![]() |
“វៀតណាមអើយនិទាឃរដូវមកដល់ហើយ-បំណងប្រាថ្នារបស់យុវជន” ដោយក្រុមសិល្បៈនៃយោធភួមិភាគ៩សម្តែង។ |
កម្មវិធីសិល្បៈពិសេសបានវិទ្យុនិងទូរទស្សន៍សុកត្រាំងSTV1បន្តផ្ទាល់។
![]() |
តំណាងទាំងឡាយចូលរួមកម្មវិធីសិល្បៈពិសេស។ |
និទាឃរដូវអឹកទីបានបង្អួត សម្រស់និងប្រអូបសាយភាយ រួមជាមួយប្រទេសជាតិដោយក្តី សប្បាយរីករាយ ពីលទ្ធផលសម្រេចបានក្នុងការផ្លាស់ថ្មីក្រោមការដឹកនាំរបស់បក្ស។
ក្នុងបរិយាកាសអំណរនៃនិទាឃរដូវថ្មី សមមិត្តត្រឹងមិញលី-សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍សង្កត់ធ្ងន់៖ នេះមិនត្រឹមតែជាឱកាសដើម្បីយើងទាំងអស់គ្នារួមជាមួយប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់របស់បក្សតែនៅទាំងដើម្បីសម្តែងនូវក្តីជំនឿទុកចិត្ត មោទនភាពយ៉ាងជ្រាលជ្រៅនៃទូទាំងប្រជាជនចំពោះបក្ស-ជាអ្នកនាំផ្លូវដ៏រឹងមាំលើវិថីអភិវឌ្ឍន៍ សមាហរណកម្មចូលក្នុងយុគសម័យថ្មី យុគសម័យឈានឡើងដោយខ្លួនឯងរបស់ជនជាតិវៀតណាម។ អស់រយៈកាល៩៥ឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្ស ប្រជាជនវៀតណាមនិយយាយរួមនិងជនរួមជាតិបណ្តាជនជាតិសុកត្រាំងនិយាយដោយឡែកមិនបង្អង់សាមគ្គី ឆ្លងផុតការលំបាកដើម្បីទទួលបានជោគជ័យដ៏មហិមាក្នុងបុព្វហេតុតស៊ូរំដោះជនជជាតិ កសាងនិងការពារមាតុប្រទេស។
![]() |
សមមិត្តត្រឹងមិញលី-សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ថ្លែងការណ៍នៅកម្មវិធីសិល្បៈពិសេស។ |
ដោយឡែកសុកត្រាំង-ជាតំបន់ដីពោរពេញទៅដោយប្រពៃណីបដិវត្តន៍ ជាកន្លែងប្រមូលផ្តុំទាំងបីជនជាតិគិញ-ខ្មែរ-ហ្វា បក្សតែងជាគោលជំហរក្នុងការប្រមូលផ្តុំកម្លាំងសាមគ្គីទូទាំងជនជាតិ។ ក្រោមការដឹកនាំរបស់បក្ស សុកត្រាំងបាននិងកំពុងឈានឡើងយ៉ាងខ្លាំងក្លា ក្លាយជាខេត្តអភិវឌ្ឍរហ័សចីរភាព ដោយឆន្ទៈខ្លួនទីពឹងខ្លួនសាមគ្គីឈានឡើងកាន់តែរីកចម្រើនជាងទៀត។
![]() |
ឈុតសម្តែង “ប្អូនៗជាពន្លករបស់បក្ស” ដោយអង្គភាពអគារកុមារខេត្តសុកត្រាំងសម្តែង។ |
កម្មវិធីសិល្បៈពិសេសមានកម្មវិធីចំនួន២ កម្មវិធីទី១ “បក្សនិងនិទាឃរដូវជនជាតិ” និងកម្មវិធីទី២ “សុកត្រាំង-ឈានឡើងរួមជាមួយប្រទេសជាតិ” បាននាំមកនូវឈុតសម្តែង ចម្រៀងពោរពេញដោយអត្ថន័យជូនទស្សនិជន។ កម្មវិធីដោយមានការចូលរួមនៃសិល្បករ សិល្បការិនី តន្រ្តីករ និងប្អូនៗកុមារមកពីមជ្ឈមណ្ឌលវប្បធម៌ខេត្ត ក្រុមសិល្បៈខ្មែរខេត្ត អគារកុមារខេត្តនិងពិសេសគឺក្រុមសិល្បៈនៃយោធភួមិភាគ៩៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin