ថ្ងៃសៅរ៍ ទី៥ ខែមេសា ២០២៥

ចាត់តាំងពិធីជំនួបមុខអនុស្សាវរីយ៍៦៥ឆ្នាំទិវាប្រពៃណីកងទ័ពការពារព្រំដែនសុកត្រាំង

20:04, 25/02/2025

ព្រឹក​ថ្ងៃ​ទី២៥កុម្ភៈគណៈ​កម្មាធិការ​បក្ស​-អគ្គ​មេបញ្ជាការ​កង​ទ័ពការ​ពារព្រំដែន​សុក​ត្រាំង​បាន​ចាត់​តាំង​ពិធី​ជំនួបមុខអនុ​ស្សាវរីយ៍​៦៥ឆ្នាំទិវាប្រ​ពៃ​ណីកង​ទ័ពការ​ពារព្រំដែន​សុក​ត្រាំង​(២៨/១/១៩៦០-២៨/១/២០២៥)។ ចូលរួម​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង-សមាជិកមជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភាខេត្ត​ ហូធីកឹមដាវ​-អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត​ វ៉ជីកុង​-សមាជិកបម្រុង​មជ្ឈិម​បក្ស​ សមាជិក​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ ឧត្តម​សេនីយ៍​ត្រី​ត្រឹង​ង៉ុកហ៊ឺវ-មេបញ្ជាការ​រង​នៃ​កង​ទ័ពការ​ពារព្រំដែន​ បណ្តា​សម​មិត្ត​អតីតថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ថ្នាក់​ដឹក​នាំមន្ទីរ គណៈ​ផ្នែក​ខេត្ត​ ថ្នាក់​ដឹក​នាំគណៈ​កម្មាធិការ​បក្ស​ អគ្គ​មេ​បញ្ជាការ​កង​ទ័ពការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​គ្រប់​ជំនាន់​ ថ្នាក់​ដឹក​នាំបណ្តា​ ស្រុក​ ទីរួម​ខេត្ត​តំ​បន់​ព្រំដែន​សមុទ្រ បណ្តា​សម​មិត្ត​អតីត​កម្មា​ភិបាល​កង​​ការ​ពារនៃ​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​។

តំណាងទាំងឡាយចូលរួមជំនួបមុខអនុស្សាវរីយ៍៦៥ឆ្នាំទិវាប្រពៃណីកងទ័ពការពារព្រំដែនសុកត្រាំង(២៨/១/១៩៦០-២៨/១/២០២៥)។
តំណាងទាំងឡាយចូលរួមជំនួបមុខអនុស្សាវរីយ៍៦៥ឆ្នាំទិវាប្រពៃណីកងទ័ពការពារព្រំដែនសុកត្រាំង(២៨/១/១៩៦០-២៨/១/២០២៥)។

នៅ​ក្នុង​ពិធី​ជំនួប​មុខ វរសេនីយ៍​ឯក​ង្វៀង​ទ្រីវមេន​-សមា​ជិក​បក្ស​ខេត្ត​ ស្នង​ការ​នយោ​បាយ​ នៃ​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​ថ្លែង​ការ​ណ៍​រំលឹកឡើង​វិញប្រ​ពៃ​ណីក្នុង​ដំណាក់​កាល​បង្កើត​និង​អភិវឌ្ឍរបស់​កង​ទ័ពការ​ពារព្រំដែន​សុក​ត្រាំង​។ តាម​នោះ​ ថ្ងៃ​ទី២៨មក​រា ឆ្នាំ​១៩៦០ កង​ការ​ពារនៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​បាន​បង្កើត​តាម​សេច​ក្តី​សម្រេច​របស់​គណៈ​​កម្មាធិការ​បក្ស​ខេត្ត​ ជាដើម​កំ​ណើត​នៃ​កង​ទ័ពការ​ពារព្រំដែន​សុក​ត្រាំង​សព្វ​ថ្ងៃ​នេះ​ មណ្ឌល​បេសកម្ម​​ ការ​ពារបណ្តា​ពិធី​ប្រ​ជុំ​ សន្និបាត​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​និង​ថ្នាក់​លើដែល​ចាត់​តាំង​លើភូមិ​ដ្ឋាន​បណ្តា​តំ​បន់​មូល​ដ្ឋនរបស់​ខេត្ត​។

អគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនប័ណ្ណសរសើរដល់សមូហភាពឆ្នើម។
អគ្គមេ​បញ្ជាការ​កងទ័ពការពារព្រំដែនជូនប័ណ្ណសរសើរដល់សមូហភាពឆ្នើម។

អស់​រយៈ​កាល​៦៥ឆ្នាំកសាង​ ប្រ​យុទ្ធ អភិវឌ្ឍ អង្គ​ភាព​បង្កើត​បាន​ជាច្រើន​យុទ្ធជ័យ​យ៉ាង​ឆ្នើម​ មាន​កម្មាភិបាល​ យុទ្ធជន​ជាច្រើន​បាន​ពលីកម្ម​ដើម្បី​ការ​ពារប្រ​ទេស​ជាតិ​។ ក្រោយ​ពីថ្ងៃ​រំដោះ​ មាន​ប៉ុស្តិ៍​ ដំណាក់​បាន​ផ្សព្វ​ផ្សព្វ​តាម​មាត់​សមុទ្រចំ​ណុះ​ស្រុក​គូឡាវយុង ស្រុក​ត្រឹង​ដេ ទីរួម​ខេត្ត​វិញចូវ​ចំ​នួន​៧២គ.ម។ កម្មាភិបាល​ យុទ្ធជន​កង​ទ័ពការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​តែង​រក្សាប្រ​ពៃ​ណីស្មោះ​ត្រង់​ចំ​ពោះ​បក្ស​ អស់​ពីចិត្ត​បម្រើប្រ​ជាជន​ ត្រៀម​បម្រុង​ប្រ​យុទ្ធ ពលីកម្ម​ដើម្បី​បុព្វ​ហេតុការពារអធិប​តេយ្យ​សន្តិសុខ​ព្រំដែន​នៃ​មាតុ​ប្រ​ទេស​ ការ​ពារ​អធិប​តេយ្យសន្តិសុខ​ព្រំដែន​សមុទ្រ រក្សា​សន្តិសុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តជូនប័ណ្ណសរសើរដល់សមូហភាព។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តជូនប័ណ្ណសរសើរដល់សមូហភាព។

ជាមួយ​ស្នាដៃ​ដែល​សម្រេច​បាន​ កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​បាន​បក្ស​និង​រដ្ឋ​ស្ងើច​សរ​សើរ​ជាអង្គ​ភាព​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធប្រ​ជាជន​ឆ្នាំ១៩៧៦ មាន​បុគ្គល​ជាច្រើន​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ លិខិតសរ​សើរ​របស់​ក្រសួង​ គណៈ​ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​។ បក្ខ​ភាគ​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​កិត្តិ​នាម​​តម្លា​ភាព​ ជាអង្គ​ភាព​រឹង​មាំគ្រប់​វិស័យ​។

វរសេនីយ៍​ឯកទ្រីវមេន​ បាន​សង្កត់ធ្ងន់​ ពិធី​ជំនួប​មុខ​នេះ​ ជា​លើក​ប្រ​ជុំ​ជីវ​ភាព​ន​យោ​បាយ​យ៉ាង​ទូលំ​ទូលាយ​រួម​ចំ​ណែក​ធ្វើឱ្យ​ទូ​ទំាំង​កម្មាភិ​បាល​ យុទ្ធជន​អង្គ​ភាព​លើក​កម្ពស់​ចំ​ណេះ​ដឹង​ ពីប្រ​វត្តិសាស្រ្ត​ប្រ​ពៃ​ណី៦៥ឆ្នាំកសាង​ ប្រ​យុទ្ធនិង​អភិវឌ្ឍរបស់​អង្គ​ភាព​។ ដឹង​គុណ​ចំ​ពោះ​ការ​គប់វាល់​របស់​បុព្វ​បុរស​ដែល​បាន​ពលីកម្ម​ ក្នុង​ការ​ប្រ​យុទ្ធ ការ​ងារ​ដើម្បី​មាន​កង​ទ័ព​ការ​ពារ​ព្រំដែន​​សុក​ត្រាំង​ដូច​សព្វ​ថ្ងៃ​នេះ​។ តាម​នោះ​ សម្រាប់​កម្មាភិបាល​ យុទ្ធជន​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​សព្វ​ថ្ងៃ​បន្ត​ការ​សាមគ្គី​ចិត្ត​មួយ​ថ្លើម​មួយ​ ប្តេជ្ញា​កសាង​បក្ខ​ភាគ​ស្អាតស្អំ​តម្លា​ភាព​ ជាអង្គ​ភាព​រឹង​មាំគ្រប់​វិស័យ​ “គំ​រូ ឆ្នើម​”។

ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់បុគ្គល។
សម​មិត្ត​ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់បុគ្គល។

ថ្លែង​ការ​ណ៍​ពិធី​ជំនួបមុខ សម​មិត្ត​ហូធីកឹមដាវ​បាន​ឱ្យ​ដឹង​ ភារកិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យសន្តិសុខ​ព្រំដែន​ប្រ​ទេស​ក្នុង​ស្ថាន​ភាព​ថ្មីពីមួយ​ថ្ងៃ​កាន់​តែធ្ងន់​ធ្ងរ​។ អា​ស្រ័យ​ហេតុ​នោះ​ កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​គប្បីបន្ត​ដោះ​ដូរ លើក​កម្ពស់​សម​ត្ថ​ភាព​នយោបាយ​ កម្រិត​វិជ្ជាជំនាញដើម្បី​ឆ្លើយតប​ភារកិច្ច​។ សម​មិត្ត​ហូធីកឹមដាវ​ស្នើកម្មាភិបាល​ យុទ្ធជន​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​គប្បីជ្រួត​ជ្រាប​ភារកិច្ច​កសាង​និង​ការ​ពារ​មាតុ​ប្រ​ទេស​ អនុ​វត្ត​ល្អ​ធ្វើសេនាធិការ​ឱ្យ​គណៈ​កម្មាធិការ​បក្ស​ រដ្ឋអំ​ណាច​ដោះ​ស្រាយ​ល្អ​បណ្តា​សភាព​ការ​ណ៍​នៅ​តំ​បន់​ព្រំដែន​សមុទ្រ មិន​ឱ្យ​ស្ទះ​រាល់​សភាព​ការ​ណ៍​។ បន្ត​ពង្រឹង​ការ​ងារ​សហការ​ផ្សព្វ​ផ្សាយ​ចលនាប្រ​ជាជន​លើក​កម្ពស់​ស្មារតីអនុ​វត្ត​តាម​គោល​ការ​ណ៍​ គោល​ន​យោបាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។ ជ្រួត​ជ្រាប​អនុ​វត្ត​ម៉ឹង​ម៉ាត់ពីការ​ចាត់​តាំង​ ក្រប​ខ័ណ្ឌ បណ្តុះបណ្តា​ល បំ​ប៉ន រៀប​ចំ​ ប្រើ​ប្រាស់​កម្មាភិបាល​ឆ្លើយតប​សំ​ណូម​ពរ​ភារកិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

តំណាងទាំងឡាយចូលរួមជំនួបមុខថតរូបអនុស្សាវរីយ៍។
តំណាងទាំងឡាយចូលរួមជំនួបមុខថតរូបអនុស្សាវរីយ៍។

នាឱកាស​អនុ​ស្សាវរីយ៍​៦៥ឆ្នាំទិវាប្រ​ពៃ​ណី​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​សមមិត្ត​ហូធីកឹម​ដាវ​ជូន​ពរ​កម្មា​ភិបាល​ យុទ្ធជន​នៃ​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​ជួបតែ​សុខ​ភាព​ល្អ​ សុភ​មង្គល សម្រេច​ជោគ​ជ័យ​និង​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បាន​ប្រ​គល់​។

នាឱកាស​នេះ​ អគ្គ​​មេបញ្ជា​ការ​​កង​ទ័ព​ការ​ពារ​ព្រំដែន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​មេ​បញ្ជាការ​​​កង​ទ័ពការ​ពារព្រំដែន​សុក​ត្រាំង​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ចំ​នួន​២០ដល់​បុគ្គល​និង​សមូហ​ភាព៕

សុងលេ-សុផល