនឹង។ ស្ថានភាពផ្គត់ផ្គង់ប្រេងសាំងមានស្ថេរភាព។ ក្នុងប៉ុន្មានថ្ងៃតេតទូទាំងខេត្តមិនមានការស្មុគស្មាញពាក់ព័ន្ធនឹងការរត់ព័ន្ធ សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងសុវត្ថិភាពចរាចរណ៍…។
![]() |
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង ថ្លែងប្រសាសន៍ចង្អុលការក្នុងអង្គប្រជុំ។ |
ថ្លែងប្រសាសន៍ចង្អុលការក្នុងអង្គប្រជុំ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងមានសេចក្តីសន្និដ្ឋាន៖ ឆ្លងតាមរបាយការណ៍និងមតិរបស់សមមិត្តដែលចូលរួមអង្គប្រជុំឃើញថាជាមួយលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ បក្ខភាគរដ្ឋ អំណាចនិងប្រជាជនបណ្តាជនជាតិខេត្តសុកត្រាំង បានឈានចូលឆ្នាំថ្មី ឆ្នាំ២០២៥ ដោយក្តីរំភើប អំណរតេតង្វៀងដាងអឹកទីសប្បាយរីករាយ វិបុលសុខ សុវត្ថិភាព ប្រិតសំចៃ។ មុន ក្នុង ក្រោយតេតង្វៀងដាង ស្ថាប័ន អង្គភាពនានាជ្រួតជ្រាប ចាត់តាំងអនុវត្តយ៉ាងហ្មត់ចត់ ចង្អុលការរបស់គណៈលេខាបក្សរដ្ឋាភិបាលក្រសួងផ្នែកមជ្ឈិមគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តជាមួយ នឹងភារកិច្ចសំខាន់ៗក្នុងការគិតអានជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ធានាថាគ្រប់គ្នាតែងរីករាយនិទាឃរដូវ អំណរតេត…។
បន្ទាប់ពីសម្រាកតេត សមមិត្តឡឹមវ៉ាំងម៉ឹង បានស្នើឱ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់ថ្នាក់ បង្កើនការឃោសនាអំពីស្ថានភាពចាត់តាំងតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ លទ្ធផលការងារគិតអានតេតដល់មុខសញ្ញាគោលនយោបាយ អ្នកមានស្ថានភាពលំបាកនៅលើភូមិដ្ឋានខេត្ត លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥។ អនុវត្តភារកិច្ចគោលនយោបាយរបស់ស្ថាប័ន អង្គភាពបន្ទាប់ពីសម្រាកតេត លើកកម្ពស់ការទទួលខុសត្រូវ បង្កើនការប្តេជ្ញា ខិតខំតាំងពីថ្ងៃដំបូងនៃឆ្នាំថ្មី មិនទុកឱ្យយឺតយ៉ាវ ធ្វើឥទ្ធិពលដល់សកម្មភាពរបស់ប្រជាជន អាជីវកម្ម មិនប្រើម៉ោងធ្វើការដើម្បីចូលរួមនូវសកម្មភាពបុណ្យ ការកម្សាន្ត ជប់លៀង ជួបជុំក្នុងឱកាសឆ្នាំថ្មី មិនប្រើថវិការដ្ឋ មធ្យោបាយ ទ្រព្យសម្បតិ្តសាធារណៈសម្រាប់សកម្មភាពខុសច្បាប់។ ដោះស្រាយការបំពានយ៉ាងតឹងរ៉ឹង។ ទន្ទឹមនឹងនោះ បង្កើនការឃោសនា ចលនាកម្មករឱ្យចូលធ្វើការនៅបណ្តាអាជីវកម្ម។ ចាត់តាំងពិនិត្យស្រាវជ្រាវ ក្តាប់ពីស្ថានភាពការអនុវត្តអាជីវកម្មនៅលើភូមិដ្ឋានក្រោយពីតេតង្វៀងដាង រៀបចំរាល់លក្ខណៈដើម្បីចាត់តាំងជួបជុំល្អនិងកិច្ចសន្ទនាអជីវកម្មនៅដើមឆ្នាំ។
ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ តាមដានយ៉ាងដិតដល់ស្ថានភាពប្រែប្រួលជ្រាបប្រៃ ដំណើរការប្រព័ន្ធធារាសាស្ត្រទាន់ពេល ដើម្បីការពារទឹកប្រៃជ្រាបចូល ស្តុកទឹកសាបសម្រាប់ផលិត ព័ត៌មានទាន់ពេលអំពីស្ថានភាពជំងឺ ក្នុងដំណាំ សត្វចិញ្ចឹម ណែនាំប្រជាជនអំពីវិធានការបង្ការ ចុះពូជបង្គានៅឆ្នាំ២០២៥តាមប្រតិទិនរដូវ។ បង្កើនការងារធានាសុវត្ថិភាពចរាចរណ៍ក្នុងពិធីបុណ្យទាន ក្រោយតេតង្វៀងដាង គ្រប់គ្រងសកម្មភាពដឹកជញ្ជូនផ្លូវទឹកយ៉ាងតឹងរ៉ឹងនៅកំពង់ចម្លង ចំណតដឹកអ្នកដំណើរឆ្លងកាត់ទន្លេ ពិសេស កំពង់ចម្លងឆ្លងកាត់ទន្លេហូវ ដើម្បីជួយប្រជាជនធ្វើដំណើរប្រកបដោយសុវត្ថិភាពក្រោយតេត ធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន។ កងកម្លាំងនគរបាល យោធា កងទ័ពការពារព្រំដែន បន្តអនុវត្តសហការបានល្អ ផ្សព្វផ្សាយនូវវិធានការជំនាញ ដើម្បីធានារក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិដ្ឋានខេត្ត បន្តបន្ថយគ្រោះថ្នាក់ចរាចរណ៍លើលក្ខឋានទាំង៣។ ចាត់តាំងអនុវត្តល្អការងារជ្រើសរើសកោះហៅពលរដ្ឋឱ្យចូលបម្រើកងទ័ព ប្រគល់ ទទួលកងទ័ព ដើម្បីធានាគុណភាព ចំនួន តាមផែនការដែលបានប្រគល់។
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំង តែងយកចិត្តទុកដាក់ដល់គោលនយោបាយសុខុមាលភាពសង្គម។ |
ទន្ទឹមនឹងភារកិច្ចដែលបានពោលខាងលើ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានស្នើឱ្យគ្រប់វិស័យ គណៈផ្នែកគ្រប់ថ្នាក់ផ្តោតសម្រេចលើការងាររៀបចំប្រព័ន្ធដឹកនាំតាមល្បឿន ចាត់តាំងប្រកាសសេចក្តីសម្រេចរៀបចំប្រព័ន្ធបណ្តាស្ថាប័ន អង្គភាពថ្នាក់ខេត្ត ថ្នាក់ស្រុក ដើម្បីដំណើរការជាបន្ទាន់ ដោយមិនមានចន្លោះផ្លូវច្បាប់ ធានាបានបន្តបន្ទាប់ សុពលភាព ប្រសិទ្ធភាព។ បន្តកែលម្អបរិស្ថានវិនិយោគ អាជីវកម្ម។ ឆាប់បញ្ជូនតំបន់ឧស្សាហកម្មត្រឹងដេនិងបណ្តុំឧស្សាហកម្មសីដាបេ (ស្រុកចូវថាញ់) ឱ្យដំណើរការ ទាក់ទាញបណ្តាគម្រោងវិនិយោគ។ ទន្ទឹមនឹងនោះ បន្តអំពាវនាវឱ្យការវិនិយោគបណ្តាតំបន់ បណ្តុំឧស្សាហកម្មតាមបែបផែនវិធាន។ ជំរុញល្បឿនសាងសង់ សម្រេចនូវសំណង់សំខាន់ៗ។ បន្តសហការ ដាក់ឱ្យដំណើរការជាផ្លូវការនូវសាខាសាលាមហាវិទ្យាល័យកឹងធើនិងសាលាមធ្យមសិក្សារបរវៀត-ជប៉ុន។ ជំរុញល្បឿនដំណើរការចាប់ផ្តើម សម្រេចគម្រោងផ្ទះនៅសង្គមចំនួន២និងអនុវត្តឧបត្ថម្ភផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដល់គ្រួសារក្រ គ្រួសារក្បែរក្រនិងអ្នកមានសគុណ។ រៀបចំលក្ខណៈចាំបាច់ ដើម្បីចាត់តាំងមហាសន្និបាតបក្សគ្រប់ថ្នាក់ដោយយកចិត្តទុកដាក់សម្រាប់អាណត្តិកាល២០២៥-២០៣០ ឆ្ពោះដល់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤៕
ក្វាងប៊ិញ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin