នៅម៉ោង៦ព្រឹក ថ្ងៃទី១៣ កុម្ភៈ ស្រុកមីស្វៀង (សុកត្រាំង) បានចាត់តាំងពិធីប្រគល់ ទទួលកងទ័ពឆ្នាំ២០២៥និងបន្តផ្ទាល់លើស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តសុកត្រាំង។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត៖ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្ត ឡេវ៉ាំងហ៊ីវ-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត វរសេនីយ៍ឯកទ្រិញហ្វាងផុង-អនុប្រធាននយោបាយយោធភូមិភាគទី៩ វរសេនីយ៍ឯកត្រឹងក្វុកខើយ-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត មេបញ្ជាការនៃអគ្គមេបញ្ជាការយោធាខេត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ផាមង៉ុកហ្វេ-ប្រធានគណៈកម្មាធិការប្រជាជនស្រុក ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុកមីស្វៀង បណ្តាសមមិត្តក្នុងក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុក តំណាងអង្គភាពនានាទទួលកងទ័ព ក្រុមគ្រួសារទាហានថ្មីបានចូលរួម។
![]() |
តំណាងទាំងឡាយចូលរួមពិធីប្រគល់ ទទួលកងទ័ពនៅស្រុកមីស្វៀង (សុកត្រាំង)។ |
នៅពិធី លេខាបក្សស្រុកមីស្វៀងដាំងវ៉ាំងភឿងនិងប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀងផាមង៉ុកហ្វេបានទូងស្គរ អុជធូបប្រពៃណីដើម្បីបើកពិធីបុណ្យរបស់ទូទាំងប្រជាជននិងកងទ័ពនៅលើភូមិដ្ឋានស្រុកមីស្វៀង។ ឆ្នាំនេះ ស្រុកមីស្វៀងបន្តធ្វើបានល្អក្នុងការជ្រើសរើសនិងកោះហៅយុវជនចូលបម្រើកងទ័ព។
សមមិត្តផាមង៉ុកហ្វេ-ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង បានលើកទឹកចិត្តយុវជនចូលបម្រើកងទ័ពនិងបានអះអាងថា ពេលបានប្រគល់ភារកិច្ចការពារមាតុភូមិ គឺជាកិត្តិយស ជាមោទនភាពរបស់យុវជន នេះក៏ជាលក្ខណៈសម្រាប់លត់ដំ លើកកម្ពស់ភាពវៃឆ្លាត កម្លាំង គប់វាល់ដល់មាតុភូមិ រួមចំណែកលើកតម្កើងប្រពៃណៃរបស់យុវជនស្រុកមីស្វៀងនិយាយដោយឡែកនិងប្រពៃណីរបស់ជនជាតិវៀតណាមនិយាយរួម។ ទន្ទឹមនឹងនោះ ក៏ស្នើដល់កងទ័ពថ្មី លើកកម្ពស់ចរិតលក្ខណៈល្អស្អាតនៃកងទ័ពអ៊ំហូនិងប្រៀនប្រដៅ៦ប្រការរបស់អ៊ំហូដល់នគរបាលប្រជាជន ខិតខំគ្រប់វិស័យ ខំប្រឹងរៀនសូត្រ ហាត់ពត់ គោរពវិន័យរបស់កងទ័ព នគរបាល សម្រេចឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ រួមចំណែកកសាងប្រទេសឱ្យសម្រេចនូវគោលដៅ “ប្រជាជនធូរធារ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមភាព អរិយធម៌”។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ជូនអំណោយលើកទឹកចិត្តយុវជនចូលបម្រើកងទ័ព។ |
![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង លើកទឹកចិត្តកងទ័ពថ្មី មុនពេលចូលបម្រើកងទ័ព។ |
ក្នុងនាមជាយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ទាហានថ្មីប៊ូយង្វៀងតឹងឡុកចែករំលែក ខ្លួនមានកិត្តិយសនិងមោទនភាពដែលមានប្រពៃណីបានដើរតាមគន្លងដូនតា ស្លៀកឯកសណ្ឋានយោធាពណ៌បៃតង បានរៀនសូត្រ លត់ដំក្នុងបរិយាកាសយោធា បានគប់វាល់កម្លាំង បញ្ញារបស់ខ្លួនដើម្បីការពារមាតុភូមិ។ “ជំនួសមុខឱ្យយុវជនស្រុកមីស្វៀងដែលចូលបម្រើកងទ័ព យើងខ្ញុំអះអាងការប្តេជ្ញាចិត្តហ្វឹកហាត់ឱ្យបានល្អ លត់ដំយ៉ាងហ្មឹងហ្មាត់ដើម្បីក្លាយជាទាហានគំរូ ទាហានដ៏ឆ្នើមនៃកងទ័ពប្រជាជន នគរបាលប្រជាជន សក្តិសមទំនុកចិត្តនៃក្រុមគ្រួសារនិងប្រពៃណីមាតុភូមិវីរភាពមីស្វៀង ទាហានថ្មីប៊ូយង្វៀងតឹងឡុក បានចែករំលែកដូច្នេះ។
![]() |
បណ្តាទាហានថ្មីស្រុកមីស្វៀង (សុកត្រាំង) ឆ្លងខ្លោងទ្វាររុងរឿងចូលបម្រើកងទ័ព។ |
ពិធីប្រគល់ ទទួលកងទ័ពបានប្រារព្ធឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានអត្ថន័យឱឡារិកដែលពិតជាពិធីបុណ្យយោធាសម្រាប់យុវជនស្រុកមីស្វៀង។ ទាហានថ្មីម្នាក់ៗបានឆ្លងខ្លោងទ្វាររុងរឿងចូលបម្រើកងទ័ពប្រកបដោយមោទនភាព ស្មារតីខ្ពស់ ត្រៀមខ្លួនទទួលនិងសម្រេចល្អនូវរាល់ភារកិច្ចដែលបានប្រគល់៕
មីលិន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin