ព្រឹកថ្ងៃទី៦កុម្ភៈ នៅហាណូយ វិជ្ជាស្ថាននយោបាយជាតិហូជីមិញបានសហការជាមួយគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ទស្សនាវដ្តីកុម្មុយនិស្ត កាសែតប្រជាជន ស្ថានីយទូរទស្សន៍វៀតណាមនិងសមាគមកាសែតវៀតណាមចាត់តាំងសន្និសីទកាសែតផ្សព្វផ្សាយពិធីប្រឡងអត្ថាធិប្បាយនយោបាយស្តីពីការពារមូលដ្ឋានគ្រឹះ សតិអារម្មណ៍របស់បក្សលើកទី៥ ឆ្នាំ២០២៥។ សន្និសីទ្ធកាសែតចាត់តាំងដោយរូបភាពបន្តផ្ទាល់និងភ្ជាប់បណ្តាញដល់បណ្តាភូមិភាគ។ សមមិត្តង្វៀងស្វឹងថាំង-សមាជិកការិយាល័យនយោបាយ នាយកវិជ្ជាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីនយោបាយមជ្ឈិមធ្វើជាអធិបតីក្នុងសន្និសីទ។
នៅសាលានយោបាយខេត្តសុកត្រាំង ចូលរួមសន្និសីទកាសែតមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមសិដ្ឋ-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការគណៈឃោសនាអប់រំបក្សខេត្ត ថ្នាក់ដឹកនាំគណៈប្រជាចលនាបក្សខេត្ត គណៈចាងហ្វាងសាលានយោបាយខេត្ត។
![]() |
តំណាងទាំងឡាយចូលរួមសន្និសីទកាសែតនៅសាលានយោបាយខេត្តសុកត្រាំង។ |
ពិធីប្រឡងដើម្បីអះអាងតួនាទីយ៉ាងសំខាន់នៃការងារការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍បណ្តាទស្សនៈមិនត្រឹមត្រូវ បច្ចាមិត្តក្នុងនិន្នាការទូទាំងកងទ័ព ទូទាំងប្រជាជនកំពុង “បង្កើនល្បឿន” “ដល់ទិសដៅ” ដើម្បីអនុវត្តជោគជ័យនៃសេចក្តីសម្រេចមហាសន្និបាតលើកទី១៣របស់បក្ស ចាត់តាំងមហាសន្និបាតបក្សគ្រប់ថ្នាក់ឆ្ពោះដល់ចាត់តាំងសម្រេចជោគជ័យមហាសន្និបាតទី១៤របស់បក្ស។ទន្ទឹមនោះ លើកកម្ពស់ការយល់ដឹង សមត្ថភាព ភារៈនៃគណៈកម្មាធិការបក្ស អង្គការបក្សនៃកម្មាភិបាល បក្ខជននិងប្រជាជនចំពោះភារកិច្ចការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍ទស្សនៈមិនត្រឹមត្រូវ បច្ចាមិត្ត ផ្សារភ្ជាប់នឹងបង្ការទប់ស្កាត់ការថមថយសតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅ “ ស្វ័យប្រែប្រួល ស្វ័យផ្លាស់ប្តូរ”។
មុខសញ្ញាចូលរួមក្នុងពិធីប្រឡងគឺជនជាតិវៀតណាមនៅក្នុងប្រទេសនិងក្រៅប្រទេស អ្នកបរទេសមានវណ្ណកម្មអត្ថាធិប្បាយនយោបាយសមស្របជាមួយលក្ខឋាននៃពិធីប្រឡងមានសិទ្ធិចូលរួមប្រឡង។ អ្នកនិពន្ធ/ក្រុមអ្នកនិពន្ធបានផ្ញើចូលរួមប្រឡងច្រើនបំផុតចំនួន៥វណ្ណកម្ម រួមមានវណ្ណកម្មសរសេរចំនួន២និងវណ្ណកម្មពហុព័ត៌មានចំនួន៣។
ប្រធានបទវណ្ណកម្មប្រមូលផ្តុំលើបញ្ហាសំខាន់ បញ្ហាថ្មីពីការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍បណ្តាទស្សនៈមិនត្រឹម្រូវ បច្ចាមិត្តកើតឡើងក្នុងពេលកន្លងដូច ការពារ អនុវត្តនិងអភិវឌ្ឍលទ្ធិម៉ាក់-លេនីន សតិអារម្មណ៍ហូជីមិញក្នុងនិន្នាការសព្វថ្ងៃ ការពារ សាយភាយទ្រឹស្តីពីគោលការណ៍ផ្លាស់ថ្មីរបស់ប្រទេស ការពារ សាយភាយគោលមាគ៌ា គោលការណ៍របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បុព្វហេតុផ្លាស់ថ្មី កសាងសង្គមនិយមនៅវៀតណាម សមិទ្ធផលរបស់វៀតណាមក្នុងរយៈកាល៤០ឆ្នាំផ្លាស់ថ្មី មហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ឈានដល់មហាសន្និបាតទូទាំងប្រទេសលើកទី១៥របស់បក្ស បណ្តាការកំណត់គោលនយោបាយយុទ្ធសាស្រ្ត បណ្តាការបង្វែរឌីជីថលប្រកបដោយបដិវត្តន៍ដើម្បីធ្វើឱ្យប្រទេសជាតិឈានក្នុងយុគសម័យអភិវឌ្ឍថ្មីនិងតស៊ូ បដិសេធន៍បណ្តាទស្សនៈមិនត្រឹមត្រូវ បច្ចាមិត្តដែលប្រឆាំងនឹងបក្ស រដ្ឋ របប ភាពជាក់ស្តែងនិងបទពិសោធន៍ចាត់តាំងការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស តស៊ូ បដិសេធន៍បណ្តាទស្សនៈមិនត្រឹមត្រូវ បច្ចាមិត្តក្នុងនិន្នាការថ្មី។
គណៈចាត់តាំងពិធីប្រឡងនឹងចាប់ផ្តើមទទួលវណ្ណកម្មចាប់ពីពេលបំផុសចលនានិងឈប់ទទួលក្នុងថ្ងៃទី១៥ កក្កដាឆ្នាំ២០២៥។ បម្រុងធ្វើពិធីជូនរង្វាន់ថ្នាក់មជ្ឈិមនឹងចាត់តាំងក្នុងចុងខែតុលាឆ្នាំ២០២៥។
ថ្លែងការណ៍ចង្អុលការនិងបំផុសចលនាពិធីប្រឡង សមមិត្តង្វៀងស្វឹងថាំងស្នើបណ្តាអង្គភាព ស្ថាប័ន គណៈផ្នែកមជ្ឈិមនិងបណ្តាភូមិភាគនឹងធ្វើជាគំរូ ឈានមុខក្នុងបណ្តាពិធីប្រឡងលើកមុនបន្តផ្សព្វផ្សាយមានប្រសិទ្ធភាព ក្រសួងអប់រំនិងបណ្តុះបណ្តាលគប្បីចេញឯកសារច្បាប់ដើម្បីផ្សព្វផ្សាយពិធីប្រឡងក្នុងប្រព័ន្ធអប់រំសាលារដ្ឋ បណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការបក្សចំណុះមជ្ឈិមគប្បីផ្សព្វផ្សាយទូលំទូលាយ ពិតប្រាកដ ច្នៃប្រឌិត ប្រសិទ្ធភាពពិធីប្រឡង លើកទឹកចិត្តចូលរួមពីកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់។ ទន្ទឹមនោះ គណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិមគប្បីដាស់តឿន ពិនិត្យការងារចាត់តាំងពិធីប្រឡងនៅបណ្តាភូមិភាគ បណ្តាស្ថាប័នសារព័ត៌មានមជ្ឈិមនិងភូមិភាគគប្បីជម្រុញការងារផ្សព្វផ្សាយក្នុងពិធីប្រឡងលើព័ត៌មានមហាជនដើម្បីបង្កភាពសាយភាយដល់ពិធីប្រឡង៕
តឹងផាក-សុផល
Thông tin bạn đọc
Đóng Lưu thông tin