![]() |
ទិដ្ឋភាពក្នុងពិធីប្រជុំ។ |
នៅក្នុងពិធីប្រជុំ ថ្នាក់ដឹកនាំមន្ទីរធនធាននិងបរិស្ថានរាយការណ៍ពីសភាពទាញយកខ្សាច់សម្រាប់បម្រើគម្រោងសមភាព៤។ គិតទៅដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ សរុបចំនួនខ្សាច់ទាញយកនៅ៤កន្លែង ((MS 0១, MS 0៤, MS 0៣ và MS ១២) មានប្រហែល២,៤លានម៉ែត្រគីប។ ចំពោះខ្សាច់បណ្តាកន្លែងត្រូវទាញយកកំពុងពិនិត្យ វាយតម្លៃធានាគ្រប់លក្ខណៈនឹងបង្កើតសំណុំបែបបទសម្រាប់ទាញយកខ្សាច់ស្តុកទុកសម្រាប់គម្រោង។ល។
អនុវត្តបណ្តាយោយល់ចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរធនធាននិងបរិស្ថានបានចាត់តាំងបណ្តាកិច្ចប្រជុំជាមួយបណ្តាមន្ទីរ គណៈផ្នែកនិងអ្នកម៉ៅការ អាជីវកម្ម ទាញយកខ្សាច់ដើម្បីដោះដូរ ឯកភាពបណ្តាវិធានការទាញយកខ្សាច់ដើម្បីធានាបរិមាណខ្សាច់សម្រាប់ផ្គត់ផ្គង់គម្រោងសមភាព៤ ក៏ប៉ុន្តែពេលកន្លង បណ្តាអ្នកម៉ៅការ អាជីវកម្មនៅតែអនុវត្តយឺតការងារបង្កើតសំណុំបែបបទទាក់ទិនដល់ការទាញយកខ្សាច់។ អាស្រ័យហេតុនោះ ដើម្បីធានាប្រភពខ្សាច់សម្រាប់ផ្គត់ផ្គង់គម្រោងសមភាព៤តាមផែនការដាក់ចេញ តាមកិច្ចចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរធនធាននិងបរិស្ថានខេត្តស្នើគណៈកម្មាធិការប្រជាជនខេត្តគប្បីចង្អុលការម្ចាស់វិនិយោគ អ្នកម៉ៅការ អាជីវកម្មដែលទាញយកខ្សាច់នៅ៤កន្លែងត្រូវតាមច្បាប់អនុញ្ញាតនិងលិខិតបញ្ជាក់របស់គណៈកម្មាធិការប្រជាជនខេត្ត។ បណ្តាអាជីវកម្ម អ្នកម៉ៅការទាញយកខ្សាច់ប្រញាប់អនុវត្តបណ្តាសំណុំបែបបទទាក់ទិនដល់ការទាញយកខ្សាច់និងប្រញាប់អនុវត្តពិនិត្យបណ្តាកន្លែងដែលអ្នកម៉ៅការបានស្នើបើកទូលាយ។ គណៈគ្រប់គ្រងគម្រោង២សហការជាមួយអ្នកម៉ៅការសាងសង់ប្រញាប់ជម្រើសអ្នកម៉ៅការមានគ្រប់សមត្ថភាពដើម្បីបង្កើតសំណុំបែបបទចុះឈ្មោះទាញយកខ្សាច់សមុទ្រនៅអនុមណ្ឌលB១.៥។
នៅក្នុងពិធីប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រឹងវ៉ាំងឡូវស្នើបណ្តាអ្នកម៉ៅការសាងសង់ អាជីវកម្មគប្បីគិតគូរឱ្យបានម៉ត់ចត់ដើម្បីសម្រេចទិសដៅ ផែនការក្នុងការទាញយកខ្សាច់។ បើជួបការលំបាកអ្វីត្រូវតែមានយោបល់ដោយឯកសារច្បាប់ដល់ថ្នាក់មានសមត្ថកិច្ចពិនិត្យដោះស្រាយឱ្យបានទាន់ពេល។ ម្ចាស់វិនិយោគគប្បីស្រាវជ្រាវចាប់ពីពេលនេះរហូតដល់ប្រគល់ខ្សាច់សម្រេចប្រសិនអនុវត្តបានល្អនឹងមានយន្តការស្ងើចសរសើរនិងប្រសិនបើអនុវត្តយឺតនឹងមានវិធានការធ្វើការពិន័យ ខ្វះការទទួលខុសត្រូវ ខ្វះសមត្ថភាពក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់។ បណ្តាអ្នកម៉ៅការ អ្នកទាញយកខ្សាច់ត្រូវអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ មានចុះកិច្ចសន្យា មានច្បាប់ទាញយកខ្សាច់យ៉ាងត្រឹមត្រូវ។ ផ្នែកសមត្ថកិច្ចទាក់ទិនត្រូវអះអាងលើភូមិដ្ឋានមានកន្លែងទាញយកខ្សាច់ប៉ុន្មានកន្លែងដើម្បីបើកទូលាយទាញយកខ្សាច់ ធានាប្រភពខ្សាច់សម្រាប់ផ្គត់ផ្គង់គម្រោងតាមផែនការដាក់ចេញ។ ការដឹកជញ្ជូនខ្សាច់បណ្តាអ្នកទាញយកខ្សាច់ត្រូវគិតគូរឡើងវិញដើម្បីធានាដឹកជញ្ជូនប្រភពខ្សាច់ដល់កន្លែងសាងសង់។ អ្នកទាញយកខ្សាច់ត្រូវជម្រុញ ល្បឿនដំណើរការ បង្កើនកម្លាំងទាញយកខ្សាច់និងពិនិត្យបណ្តាកន្លែងថ្មីដើម្បីស្តុកទុកខ្សាច់៕
ក្វាងប៊ិញ-សុផល
Thông tin bạn đọc
Đóng Lưu thông tin