អនុលេខាប្រចាំការបក្សខេត្តហូធីកឹមដាវ ទៅ​សួរសុខទុក្ខ លើកទឹកចិត្តយុវជនត្រៀមចូលបម្រើកងទ័ព

20:19, 10/02/2025

ថ្ងៃ​ទី​១០ ​កុម្ភៈ​ សមមិត្ត​ហូធីកឹមដាវ​-​អនុ​លេ​ខាប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ​ទៅ​សួរសុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​យុវជន​ដែល​បាន​ជម្រើស​​ចូល​បម្រើ​កងទ័ព​ឆ្នាំ​២០២៥ ​នៅ​ទីរួម​ខេត្ត​វិញចូវ​ (សុក​ត្រាំង)។ ​អញ្ជើញ​ទៅ​ជា​មួយ​មាន​សមមិត្ត​យឿង​សា​ខា​-​សមាជិក គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​លេ​ខា​បក្ស​ទីរួម​ខេត្ត​វិញ​ចូវ​និង​ក្រុម​ប្រឹក្សាភារ​កិច្ច​យោ​ធា​ទី​រួម​ខេត្ត​វិញ​ចូវ។

តាម​ក្រុម​ប្រឹក្សា​​ភារ​កិច្ច​យោ​ធា​ទីរួម​ខេត្ត​ឆ្នាំ២០២៥ ​ដោយ​​​ការ​ឧបត្ថម្ភ​យ៉ាង​សកម្ម​នៃ​ស្ថាប័ន​សមត្ថ​កិច្ច ​បែប​បទ​ជ្រើស​រើសត្រូវបាន​អនុ​វត្ត​យ៉ាង​ម៉ត់ចត់ ប្រ​ជាធិប​តេយ្យ ចំហ​ តម្លាភាព​។ ​លទ្ធ​ផល ​ទីរួម​ខេត្ត​បាន​សម្រេច​ការ​ងារ​ពិនិត្យ​សុខ​ភាព​ជា​មួយ​អត្រា​តម្រូវ​ការ​ខ្ពស់ ​ធា​នា​គុណ​ភាព​ទា​ហាន​ថ្មី។​ មក​ដល់​ពេល​នេះ ​ការ​ងារ​កោះ​ហៅ​យុវជន​ចូល​បម្រើ​កង​ទ័ព​សម្រេច​១០០% ​តាម​ផែន​ការ​ដែល​ថ្នាក់លើបាន​ប្រ​គល់​។ ​ធានា​នូវ​ស្តង់​ដារ​សុខ​ភាព ​នយោ​បាយ​ សតិ​អារម្មណ៍​។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ខាងស្តាំ) បានលើកទឹកចិត្តដល់ស្មារតីយុវជននិងក្រុមគ្រួសារ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ខាងស្តាំ) បាន​លើកទឹកចិត្ត ស្មារតីយុវជននិងក្រុមគ្រួសារ។

អត្រា​យុវជនដែល​មាន​ចំ​ណេះ​ដឹង​ជំនាញ​បច្ចេក​ទេស​សម្រេច​៨,០២%​ អត្រា​បក្ខជន​សម្រេច​១,០៧% ​បើ​ធៀប​នឹង​យុវជន​ដែល​បាន​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព។ ទន្ទឹម​នឹង​នោះ​ មូលដ្ឋាន​អនុវត្ត​ការ​រៀប​ចំ​សម្រាប់​ពិធី​ប្រ​គល់​ ទទួលកងទ័ព​នាពេល​ខាង​មុខ។ តាម​ការ​គ្រោង​ទុក​ ទីរួម​ខេត្ត​វិញចូវ​នឹង​ប្រ​គល់​កង​ទ័ព​​អង្គ​ភាពអគ្គ​មេ​បញ្ជា​ការ​​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង ​កង​វរសេនា​ធំ​BB៣​ អគ្គ​មេ​បញ្ជាការ​​​យោ​ធា​ខេត្ត ​​​បញ្ជា​ការដ្ឋាន​ប៉ូលិស​ចល័ត​នគរ​បាល​ខេត្ត

ក្រុមប្រតិភូបានចុះសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារនៃយុវជនត្រៀមចូលបម្រើកងទ័ពឆ្នាំ២០២៥។
ក្រុមប្រតិភូបានចុះសួរសុខទុក្ខ ជូនអំណោយដល់ក្រុមគ្រួសារនៃយុវជនដែលត្រៀមចូលបម្រើកងទ័ពឆ្នាំ២០២៥។

សមមិត្ត​ហូធីកឹមដាវ​និង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ ​បាន​ចុះ​សួរ​សុខ​ទុក្ខ ​លើក​ទឹក​ចិត្ត​​ដល់​គ្រួសារ​នៃ​យុវជន​ដែល​កំ​ពុង​ត្រៀម​ចូល​បម្រើ​កង​ទ័ព​ ដើម្បី​ការ​ពារ​មាតុ​ភូមិ​ឆ្នាំ​២០២៥។ ​ឆ្លង​តាម​នោះ​ ស្នើ​ឱ្យ​ភូមិ​ភាគយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តាប់​ស្ថាន​ការណ៍ ​សហការ​ជា​មួយ​ក្រុម​គ្រួសារដើម្បី​គ្រប់​គ្រង​យុវជន​ដែល​បាន​ជ្រើស​រើស​យ៉ាង​ជិត​ស្និទ្ធ​និង​ដោះ​ស្រាយ​ការ​លំបាក​ បញ្ហា​នានា​ឱបានទាន់​ពេល​។ ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​យុវជន​មុន​ពេល​ប្រ​គល់​កង​ទ័ព​តាម​ការ​កំ​ណត់​។​ ផ្សព្វ​ផ្សាយ​ម៉ត់​ចត់​សកម្ម​ភាព​ជំរុំ​យោ​ធា​យ៉ាង​ជិត​ស្និទ្ធ​និង​រៀប​ចំ​យ៉ាង​ម៉ត់​ចត់​នូវ​ពិធី​ប្រ​គល់​ ទទួល​កង​ទ័ព​ដ៏​ឧឡា​រិក​ រីក​រាយ ​ដាស់​តឿន​ក្តីមោទន​ភាព​ កត្តិយស​ ការ​ទទួល​ខុស​ត្រូវ​យុវជន​ចំពោះ​មាតុ​ភូមិ៕

សុង​ឡេ​-​លី​ហាន់​